កត្តាមួយចំនួនអាចមានឥទ្ធិពលចំពោះចំណង់ផ្លូវភេទបាន។ ការបាក់ទឹកចិត្ត, ការថប់អារម្មណ៍, បញ្ហាលើរូបសម្បត្តិ ឬត្រូវបានបំពានខាងផ្លូវភេទអាចបំផ្លាញចំណង់ផ្លូវភេទបាន។ បញ្ហាផ្លូវកាយដូចជាមានជំងឺ, អស់កម្លាំង និងការប្រើប្រាស់ថ្នាំក៏អាចបន្ថយចំណង់ផ្លូវភេទដែរ។ ទាំងបុរស និងស្ត្រី ការគ្រប់គ្រងកម្រិតអ័រម៉ូនអោយមានតុល្យភាពគឺជាមធ្យោបាយដ៏សំខាន់មួយក្នុងការរក្សាចំណង់ផ្លូវភេទអោយនៅរស់រវើក។

អ័រម៉ូន Testosterone
អ័រម៉ូននេះដើរតួនាទីសម្រាប់គ្រប់គ្រងចំណង់ផ្លូវភេទអោយនៅមានសុខភាពល្អ។ បើយោងទៅតាម MedlinePlus បានអោយដឹងថា Testosteroneគឺជាអ័រម៉ូនដ៏សំខាន់ក្នុងការកំណត់លក្ខណៈភេទរបស់មនុស្សប្រុស ប៉ុន្តែវាក៏មានក្នុងរាងកាយមនុស្សស្រីដែរ។ អ័រម៉ូននេះត្រូវបានបង្កើតឡើងដោយកោសិកា Ledig Cells របស់ពងស្វាស តែចំពោះមនុស្សស្រីវិញផលិតចេញពីក្រពេញអូវ៉ែ។ ក្រពេញលើតម្រងនោមចំពោះមនុស្សទាំងពីរភេទក៏ផលិតជា DHEA ដែរជាសារធាតុត្រៀមខ្លួនក្លាយជា Testosterone ដែរ។

អ័រម៉ូន Testosterone គឺជាអ័រម៉ូនសម្រាប់បង្កើតជាសាច់ដុំ។ ការកើនឡើងនៃអ័រម៉ូន Testosterone ធ្វើអោយមនុស្សបែកសម្លេង និងលូតលាស់សាច់ដុំកាន់តែច្រើន។ វាក៏ទៅបង្កើនចំណង់ផ្លូវភេទលើមនុស្សទាំងពីរភេទដែរ។ នៅក្នុងគេហទំព័រ womenshealth.gov បានអោយដឹងថា អ័រម៉ូន Testosterone ចុះទាបអាចបន្ថយលទ្ធភាពឡើងរឹងរបស់លិង្គមនុស្សប្រុស ដែលជាហេតុនាំអោយចំណង់ផ្លូវភេទថយចុះទៅតាមគ្នាដែរ។ ការមានរបួស, ជំងឺ និងប្រើប្រាស់ថ្នាំអាចបន្ថយកម្រិតរបស់ Testosterone បាន។
អ័រម៉ូន Estrogen
អ័រម៉ូននេះជារបស់មនុស្សស្រីទេ ហើយត្រូវបានផលិតឡើងពីក្នុងក្រពេញអូវ៉ែ ព្រមទាំងកោសិការខ្លាញ់។ អ័រម៉ូន Estrogen ទៅជំរុញដល់ការលូតលាស់ និងធំធាត់របស់សារីរាង្គភេទមនុស្សស្រី, រោមថ្ងាសក្រោម និងសុដន់។ ការកង្វះអ័រម៉ូន Estrogenអាចបណ្តាលអោយចំណង់ផ្លូវភេទមនុស្សស្រីថយចុះបាន។ ទាំងអ័រមូន Estrogen និង Testosterone សុទ្ធតែថយចុះទាំងអស់ក្នុងពេលមករដូវ។ ការថយចុះនៃអ័រម៉ូននេះធ្វើអោយទ្វារមាសស្ងួតដែលវាអាចអោយចំណង់ផ្លូវភេទថយចុះយ៉ាងខ្លាំងបាន។
មិនមែនអោយតែមនុស្សស្រីទាំងអស់ពេលអស់រដូវសុទ្ធតែបាត់បង់ចំណង់ផ្លូវភេទនោះទេ។ សេចក្តីរាយកាយជាច្រើនក៏បាននិយាយថាក្នុងពេលអស់រដូវពួកគេក៏អាចរីករាយជាមួយនឹងជីវិតផ្លូវភេទបន្តទៀតបានដែរ។ ជាអកុសល្យ បម្រែបម្រួលអ័រម៉ូនដែលពាក់ព័ន្ធនឹងដំណាក់កាលនៃជីវិតពិតជាមានឥទ្ធិពលទៅលើស្ត្រីមួយចំនួនក្នុងការបន្ថយសកម្មភាពចំណង់ផ្លូវភេទ៕