អ្នកគួរតែអានអត្ថបទនេះដើម្បីយល់ដឹងឱ្យច្បាស់ពីទារកដែលទើបនឹងកើត នោះអ្នកនឹងអាចចៀសផុតពីជំងឺភ័យខ្លាចមួយចំនួន។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

  1. នៅពេលដែលទារកទើបនឹងកើត ហើយអ្នកឃើញកូនមានស្បែកស្ងួត អ្នកមិនត្រូវបារម្ហទេ ព្រោះគេបានត្រាំក្នុងទឹកភ្លោះអស់រយៈពេល៩ខែហើយ។ ដូចនេះនៅពេលដែលគេទើបចេញមក ស្បែកគេគឺមានអាការៈបែបនេះហើយ។
  2. អ្នកត្រូវតែយកកូនចេញទៅហាលថ្ងៃនៅម៉ោង៧និង៨ព្រឹកដើ ម្បីឱ្យកូនមានសុខភាពល្អ និងរឹងមាំ។
  3. នៅពេលដែលកូនយំ អ្នកមិនត្រូវភ័យទេ ព្រោះការយំរបស់កូនជាសញ្ញាប្រាប់អ្នកថាគេឃ្លាន ឬចង់ឱ្យអ្នកពរ ឬខោទឹកនោមសើមហើយ យូរទៅអ្នកនឹងសាំម ហើយអាចបែងចែកថាសម្លេងយំមួយណាជាសម្លេងដែលឃ្លានជាដើម។
  4. ជាធម្មតាទារកដែលទើបនឹងកើតតែងតែគេងច្រើន មួយថ្ងៃអាចគេងពី១៦ទៅ២០ម៉ោង ដូចនេះអ្នកមិនត្រូវបារម្ហទេ ព្រោះការគេងនេះនឹងធ្វើឱ្យកូនលូតលាស់លឿន។
  5. អ្នកត្រូវតែដឹងថាទារកដែលទើបនឹងកើតបាន៣ខែ ក្រោយពេលគេងបាន២ទៅ៣ម៉ោង គេនឹងភ្ញាក់ចង់បៅម្តងហើយ ដូចនេះបើគេយំ អ្នកអាចបំបៅគេបាន៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

 

 

 

 

 

 

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង