ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីក្នុងការការពារសុដន់អ្នកម្តាយឲ្យស្អាតដូចដើមទោះបំបៅដល់កូនរួច។ តើមានអ្វីខ្លះទៅ?

  • នៅពេលដែលអ្នកបំបៅទឹកដោះដល់កូន អ្នកអាចអង្គុយ ឬគេងចំហៀងជាដើម ព្រោះការបំបៅបែបនេះ អាចជួយឲ្យសុដន់អ្នកស្អាត ថែមទាំងអាចចៀសផុតពីជំងឺទាំងឡាយផងដែរ។ ជាពិសេស ពេលដែលបំបៅរួច អ្នកគួរតែបញ្ចេញទឹកដោះមកឲ្យអស់ មិនគួរបន្សល់ទុកឡើយ។
  • នៅពេលដែលអ្នកឲ្យកូនបៅ អ្នកមិនគួរឲ្យកូនទាញខ្លាំងពេកទេ ហើយក្រោយពេលដែលបំបៅរួច អ្នកគួរតែធ្វើការម៉ាស្សាចំនួន១០នាទី។
  • អ្នកគួរតែប្រើទឹកក្តៅអ៊ុនៗលាងសម្អាតសុដន់អ្នកចំនួន២ដងក្នុងមួយថ្ងៃ ព្រោះការលាងសម្អាតនេះ អាចជួយកំចាត់មេរោគ ថែមទាំងអាចជួយធ្វើឲ្យសុដន់អ្នកម្តាយតឹងណែន ព្រមទាំងការពារមិនឲ្យងាយយារធ្លាក់ឡើយ។
  • ចុងក្រោយ អ្នកគួរតែពាក់អាវក្នុង ដើម្បីការពារសុដន់អ្នកមិនឲ្យកានើតែយារធ្លាក់ជាងនេះទៀត។ ដូចនេះ អ្នកអាចអនុវត្តតាមវិធីទាំងនេះ ដើម្បីសម្រស់នៃសុដន់ និងការពារសុខភាពនៃដើមទ្រូងអ្នកឲ្យនៅល្អ មិនងាយកើតមានបញ្ហា៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង