កន្ទួលរមាស់ដោយសារខោទឹកនោម គឺជារឿងធម្មតាមួយ ចំពោះទារក ជាពិសេសនៅពេលដែលពួកគេមានអាយុពី ៩ ទៅ ១២ ខែ។ ដូច្នេះ នៅក្នុងដំណាក់កាលមួយចំនួនដែលជាឪពុកម្ដាយ មិនបានផ្លាស់ប្ដូររខោទឹកនោម ក្រោយពេល ទារកនោមហើយ អាចនឹងត្រូវប្រឈមមុខជាមួយកន្ទួលរមាស់ដោយសារខោទឹកនោម។

អ្នកអាចព្យាបាលកន្ទួលរមាស់ដោយសារខោទឹកនោមបានដោយខ្លួនឯង។ កន្ទួលរមាស់នោះនឹងបាត់ទៅវិញ ក្នុងរយៈពេល ៣ឬ៤ថ្ងៃ បន្ទាប់ ហើយវាមិនបានផ្ដល់ផលរំខានដល់ទារកនោះទេ។




ដើម្បីព្យាបាលកន្ទួលរមាស់ដោយសារខោទឹកនោម អ្នកត្រូវ៖
- ត្រូវផ្លាស់ប្តូរខោទឹកនោមទារកឱ្យបានញឹកញាប់ ហើយឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន បន្ទាប់ពីទារកសើម ឬពោរពេញទឹកនោមនៅក្នុងខោទឹកនោម ដើម្បីឱ្យវាស្ងួត និងស្អាតល្អ។
- លាងសម្អាតគូទរបស់ទារក ជាមួយសាប៊ូដែលគ្មានជាតិអាល់កុល គ្មានក្លិនក្រអូប ហើយផ្ដល់សំណើម។ ការលាងជម្រះគូទរបស់ទារកជាមួយទឹកធម្មតា នឹងធ្វើឱ្យស្បែករបស់ទារកស្ងួត។
- ដោះខោទឹកនោមចេញ ដើម្បីឱ្យខ្យល់អាចជួយព្យាបាលកន្ទួលរមាស់ដោយសារខោទឹកនោមបាន។ ប្រសិនអាកាសធាតុក្ដៅ អ្នកគ្រាន់តែដាក់ទារកនៅលើកន្សែងពោះគោ។ ប្រសិនបើអាកាសធាតុមិនក្ដៅពេកនោះទេ អ្នកអាចនាំទារកចេញមកលេងនៅខាងក្រៅ។
- ប្រើក្រែម ឬប្រេងលាបលើគូទរបស់ទារក នៅមុនពេលស្លៀកខោទឹកនោមឱ្យទារក។
- ស្រទាប់នៃក្រែមលើស្បែក អាចការពាររវាងស្បែករបស់ទារក ទៅនិងទឹកនោម និងលាមករបស់ទារក។
- ងូតទឹកមួយថ្ងៃម្ដង គឺគ្រប់គ្រាន់សម្រាប់ទារក។ អ្នកអាចប្រើទឹកលាងសម្អាត pH ដល់ទារក ឬបន្ថែមសារជាតិដែលធ្វើឱ្យស្បែកទន់ តិចតួចទៅក្នុងទឹកសម្រាប់ងូតរបស់ទារក។
អ្នកត្រូវដឹងថា សារជាតិដែលធ្វើឱ្យស្បែកទន់ អាចធ្វើឱ្យទារករអិលនៅក្នុងពេលមុជទឹក។ ប្រសិនបើទារកមានកន្ទួលរមាស់ ដោយសារប្រតិកម្មអាឡែហ្ស៊ី ហើយមិនបាត់ទៅវិញក្នុងរយៈពេលយូរ អ្នកមិនត្រូវប្រើប្រាស់ផលិតផលដើម្បីបំបាត់កន្ទួលរមាស់នោះទេ៕