​ការរំលាយ​អាហារ​មាន​ទំនាក់ទំនង​គ្នា​នឹង​ភាព​លឿន​នៃ​រាងកាយ​របស់​អ្នក​ក្នុង​ការរំលាយ​ជាតិ​ខ្លាញ់​។ ដើម្បី​បង្កើន​ការរំលាយ​អាហារ​ក្នុងពេល​គេង​នោះ ចូរ​ព្យាយាម​ញ៉ាំ​អាហារ​ផ្តល់​សុខភាព​។

​ការរំលាយ​ជាតិ​ខ្លាញ់​នៅពេល​គេង​
​ដើម្បី​មាន​អារម្មណ៍​ថា​មាន​កម្លាំង និង​ស្រួលខ្លួន​នៅ​ពេល​ព្រឹក​នោះ ចូរ​ញ៉ាំ​ភេសជ្ជៈ​ខាងក្រោម​នេះ​មុនពេល​ចូល​គេង​ទៅ​។​

គ្រឿងផ្សំ​
​ក្រូចឆ្មា​មួយ​ផ្លែ​

​ត្រសក់​មួយ​ផ្លែ​

​ខ្ញី​ដែល​ហាន់​រួច​មួយ​ស្លាបព្រា​បាយ​

​ទឹក​ប្រទៀល​កន្ទុយក្រពើ​មួយ​ស្លាបព្រា​បាយ​

​ជី​វ៉ាន់ស៊ុយ​មួយ​ចង្កោម​តូច​

​ទឹក​កន្លះ​កែវ​

​ចូរ​កិន​គ្រឿន​ផ្សំ​ទាំងអស់​ចូល​គ្នា ហើយ​ញ៉ាំ​វា​មុនពេល​ចូល​គេង​។ ភេសជ្ជៈ​មួយ​នេះ​នឹង​ជួយ​កាត់បន្ថយ​ជាតិ​ខ្លាញ់​ក្នុង​រាងកាយ ជាពិសេស​ខ្លាញ់​ក្បាលពោះ​តែម្តង​។ គ្រឿងផ្សំ​ទាំងអស់​នឹង​ទៅ​បង្កើន​មុខងារ​ការរំលាយ​អាហារ ហើយ​អ្នក​ក៏​នឹង​ចាប់ផ្តើម​ស្រក​ទម្ងន់​នៅពេល​គេង​ផងដែរ​។ មួយវិញទៀត​គ្រឿងផ្សំ​ទាំងនេះ​នឹង​មាន​ប្រសិទ្ធភាព​នៅ​ពេល​អ្នក​ញ៉ាំ​មុន​ពេល​គេង ព្រោះ​វា​នឹង​ធ្វើឱ្យ​ការរំលាយ​អាហារ​នៅតែ​បន្ត​រំលាយ​ជាតិ​ខ្លាញ់​ទៀត​។

​ត្រសក់​គឺជា​សមាសធាតុ​ដ៏​សំខាន់​ក្នុងការ​សម្រក​ទម្ងន់ ព្រោះ​វា​ត្រូវបាន​គេ​ស្គាល់​ថា​អាចរំលាយ​ជាតិ​ខ្លាញ់​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។
​ជី​វ៉ាន់ស៊ុយ​គឺជា​អាហារ​សម្បូរ​វីតាមីន និង​ជាតិ​រ៉ែ​ដែល​អាច​ជួយ​ប្រឆាំង​នឹង​ការ​ហើម​បាន ដូច្នេះ​វា​ក៏​ជួយ​បង្ការ​ការ​ហើមពោះ ប៉ុន្តែ​មាន​កាឡូរី​ទាប​
​ខ្ញី​ជួយ​បង្កើន​ការរំលាយ​អាហារ និង​បង្ការ​ការ​ទល់លាមក​។ គ្រឿងផ្សំ​មួយ​នេះ​នឹង​ជួយ​អ្នក​លុបបំបាត់​ការ​ដុះ​ខ្លាញ់​ក្បាលពោះ​ក្នុងពេល​កំពុង​តែ​គេង​។
​ទឹក​ក្រូចឆ្មា​មាន​ប្រសិទ្ធភាព​បំផុត​ក្នុង​ការលាង​សម្អាត​ជាតិពុល​ពី​ក្នុង​រាងកាយ​។
​ទឹក​ប្រទៀល​កន្ទុយក្រពើ​មាន​ប្រសិទ្ធភាព​បំផុត​ក្នុង​ការទប់ស្កាត់​ការឡើង​ទម្ងន់​។​

​ដើម្បី​រំលាយ​ជាតិ​ខ្លាញ់​បាន​កាន់តែ​ច្រើន រាងកាយ​ត្រូវការ​ទឹក​ច្រើន​ដែរ​។ បើសិនជា​រាងកាយ​ខ្សោះ​ជាតិ​ទឹក ការរំលាយ​អាហារ​នឹង​ថយ​ល្បឿន ហើយ​រាងកាយ​ក៏​នឹង​បញ្ឈប់​ការ​សម្រក​ទម្ងន់​ដែរ​។ ដូច្នេះ ចូរ​ញ៉ាំ​ទឹក​ឱ្យបាន​កាន់តែ​ច្រើន​ដើម្បី​ឱ្យ​ការរំលាយ​អាហារ​មាន​ប្រសិទ្ធភាព​កាន់តែ​ល្អ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង