ខាងក្រោមនេះ Health.com.khយើងខ្ញុំនឹងបង្ហាញអ្នកពីវិធីក្នុងការធ្វើឲ្យស្បែកអ្នកស្អាតបានយូរ ដោយអនុវត្តមុនចូលគេង។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

  1. នៅមុនពេលដែលអ្នកគេង អ្នកអាចគេងលើគ្រែ ហើយធ្វើសកម្មភាពងាយស្រួលមួយចំនួនដើម្បីរក្សាស្បែកអ្នកឲ្យស្អាតបាន។ ដំបូងអ្នកអាចគេងលើគ្រែ រួចលើកជើងអ្នកឡើងបាន ដោយព្យាយាមកុំទម្លាក់ចុះ។ នោះវានឹងធ្វើឲ្យជើងអ្នកស្អាតជាមិនខានឡើយ។
  2. បន្ទាប់មក អ្នកអាចយកក្រាស់មកសិតសក់ រួចទើបយកម្រាមដៃមកម៉ាស្សាស្បែកក្បាលរបស់អ្នក។ វានឹងជួយធ្វើឲ្យឈាមរបស់ខួរក្បាលអ្នកដើរបានស្រួល។
  3. អ្នកអាចប្រើទឹកក្តៅអ៊ុនៗដើម្បីត្រាំជើងរបស់អ្នក។ ក្រោយពេលដែលអ្នកត្រាំរួច វានឹងធ្វើឲ្យឈាមរបស់រាងកាយអ្នកដើរស្រួល។ ជាពិសេស ក៏អាចធ្វើឲ្យស្បែកថ្មីឆាប់ដុះដែរ។ ដូចនេះ ស្បែកអ្នកនឹងស្អាតជាមិនខានឡើយ៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)