Join with Health.com.kh on Telegram

បើសិន​ជា​អ្នក​កំពុងតែ​មាន​បញ្ហា​ដោយ​ក្នុង​ការទទួលបាន​ចំនុច​កំពូល វា​អាច​ដោយសារតែ​មាន​ការ​យល់​ខុស​មួយចំនួន​អំពី​ឥរិយាបថ​នៃ​ការ​រួមភេទ​។ អ្វី​ដែល​ខ្ញុំ​និយាយ​នេះ​ស្តាប់​មើលទៅ​ដូចជា​ចម្លែក​ណាស់ ប៉ុន្តែ​អ្នក​ត្រូវ​តែ​រក្សា​សាច់ដុំ​ឱ្យ​នៅ​តឹង ខណៈ​ពេល​កំពុងតែ​សម្រាក​នៅ​ពេល​ជាមួយគ្នា​។ មាន​ជំ​ហ៊ាន​ពីរ​ប្រភេទ​ដែល​ស្ត្រី​អាចបែងចែក​ចំនុច​កំពូល​របស់​ពួកគេ​បាន​។​

​ផ្នែក​ទី​១៖ ការឡើង​តឹង​របស់​សាច់ដុំ​ជាច្រើន​
​បើសិន​ជា​អ្នក​គិតថា អ្វី​ដែល​អ្នក​ត្រូវ​ការធ្វើ គឺ​ញែក​ជើង​របស់​អ្នក ហើយ​គ្រាន់តែ​ដេក​ទៅ​តាម​ការសម្រួល​អារម្មណ៍​របស់​អ្នក ព្រម​ដឹងថា​អ្នក​ពិតជា​ត្រូវ​តែ​ធ្វើ​អោយ​ផ្នែក​ខាងក្រោម​របស់​អ្នក​រឹង​ខ្លាំង​។ បើសិន​ជា​អ្នក​កំពុងតែ​មាន​បញ្ហា​ក្នុង​ការទទួលបាន​ចំនុច​កំពូល​នៃ​ការ​រួមភេទ​មួយ​មែន ភាគច្រើន​ទំនង​ជា​បណ្តាលមកពី​អ្នក​មិន​ទាន់​សិក្សា​ពី​របៀប​កន្ត្រាក់​សាច់ដុំ​ជើង និង​ពោះ​របស់​អ្នក​នៅ​ឡើយ​។​
 
​បើសិន​ជា​អ្នក​ចង់​ដឹង​អំពី​សាច់ដុំ​ដែល​ត្រូវការ​អោយ​វា​ឡើង​តឹង​នោះ ចូរ​ស្មឹង​ស្មា​ត​អារម្មណ៍​ទៅលើ​រាងកាយ​របស់​អ្នក​ក្នុងពេល​មាន​ការ​ស្រើបស្រាល​ខាង​ផ្លូវភេទ​ទៅ​។ វា​គឺជា​បទពិសោធន៍​ដែល​កើតមាន​ជា​ញឹកញាប់​ទៅលើ​ផ្នែក​ខាងក្រោម​របស់​អាង​ត្រគាក ដែល​មាន​សាច់ដុំ​សម្មភាព​បំផុត ហើយ​វា​ក៏​ជា​សាច់ដុំ​ដូចគ្នា​ដែល​អ្នក​ត្រូវ​តែ​ប្រើ​សម្រាប់​បញ្ឈប់​ការ​នោម​ផងដែរ​។ ការ​រឹប​តឹង​របស់​សាច់ដុំ​មាន​ឥទ្ធិពល​ក្នុង​ការបង្កើន​លំហូរ​ឈាម​ទៅ​ផ្នែក​ភាគច្រើន​នៃ​រាងកាយ​ដែល​ក្នុងនោះ​ក៏​មាន​តំបន់​ផ្លូវភេទ​ដែរ​។ ការ​មាន​សម្រើប​ខាង​ផ្លូវភេទ​គឺជា​ការចាប់ផ្តើម​ចំនុច​មួយ ឬ​ជា​ការ​ប្រារព្ធ​ទៅលើ​កត្តា​អ្វីមួយ​។​
 
​ផ្នែក​ទី​២៖ ធ្វើឱ្យ​ខួរក្បាល​សម្រាក​
​ខួរក្បាល​របស់​អ្នក​គួរតែ​ផ្សារភ្ជាប់​នៅ​ក្នុង​អារម្មណ៍​ជាច្រើន​នៃ​ការ​ស្រើបស្រាល​ខាង​ផ្លូវភេទ​។ បើសិន​ជា​អ្នក​ខ្វាយខ្វល ឬ​ការគិត​របស់​អ្នក​កំពុងតែ​ដើរចេញ​ពី​ការ​រួមភេទ ដំណើរ​ការណ៍​នៃ​ការឈាន​ដល់​ចំនុចកំពូល​នៃ​ការ​រួមភេទ​នឹង​ត្រូវ​មាន​ឧបសគ្គ​នៅ​ផ្នែក​ណាមួយ​បើសិនជា​អ្វីៗ​មិន​បាន​ប្រព្រឹតិ្តទៅ​យ៉ាង​ពេញលេញ​។ អ្នក​ត្រូវ​តែ​សិក្សា​ពី​របៀប​ធ្វើអោយ​សាច់ដុំ​រឹង ខណៈពេល​ចិត្ត​របស់​អ្នក​កំពុងតែ​សម្រាក ឬ​ធូរស្រាល​។ មធ្យោបាយ​ដ៏​ល្អ​មួយ​នៃ​ការធ្វើ​បែប​នេះ​បាន អាច​ប្រើ​ការស្រមើស្រមៃ​ឃើញ​មាន​បា​ដាង​មួយ​ដែល​មាន​អក្សរ​រត់​ពីឆ្វេង​ទៅ​ស្តាំ​ជាមួយ​នឹងសារ​មួយ​ដែល​មាន​ប្រយោជន៍​ដល់​ការ​ស្រើបស្រាល​ខាង​ផ្លូវភេទ​ថា “​ខ្ញុំ​នឹង​អាច​ឆ្លង​ផុត​ពេលវេលា​នេះ​បាន​”​។ អ្នក​អាច​គ្រប់គ្រង​រឿង​នេះ​ជាមួយនឹង​ការអនុវត្តន៍​ច្រើនដង​។​
 
​បញ្ហា​ក្នុង​ការទទួលបាន​ចំនុច​កំពូល​
​ការ​រួមភេទ​មិនមែន​ជា​ការសប្បាយរីករាយ​ទាំង​បុរស និង​ស្ត្រី​ដែល​មិន​មាន​ការឈាន​ដល់​ចំនុចកំពូល​ឡើយ​។ វា​អាច​ជា​បញ្ហា​ទាក់ទង​នឹង​ផ្លូវកាយ និង​ផ្លូវចិត្ត​ដូចជា​៖
– ទំនាក់ទំនង​មាន​បញ្ហា​
– ភាព​ធុញទ្រាន់​ក្នុងការ​រួមភេទ​
– ការ​អាម៉ាស ឬ​ខ្មាស់អៀន​ពេក​ក្នុង​ការ​រួមភេទ​
– មាន​ការឈឺចាប់​ខាង​រាងកាយ ឬ​ផ្លូវ​ចិត្ត ដូចជា ការចាប់​បង្ខំ​រួមភេទ ឬ​រំលោភ​ជាដើម​
– ជំងឺ​ដែល​មាន​ឥទ្ធិពល​ទៅលើ​អ័រម៉ូន ឬ​សរសៃប្រសាទ​
– ផល​រំខាន​របស់​ថ្នាំ ជា​ពិសេស​អ្នក​ប្រើ​ថ្នាំ​ប្រឆាំង​នឹង​ការបាក់​ទឹកចិត្ត​
– កង្វះ​ការអប់រំ​ខាង​ផ្លូវភេទ​អំពី​ការឈាន​ចំនុចកំពូល​ក្នុងពេល​រួមភេទ និង​អ្វី​ដែល​សាក​សម​បំផុត​ចំពោះ​អ្នក​។​
 
​សម្រាប់​បញ្ហា​ទាំងអស់​នេះ អ្នក​ត្រូវ​តែ​មាន​ការព្យាបាល​យ៉ាង​ពិសេស​ទៅតាម​ស្ថានភាព​របស់​អ្នក​។ អ្នក​ប្រហែលជា​នៅតែ​ព្យាយាម​ធ្វើ​ទៅ​តាម​យុទ្ធសាស្ត្រ​ដើម្បី​ទទួលបាន​ចំនុច​កំពូល​មួយ​ដូច​ការ​ដែល​យើង​និយាយ​ពី​ខាងលើនេះ ជាពិសេស​បើសិនជា​មាន​បញ្ហា​ខាង​ផ្លូវចិត្ត​មែន ការឈាន​ដល់​ចំនុចកំពូល​ប្រាកដជា​មាន​បញ្ហា​ហើយ​៕