ការឈឺពោះពេលមករដូវគឺជារឿងធម្មតារបស់នារី ព្រោះបើអ្នកមានសុខភាពខ្សោយ អ្នកនឹងអាចមានអាការៈឈឺពោះ ប៉ុន្តែបើអ្នកមានសុខភាពរឹងមាំ នោះអ្នកនឹងមិនមានជំងឺនេះឡើយ ដូចនេះតើគួរធ្វើដូចម្តេចទៅនៅពេលដែលឈឺនោះ?

- អ្នកអាចពិសារថ្នាំវីតាមីនបាន ព្រោះវាអាចជួយបំបាត់អាការៈឈឺពោះនេះ ក្រោយពេលដែលអ្នកពិសាររាល់ថ្ងៃ។
- អ្នកអាចបរិភោគអាហារដែលមានសារធាតុកាល់ស្យូម ព្រោះវាអាចជួយអ្នកឲ្យបាត់នៅការឈឺពោះទាំងនេះ។
- អ្នកមិនត្រូវបរិភោគរបស់ដែលមានជាតិកាហ្វេអ៊ីនទេ ដូចជា ៖ កាហ្វេ តែ និងសូកូឡា ព្រោះវាសុទ្ធតែអាចធ្វើឲ្យអ្នកឈឺកាន់តែខ្លាំង។
- ស្រា និងអាហារដែលប្រៃ អ្នកមិនត្រូវបរិភោគទេ ព្រោះវាសុទ្ធតែជារបស់ដែលមិនត្រឹមតែអាចធ្វើឲ្យអ្នកឈឺពោះ ថែមទាំងធ្វើឲ្យអ្នកមានអាការៈហើមទៀតផង។
- អ្នកអាចផឹកទឹកក្តៅឲ្យបានច្រើន ហើយអាចយកទឹកក្តៅមកស្អំលើពោះអ្នក នោះអ្នកនឹងអាចធូរខ្លះ។
- នៅមុនពេលដែលអ្នកមករដូវ អ្នកអាចហាត់ប្រាណ ដោយដើរឲ្យបានច្រើន ឬធ្វើចលនាផ្សេងៗដើម្បីជួយអ្នកឲ្យបាត់នៅការឈឺពោះនៅពេលមករដូវ។
- នៅពេលដែលអ្នកឈឺពោះ អ្នកអាចម៉ាស្សាកំភួនជើងអ្នកដោយធ្វើចលនាសង្កត់បាន នោះវានឹងធូរខ្លះ ហើយមិនសូវឈឺទៀតទេ។
- អ្នកអាចផឹកទឹកដោះគោក្តៅដែលមានទឹកឃ្មុំមុនពេលគេង នោះវាក៏ជួយអ្នកបានដែរ។
- នៅពេលដែលអ្នកឈឺ អ្នកអាចផឹកទឹកស្ករក្រហមដែលថែមខ្ញី នោះវានឹងជួយអ្នកឲ្យមិនសូវឈឺពោះ៕