តើអ្នកមានចាប់អារម្មណ៍ទេថាខ្លួនឯងដូចជាពិបាកនឹងមានកូននឹងគេណាស់? យកល្អអ្នកគួរតែទៅពិគ្រោះជាមួយអ្នកជំនាញខាងការបន្តពូជ ជាពិសេសបើសិនជាអ្នកមិនអាចមានផ្ទៃពោះបានទាល់តែសោះក្រោយពីព្យាយាមរួមភេទដោយមិនមានការការពារចាប់ពីរយៈពេលមួយឆ្នាំឡើងទៅ។

មានហេតុផលខុសៗគ្នាច្រើនណាស់ដែលអ្នកមិនអាចមានកូនបាន។ ពេលខ្លះ អ្នកគ្រាន់តែត្រូវការបង្កើនសមត្ថភាពនៃការមានកូនប៉ុណ្ណោះជាមួយនឹងអាហារជាច្រើនដែលគេស្គាល់ថាអាចបង្កើនឱកាសមានកូនបាន។ ដូច្នេះអ្នកគួរតែបញ្ចូលអាហារខាងក្រោមនេះទៅក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នកទៅដើម្បីអាចនឹងមានភាពងាយស្រួលដល់ការមានផ្ទៃពោះ។
អង្ករសម្រូប
អង្ករសម្រូបផ្ទុកទៅដោយជាតិកាបូអ៊ីដ្រាតកំផ្លេច ហើយក៏អាចជួយសម្រួលដល់ការផ្ទុះអូវុលរបស់មនុស្សស្រីទៀងទាត់ដែរ។ រឿងដ៏ល្អមួយទៀតនោះគឺថា ការញ៉ាំអង្ករសម្រូបទៀងទាត់កផ្តល់ជាសារថាតុ Folate ដែលជាជីវជាតិដ៏សំខាន់សម្រាប់ការលូតលាស់ទារក ព្រោះវាអាចជួយលុបបំបាត់អាការៈជំងឺពកឆ្អឹងកងខ្នងលើទារកបាន។




ទឹកដោះគោស្រស់
ក្រៅពីជួយឱ្យឆ្អឹងរឹងមាំ កាលស្យូមត្រូវបានគេរកឃើញយ៉ាងច្រើនក្នុងទឹកដោះគោស្រស់ ហើយក៏សំខាន់ណាស់ដែរចំពោះសុខភាពផ្លូវបន្តពូជ។ ស្ត្រីជាច្រើនដែលពិបាកនឹងមានផ្ទៃពោះបែរជាទទួលបានជោគជ័យវិញតាមរយៈការញ៉ាំទឹកដោះគោស្រស់មួយកែវជារៀងរាល់ថ្ងៃ។ ភេសជ្ជៈមួយនេះក៏ផ្តល់ឱ្យរាងកាយនូវជីវជាតិផ្សេងៗទៀតដែលអ្នកត្រូវការក្នុងពេលមានផ្ទៃពោះដែរ។
ស៊ុត
ការញ៉ាំស៊ុតគឺជាអត្ថប្រយោជន៍ដ៏ពិសេសមួយសម្រាប់ស្ត្រីព្រោះវាផ្ទុកទៅដោយវីតាមីន D។ តាមការសិក្សាបានឱ្យដឹងថា ស្ត្រីដែលពិបាកនឹងមានផ្ទៃពោះនោះ គឺកង្វះវីតាមីនមួយនេះតែម្តង។ រឿងដ៏ល្អបំផុតចំពោះស៊ុតនោះគឺថា វាក៏ផ្ទុកទៅដោយជីវជាតិជាច្រើនដែលអាចលុបបំបាត់ការខូចអវៈយវៈរបស់កូនពេលកើតមកដែរដូចជា៖ អូមេហ្គាបី និងវីតាមីន B12។
ត្រីសាលម៉ុង
សូមអរគុណចំពោះសារធាតុសេឡេញ៉ូមនៅក្នុងត្រីសាលម៉ុង ព្រោះវាអាចជួយការពារទាំងមេជីវិតឈ្មោល និងញីពីការបំផ្លាញ់របស់រ៉ាឌីកាលសេរី។ ត្រីសាលម៉ុងក៏ផ្ទុកទៅដោយខ្លាញ់អាស៊ីតអូមេហ្គាបីសម្រាប់សម្រួលដល់អ័រម៉ូនមនុស្សយើងដែឬ។ ប្រភេទនៃអូមេហ្គាបីផ្សេងៗទៀតនោះមានដូចជា ត្រីសម្បូរខ្លាញ់សាឌីន ត្រីធូណាជាដើម។
សណ្តែកខ្មៅ
បើសិនជាអ្នកកំពុងតែមានបញ្ហានឹងប្រព័ន្ធភាពស៊ាំ ឬមានជំងឺពងគីសច្រើនគ្រាប់ក្នុងក្រពេញអូវ៉ែ វាពិតជាពិបាកនឹងអាចមានផ្ទៃពោះខ្លាំងណាស់ ដូច្នេះយកល្អគួរតែបញ្ជូលសណ្តែកខ្មៅទៅក្នុងរបបអាហារអ្នកផងទៅ។ នេះដោយសារតែជាតិសរសៃរបស់សណ្តែកនេះអាចជួយសម្រួលដល់កម្រិតជាតិស្ករក្នុងឈាម និងដោះស្រាយបញ្ហាមិនអាចមានផ្ទៃពោះបាន។
អយស្ទ័រ
ជាតិស័ង្គសីដែលមានដ៏ច្រើនក្នុងអយស្ទ័រគឺជាជីវជាតិមួយដែលគេស្គាល់ថាអាចជួយពង្រឹងដល់កម្រិតអ័រម៉ូនតេស្តូស្តេរ៉ូនលើមនុស្សប្រុសបាន។ មន្ត្រីខាងវេជ្ជសាស្ត្រនិយាយថា ជាតិរ៉ែនេះក៏សំខាន់សម្រាប់បង្កើតជាមេជីវិតឈ្មោលដ៏មានគុណភាពល្អផងដែរ។ ស្ត្រីដែលកំពុងចង់មានផ្ទៃពោះក៏គួរតែញ៉ាំអយស្ទ័រដែរដើម្បីអាចលុបបំបាត់ការមករដូវមិនទៀង និងរលូតកូន៕