​បើសិន​ជា​អ្នក មាន​ជំងឺ​លើស​សម្ពាធ​ឈាម យក​ល្អ គួរតែ​តម​អាហា​រណា ដែល​មាន​ជាតិ​ខ្លាញ់ និង​សូ​ដ្យូ​ម​ខ្ពស់​។ ខាងក្រោម​នេះ គឺជា​អាហារ​មួយចំនួន ដែល​អ្នក​គួរតែ​តម ឬ​កាត់​បន្ថយ​។

​សាច់​ក្រហម​
​គម្រោង​របប​អាហារ ដែល​ផ្តល់​សុខភាព គួរតែ​ញ៉ាំ​អាហា​រណា ដែល​មាន​ជាតិ​ខ្លាញ់ Saturated ឬ Trans-fat ក្នុង​ចំនួន​មួយ​តិចតួច​បាន​ហើយ​។ នេះ​ដោយសារ​តែ អាហារ​សម្បូរ​ជាតិ​ខ្លាញ់ មិន​ល្អ​សម្រាប់​សុខភាព​បេះដូង និង​សរសៃឈាម​ឡើយ​។ សាច់​ក្រហម​អាំង ៥១០ ក្រាម ដោយ​គ្មាន​ទឹកជ្រលក់​សោះ​នោះ មាន​ជាតិ​សូ​ដ្យូ ១.៥០០ ក្រាម កា​ឡូរី ១.១៤០ កា​ឡូរី និង​ខ្លាញ់ ៧៩ ក្រាម​។

​អាហារ​ត្រាំ​
​អាហារ​ត្រាំ​សម្បូរ​ទៅដោយ​វីតាមីន K និង​មិន​សូវ​មាន​កាឡូរី​ឡើយ ប៉ុន្តែ វា​ក៏​មាន​ជាតិ​សូ​ដ្យូ​ម​ច្រើន​ដែរ​។ អាហារ​ត្រាំ​ទំហំ​មធ្យម​មួយ មាន​ជាតិ​សូ​ដ្យូ​ម​ប្រហែល ៥៧០ មី​លី​ក្រាម​ទៅហើយ​។ ដូច្នេះ បើសិន​ជា​អ្នក មាន​ជំងឺ​លើស​សម្ពាធ​ឈាម​នោះ ចូរ​កាត់បន្ថយ​ការ​ញ៉ាំ​អាហារ​ត្រាំ​ទៅ​។

​ជាតិ​ផ្អែម​
​អាហារ​ដែល​មាន​កាឡូរី​បន្ថែម និង​មាន​ជាតិ​ផ្អែម​ពេញ​នោះ ងាយ​នឹង​ធ្វើ​ឲ្យ​ឡើង​ទម្ងន់​ណាស់​។ ការ​ធាត់​ជ្រុល គឺជា​ផ្នែក​មួយ​ដ៏​សំខាន់ ក្នុង​ការកំណត់​ថា មាន​ជំងឺ​លើស​សម្ពាធ​ឈាម​។ ការ​ធាត់ នឹងដាក់​សម្ពាធ​ទៅលើ​បេះដូង ហើយ​ក៏​បន្ថយ​លំហូរ​ឈាម​បាន​ដែរ​។

​ជាតិ​ប្រៃ​
​ការ​ញ៉ាំ​អាហារ​មាន​ជាតិ​សូ​ដ្យូ​ម​ច្រើនពេក នឹង​នាំឲ្យ​លើស​សម្ពាធ​ឈាម ហើយ​វា​ក៏​អាច​ទៅ​បំផ្លាញ​បេះដូង និង​សរសៃឈាម​អាកទែ​ដោយ​ផ្ទាល់​ដែរ​។

​គ្រឿង​ស្រវឹង​
​ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើនពេក ប្រហែល​ជា​ធ្វើឲ្យ​សម្ពាធ​ឈាមឡើង​ខ្ពស់​ដែរ​។ សម្រាប់​អ្នក​ដែល​មាន​ជំងឺ​លើស​សម្ពាធ​ឈាម គួរតែ​ចៀសវាង​ការ​ញ៉ាំ​គ្រឿង​ស្រវឹង ឬ​ញ៉ាំ​ក្នុង​កម្រិត​មធ្យម​បាន​ហើយ​។
​ការ​ញ៉ាំ​គ្រឿង​ស្រវឹង ក្នុង​កម្រិត​មធ្យម គួរតែ ៖
•​    ​បុរស​អាយុ​ចាប់ពី ៦៥ ឆ្នាំ​ឡើង​យ​ទៅ គួរតែ​ញ៉ាំ​តែ​ម្តង​ក្នុង​មួយថ្ងៃ​
•​    ​បុរស​អាយុ​តិចជាង ៦៥ ឆ្នាំ​ចុះ អាច​ញ៉ាំ​ពីរ​ដង​ក្នុង​មួយថ្ងៃ​
•​    ​ស្ត្រី​គ្រប់​អាយុ អាច​ញ៉ាំ​ម្តង​ក្នុង​មួយថ្ងៃ​។​
​ចំណាំ ៖ ការ​ញ៉ាំ​គ្រឿង​ស្រវឹង​តែ​ម្តង គួរតែ​ស្រា​ចំណុះ ១៤៧ មី​លី​លីត្រ ឬ​ស្រា​បៀរ​ចំណុះ ៣៥៤ មី​លី​លីត្រ​។

​ទឹកដោះគោ​ស្រស់​
​ទឹកដោះគោ គឺជា​ប្រភព​នៃ​ជាតិ​កាល់ស្យូម ប៉ុន្តែ វា​មាន​ជាតិ​ខ្លាញ់​ខ្ពស់ ច្រើន​ជាង​តម្រូវការ​។ ការ​ញ៉ាំ​ទឹកដោះគោ​មួយ​ពែ​ង នឹង​ផ្តល់​ជាតិ​ខ្លាញ់​រហូតដល់ ៨ ក្រាម ដោយ​ក្នុង​នោះ​ខ្លាញ់ Saturated Fat មាន​ដល់ ៥ ក្រាម​ឯណោះ ដែល​វា​មាន​ទំនាក់ទំនង​នឹង​ជំងឺ​បេះដូង​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង