​តើ​ក្រពះ​មិន​ល្អ​គួរតែ​ធ្វើ​ដូចម្តេច​?​មនុស្ស​សព្វថ្ងៃ​តែងតែមាន​ទម្លាប់​មិន​ល្អ​ក្នុង​ការរស់នៅ​ដូចជា​ការបរិភោគ​ជាដើម ជា​ហេតុ​ដែល​នាំ​ឲ្យ​ពួកគេ​មាន​ជំងឺ​ក្រពះ​ជារឿយៗ​។​ដូចនេះ​តើ​គួរ​ធ្វើ​ដូចម្តេច​ទើប​អាច​ការពារ​ក្រពះ​អ្នក​ឲ្យមាន​សុខភាព​ល្អ​?​ខាងក្រោម​នេះ​យើងខ្ញុំ​នឹង​ប្រាប់​អ្នក​ពី​អាហារ​ដែល​អាច​ជំនួយ​ដល់​ក្រពះ​អ្នក​។​

  1. ​អ្នក​អាច​បរិភោគ​ពោត​គ្រប់​ប្រភេទ​បាន​មិន​ថា​លឿង ឬ​ស ព្រោះ​នៅក្នុង​ពោត​នីមួយៗ​តែងតែ​មាន​សារធាតុ​ទាំងឡាយ​ដែល​អាច​ធ្វើឲ្យ​ក្រពះ​អ្នក​មិន​សូវ​រករឿង​អ្នក​។​
  2. ​អ្នក​អាច​បរិភោគ​សណ្តែក​គ្រប់​ប្រភេទ ជាពិសេស​ស​ណ្តែ​ខ្មៅ​ព្រោះ​វា​អាច​ធ្វើឲ្យ​ក្រពះ​អ្នក​មាន​សុខភាព​ល្អ ប៉ុន្តែ​ក្រោយពេល​ដែល​អ្នក​បរិភោគ​រួច អ្នក​ត្រូវ​ផឹកទឹក​ឲ្យបាន​ច្រើន ព្រោះ​វា​អាច​ធ្វើឲ្យ​អ្នក​ផោម​ច្រើនបាន ជាងនេះទៅទៀត អ្នក​មិន​ត្រូវ​បរិភោគ​ច្រើនពេក​ក្នុង​មួយ​ថ្ងៃ​បានទេ ព្រោះ​វា​អាច​ប៉ះពាល់​ដល់​ក្រពះ​អ្នក​បាន ធ្វើឲ្យ​វា​រំលាយ​អាហារ​មិនបាន​ល្អ​។​
  3. ​អង្ករសម្រូប​ក៏​ជា​អង្ករ​ដែល​អាច​ជំនួយ​ដល់​ក្រពះ​អ្នក​ដែរ ព្រោះ​វា​មាន​សារធាតុចិញ្ចឹម​ជាច្រើន​នៅ​ក្នុង​នោះ ថ្វី​ត្បិត​តែ​វា​ពិបាក​ពិសារ ប៉ុន្តែ​បើ​អ្នក​អាច​ព្យាយាម​បរិភោគ​៥​ដង​ក្នុង​មួយអាទិត្យ នោះ​ក្រពះ​អ្នកនឹង​គ្មាន​ជំងឺ​ឡើយ​។​
  4. ​នំ​បុ័ង​ដែល​ធ្វើ​ពី​ស្រូវ​សាលី​ក៏​ជា​អាហារ​ដែល​ជំនួយ​ក្រពះ​អ្នក​ដែរ ព្រោះ​នៅ​ក្នុង​នោះ​មាន​សារធាតុចិញ្ចឹម​យ៉ាង​សន្ធឹកសន្ធាប់​ដែល​អាច​ការពារ​ក្រពះ​អ្នក​បាន​យ៉ាង​ល្អ មិន​ងាយ​ឲ្យ​វា​មាន​ជំងឺ​ឡើយ​។​
  5. ​ទឹកដោះគោ​ក៏​ល្អ​ចំពោះ​ក្រពះ​អ្នក​ដែរ ប៉ុន្តែ​បើ​អ្នក​ប្រតិកម្ម​ជាមួយ​ទឹកដោះគោ ហើយ​ក្រោយពេល​ដែល​ផឹក​រួច​មាន​អា​ការៈក្អួត អ្នក​អាច​ប្តូរ​មក​ផឹក​ទឹកដោះគោ​ជូរ​បាន ព្រោះ​នៅក្នុង​ទឹកដោះគោ​ជូរ​មាន​សារធាតុ​ដូច​ក្នុង​ទឹកដោះគោ​ដូចគ្នា​។​
  6. ​អ្នក​អាច​បរិភោគ​សំបក​ក្រូច​បាន ព្រោះ​វា​មាន​សារធាតុ​ដែល​អាច​ជួយ​ក្រពះ​អ្ន​កឲ្យរំលាយ​អាហារបាន​លឿន ដូចនេះ​ក្រពះ​អ្នកនឹង​គ្មាន​ជំងឺ​ឡើយ​។​
  7. ​ស្ពៃស​ជា​អាហារ​ដែល​ជួយ​ក្រពះ​អ្នក​ឲ្យ​ដំណើរការ​បាន​ល្អ ហើយ​វា​អាច​ជួយ​ក្រពះ​អ្នក​កិន​អាហារ​បាន​ល្អ​ដូច​គ្នា ដូចនេះ​វា​អាច​កាត់បន្ថយ​អត្រា​នៃ​ការ​មាន​ជំងឺ​ក្រពះ​របស់​អ្នក​បាន​យ៉ាង​ងាយ​៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង