ការដកលិង្គចេញពីក្នុងទ្វារមាសមុនពេលបាញ់ទឹកកាមបែបនេះត្រូវបានគេស្គាល់ថា ជាវិធីចាក់ទឹកក្រៅពាង។ ចំពោះចម្លើយរបស់សំណួរនេះគឺអាច។ គ្រប់ពេលទាំងអស់ដែលអ្នករួមភេទមិនបានការពារ មិនបានបាញ់ទឹកកាមចេញក៏ដោយ វាមិនត្រឹមតែធ្វើអោយមានផ្ទៃពោះតែមួយមុខទេ តែអ្នកក៏អាចឆ្លងជំងឺកាមរោគបានដែរ។

ចំពោះហេតុផលវិញគឺថា មិត្តប្រុសរបស់អ្នកមិនបានបញ្ជូនមេជីវិតឈ្មោលរបស់គេទាំងអស់ចូលទៅក្នុងទ្វារមាសអ្នកឡើយ តែមានន័យថាវាអាចមានមេជីវិតឈ្មោលមួយចំនួនតូចតែលិចចេញបានមុនពេលបាញ់ទឹកកាមទាំងអស់។ ម្យ៉ាងវិញទៀត ការប្រើវិធីចាក់ទឹកក្រៅពាងច្រើនតែមិនមានប្រសិទ្ធភាពទេ ព្រោះអារម្មណ៍ពេលនោះគឺពុះកញ្ជ្រោលខ្លាំងណាស់ ហើយបុរសច្រើនតែមានភាពស្ទាក់ស្ទើរបន្តិចបន្តួចផងដែលជាហេតុនាំអោយមានការយឺតយ៉ាវ។ ដូច្នេះទោះបីជាអ្នក និងដៃគូអាចនិយាយប្រាប់គ្នាមុនរាប់រយលានដងហើយក៏ដោយ ក៏គ្មានការធានាចំពោះគាត់ដែរ។
បើសិនជាអ្នកកំពុងតែរួមភេទមែន ចូរចាំថា អ្វីដែលជាមធ្យោបាយដ៏ល្អបំផុតសម្រាប់ការពារកុំអោយមានផ្ទៃពោះ និងជំងឺកាមរោគគឺស្រោមអនាម័យ៕