ការដែលមិនចង់រួមភេទមានពេលខ្លះគឺជារឿងធម្មជាតិរបស់មនុស្សទេ។ តាមពិត ស្ត្រីជាច្រើនមិនមែនចង់រួមភេទទៅតាមខួរក្បាលរបស់ពួកគេបញ្ជាគ្រប់ពេល ដូចបុរសឡើយ។ ប៉ុន្តែបើសិនជាអ្នកដឹងខ្លួនឯងថាមិនចាប់អារម្មណ៍ខាងផ្លូវភេទទាំងអស់គ្នាតែម្តង ហើយការឈានដល់ចំនុចកំពូលហាក់បីដូចជាមានលក្ខណៈនឿយណាយជាធម្មតា អ្នកប្រហែលជាមានបញ្ហាដូចមនុស្សស្រីរាប់ពាន់នាក់នៅទូទាំងពិភពលោកដោយសារតែខូចសមត្ថភាពផ្លូវភេទហើយ។ ប៉ុន្តែការថយចុះចំណង់ផ្លូវភេទអាចដោះស្រាយបាននៅពេលអ្នកដឹងវាបង្កឡើងដោយសារអ្វី។
ស្ត្រេស
ការរួមភេទត្រូវបានគេស្គាល់ថាជួយបំបាត់អាការៈស្ត្រេស តែនៅពេលអ្នកមានស្ត្រេសដោយសារការងារ, រឿងលុយកាក់ ឬលទ្ធផលសិក្សារបស់កូនមិនបានល្អ អ្នកពិតជាមិនចង់រួមភេទសោះឡើយ។ ហើយបើសិនជាស្ត្រេសកំពុងតែបង្ហាញខ្លួនក្នុងជីវិតផ្លូវភេទរបស់អ្នកគ្រប់ពេល អ្នកប្រហែលជាចង់ធ្វើអ្វីម្យ៉ាងហើយ។ អ្វីដេលអ្នកត្រូវធ្វើនោះគឺបន្ធូរអារម្មណ៍។ ប្រហែលជាអាចធ្វើដោយការញ៉ាំស្រាមួយកែវ ហើយអាចនិយាយលេងជាមយយដៃគូក្រោយពីញ៉ាំអាហារពេលយប់រួចដើម្បីបន្ធូរអារម្មណ៍។ ការហាត់ក្បាច់ ហូហ្គាក៏អាចជួយអោយបន្ធូរអារម្មណ៍បានដែរ។
ការប្រើថ្នាំ
គ្រូពេទ្យជាច្រើនបានសម្គាល់ឃើញថា នៅពេលមនុស្សយើងស្ថិតក្នុងសភាពកំពុងប្រើប្រាស់ថ្នាំច្រើនពេក អាចជួបផលវិបាកក្នុងការទទួលបានការស្រើបស្រាលខាងផ្លូវភេទ។ ថ្នាំបញ្ចុះសម្ពាធឈាម, ថ្នាំប្រឆាំងការបាក់ទឹកចិត្ត និងថ្នាំពន្យាកំណើតមានឥទ្ធិពលយ៉ាងខ្លាំងក្នុងការរំខានដល់ចំណង់ផ្លូវភេទ, ការស្រើបស្រាល និងការឈានដល់ចំនុចកំពូលក្នុងពេលរួមភេទតាមរយៈការបន្ថយចំណង់ផ្លូវភេទ។ មធ្យោបាយដ៏ល្អបំផុតដើម្បីដោះស្រាយបញ្ហានេះគឺពិគ្រោះជាមួយគ្រូពេទ្យដើម្បីរកអោយឃើញថាតើថ្នាំមួយណា ឬការប្រើថ្នាំចូលគ្នាណាមួយដែលកំពុងតែបង្កបញ្ហា។
បញ្ហាទំនាក់ទំនង
បញ្ហាទំនាក់ទំនងដែលមិនទាន់បានដោះស្រាយភាគច្រើនតែងតែធ្វើអោយមានបញ្ហាបន្ថែមទៀតនៅលើគ្រែ។ បញ្ហាក្នុងការប្រាស្រ័យទាក់ទងគ្នា, ការខឹងគ្នា, បញ្ហាលើទំនុកចិត្តលើគ្នានឹងគ្នា, អារម្មណ៍កង្វះការទំនាក់ទំនង ឬស្និទ្ធស្នាលសុទ្ធតែអាចនាំអោយមានបញ្ហាធ្ងន់ធ្ងរដល់សន្តិសុខចំពោះចំណង់ផ្លូវភេទ។ ដំណោះស្រាយគឺជារឿងដែលត្រូវធ្វើចំពោះរឿងនេះ។ ចូរដោះស្រាយជម្លោះអ្នកទាំងពីរទៅ។ ចូរធ្វើការនិយាយគ្នាដោយបើកចំហរ និងពិភាក្សាគ្នា។ ចូរនិយាយជាមួយអ្នកឯកទេសខាងចិត្តសាស្ត្រប្រសិនបើករណីចាំបាច់។
ការផឹកស្រា, បារី និងការប្រើថ្នាំ
ទាំងនេះគឺជាដើមហេតុដែលធ្វើអោយមានបញ្ហាដល់សុខភាព ព្រមទាំងអាចជះឥទ្ធិពលដ៏អាក្រក់ដល់ជីវិតផ្លូវភេទផងដែរ។ ការប្រើថ្នាំ និងជក់បារីអាចបង្កជាហានិភ័យជាមួយនឹងការបំពេញមុខងារខាងក្នុងរាងកាយបាន ហើយចេញជាលទ្ធផល កាត់បន្ថយចំណង់ផ្លូវភេទ។ បញ្ហាមួយនេះអាចដោះស្រាយបានតាមរយៈការកាត់បន្ថយជាតិស្រា, បារី និងថ្នាំ។ យកល្អគួរតែលះបង់វាទាំងអស់គ្នាតែម្តង។
ជំនឿមិនត្រឹមត្រូវអំពីជំងឺកាមរោគដែលកើតមានជាញឹកញាប់
គ្មាននរណាម្នាក់ហាក់បីដូចជាដឹងច្បាស់លាស់ថាជំងឺកាមរោគគឺជាអ្វី, វាឆ្លងដោយរបៀបម៉េច ឬអ្វីទៅដែលអាចធ្វើអោយអ្នកមានឱកាសឆ្លងជំងឺនេះបាន។ មានពាក្យចរចាមអារ៉ាមជាច្រើនដែលនិយាយអំពីជំងឺកាមរោគ ប៉ុន្តែមិនមែនព័ត៌មានទាំងអស់សុទ្ធតែត្រឹមត្រូវនោះទេ។ ខាងក្រោមនេះគឺជាជំនឿមិនត្រឹមត្រូវចំនួនប្រាំដែលគេជួបប្រទះជាញឹកញាប់អំពីជំងឺកាមរោគ។
ការរួមភេទតាមមាត់មិនមានបញ្ហាអ្វីទេ
នេះគឺជាទស្សនៈមិនត្រឹមត្រូវដែលកើតមានជាញឹកញាប់បំផុតនៅពេលមានទំនាក់ទំនងផ្លូវភេទ។ អ្នកពិតជាអាចប្រឈមនឹងជំងឺអេដស៍បាន តែវានៅតែជាគ្រោះថ្នាក់មួយក្នុងការឆ្លងជំងឺដូចជា ជំងឺប៉េះលើប្រដាប់ភេទ, ជំងឺប្រមេះទឹកបាយ, ជំងឺស្វាយ និងជំងឺបង្កដោយវីរ៉ុស Humanpapillar Virus (HPV)។ ការពិតដែលត្រូវជឿនោះគឺថា ការរួមភេទតាមមាត់គឺជាមូលហេតុមួយនៃជំងឺមហារីកបំពង់ករ ដូច្នេះចូរមានគំនិតប្រើស្រោមអនាម័យដើម្បីប្រឈមនឹងជំងឺអស់ទាំងនេះ។
មនុស្សចាស់មិនបាច់បារម្ភអំពីជំងឺកាមរោគឡើយ
មនុស្សចាស់មានការប្រឈមនឹងកាមរោគច្រើនដូចគ្នានឹងមនុស្សវ័យក្មេងដែរបើសិនជាពួកគេធ្វេសប្រហែស និងខ្ជិលប្រើវិធីរួមភេទដ៏មានសុវត្ថិភាព។ គ្មានអ្វីដែលត្រូវនិយាយថា មនុស្សចាស់មិនអាចឆ្លងជំងឺកាមរោគបានឡើយ ពួកគេគ្រាន់តែមិនមាននិន្នាការលូកលាន់គ្នាច្រើនដូចមនុស្សវ័យក្មេងប៉ុណ្ណោះ។ ទោះបីជាយ៉ាងណាក៏ដោយ មនុស្សចាស់ប្រហែលជាមិនមានចំណេះដឹងតាមរយៈការងារ ឬជីវិតប្រចាំថ្ងៃអំពីរបៀបរួមភេទអោយមានសុវត្ថិភាពដូចមនុស្សជំនាន់ក្រោយទេ។ ស្ត្រីវ័យចំណាស់ក៏អាចប្រឈមនឹងជំងឺមហារីកមាត់ស្បូនដែរដោយផ្អែកទៅលើហេតុផលពីរប្រភេទ ទីមួយ ពួកគេប្រភេទជាឈប់ទៅអោយពិនិត្យជំងឺព្រោះតែមិនអាចបង្កកំណើតទៀតបាន ទីពីរ ដោយសារតែពួកគេប្រហែលជាធ្លាប់ឆ្លងជំងឺបង្កដោយវីរ៉ុស HPV ពីមុនហើយ។
ខ្ញុំមិនអាចឆ្លងជំងឺប៉េសពីមនុស្សដែលគ្មានរោគសញ្ញាជំងឺនេះទេ
ការយល់ច្រឡំមួយផ្សេងទៀតដែលកើតមានជាញឹកញាប់ដែរនោះគឺថា មានតែអ្នកមានរោគសញ្ញាជាក់ស្តែងរបស់ជំងឺប៉េះទើបអាចចម្លងជំងឺនោះទៅអ្នកដទៃបាន។ រឿងនេះពិតជាមិនត្រឹមត្រូវទេ។ ទោះបីជាវាគឺជាប្រភេទជំងឺឆ្លងដ៏ខ្លាំងបំផុតក៏ដោយ ក៏អ្នកដែលគ្មានរោគសញ្ញាឃើញនឹងភ្នែកថាមានជំងឺប៉េសនៅតែអាចចម្លងមេរោគទៅអោយអ្នកដទៃបានដដែល។ ដូច្នេះនិយាយជាថ្មីម្តងទៀត ការប្រើស្រោមអនាម័យគឺជារឿងសំខាន់។
វាគឺជាការងាររបស់បុរសក្នុងការប្រើស្រោមអនាម័យ
ស្ត្រីភាគច្រើនយល់ថា វាគឺជាការងាររបស់បុរសក្នុងការផ្តល់ជាស្រោមអនាម័យដើម្បីប្រាកដថាវាជាការរួមភេទដ៏មានសុវត្ថិភាព ប៉ុន្តែស្ត្រីទាំងអស់គួរតែត្រៀមវាទុកជាមុនផងដែរ។ ការរួមភេទច្រើនតែអាចប្រព្រឹត្តិទៅភ្លាមៗ ហើយវាក៏អាចជារឿងមយយស៊ាំចិត្តបំផុតដែរ។ វាគឺជារឿងមួយគ្រោះថ្នាក់បើសិនជាអ្នកធ្វើអោយខ្លួនឯងស្ថិតក្នុងការរួមភេទមួយដែលគ្មានការការពារណាមួយ។ វាអាចធ្វើអោយយើងរួមភេទដោយមិនដឹងខ្លួនជាមួយនឹងអ្វីៗក៏គ្មានទាំងអស់។
គ្រូពេទ្យគួរតែដឹងបើសិនជាខ្ញុំមានជំងឺកាមរោគ
រោគសញ្ញាជាច្រើនមិនអាចសម្គាល់ដឹងបានទេ ដូច្នេះគ្រូពេទ្យនឹងមិនអាចប្រាប់ថា អ្នកមានជំងឺកាមរោគ ឬក៏អត់ក្នុងពេលពិនិត្យសុខភាពធម្មតាៗឡើយ។ អ្នកត្រូវតែធ្វើតេស្តពិសេសដើម្បីរកមើលជំងឺកាមរោគ។ ជាធម្មតាគ្រូពេទ្យនឹងមិនធ្វើតេស្តដូច្នេះក្នុងពេលពិនិត្យជំងឺធម្មតាឡើយ៕