ស្ត្រីភាគច្រើនអាចនិយាយបានថាជាមនុស្សរើសច្រើន។ អ្វីក៏ដោយសុទ្ធតែមានការចូលចិត្ត និងមិនចូលចិត្ត។ តាមរយៈការភ្លក់រសជាតិក៏មានការប្រែប្រួលទៅតាមមនុស្សម្នាក់ៗខុសៗគ្នាដែរ។ ដូច្នេះតើបុរសប្រភេទណាដែលពួកគេគួរតែកុំជ្រើសរើស?

បុរសគ្មានការងារធ្វើ
អតីតកាលគឺជាពេលវេលាដែលស្ត្រីបានធ្លាក់ក្នុងអន្លង់ស្នេហ៍របស់បុរសដោយមិនបានដឹងអំពីតុល្យភាពលុយកាករបស់គេផង។ ក្នុងរឿងរ៉ូមីអូ និងជូលៀរបស់អ្នកនិពន្ធសិកស្ពៀ (Shakespeare) គឺថាពួកគេទាំងពីរនាក់ស្រឡាញ់គ្នាដោយមិនខ្វល់អំពីទ្រព្យសម្បត្តិ និងឋានៈឡើយ។ ប៉ុន្តែសម្រាប់ពេលបច្ចុប្បន្ននេះ គេដឹងថា ស្នេហាមិនអាចកើតឡើងដោយខ្លួនឯងបានដោយគ្មានតុល្យភាពលុយកាក់ដែលរឹងមាំបាននោះឡើយ។

ប្រៀននារី
បុរសដែលអត់ឃ្លាននឹងការរួមភេទត្រូវតែចៀសវាងជានិច្ចតែម្តង។ នេះមិនមែនមានន័យថា ស្ត្រីត្រូវតែរួមភេទអោយតិចជាងបុរសនោះទេ តែចំណុចដ៏សំខាន់របស់បុរសដែលអត់ឃ្លាននឹងការរួមភេទគឺធ្វើយ៉ាងណាចង់តែរួមភេទតែម្តង។ មួយវិញទៀត ពួកគេពិតជាមិនខ្វល់ច្រើនទេអំពីអ្វីៗផ្សេងទៀត។ បុរសដែលស្រេកឃ្លានការរួមភេទត្រូវតែនិយាយថាទេ ព្រោះពួកគេតែងតែគិតអំពីការរួមភេទជាប់ក្នុងចិត្តរហូត។
បុរសក្មេងដែលប៉ិនខឹង
សុំទោសផង ប៉ុន្តែបើសិនអ្នកជាមនុស្សខឹងជាប់រហូតតែម្តង អ្នកប្រហែលជាមិនមានពេលវេលាល្អៗជាមួយនាងនោះទេ។ គ្មានស្រីណាចូលចិត្តធ្វើខ្លួនអោយគេស្រែកគំហកដាក់រាល់ពេលនោះទេ។ បើសិនជាបុរសម្នាក់តែងតែខឹងបែបនេះ វានឹងធ្វើអោយបរិយាកាសនៃជីវិតគូស្នេហ៍ដែលសប្បាយៗរលាយបាត់អស់ហើយ។ តើមាននរណាទៅដែលចូលចិត្តនៅជាមួយបុរសដែលគ្មានពន្លឺក្នុងចិត្តសោះអញ្ចឹងនោះ? តើនរណាទៅដែលមិនចូលចិត្តការនិយាយសរសើរពីសម្រស់របស់ជីវិត?
បុរសដែលក្រតោកយ៉ាក
ស្ត្រីមិនគួរណាយកចិត្តទុកដាក់ទៅលើតម្រូវការខាងផ្លូវចិត្តរបស់បុរសដែលក្រតោកយ៉ាកនោះទេ។ វាដូចជាការទទួលយកកូនប្រុសមួយមកចិញ្ចឹម។ ស្ត្រីមិនចង់បានកូនប្រុសទេ តែជាបុរសម្នាក់ទៅវិញទេ។ ផ្ទុយទៅវិញ បុរសដែលក្រីក្របែបនេះគឺត្រូវការម្តាយម្នាក់។ ស្ត្រីភាគច្រើនចូលចិត្តបុរសដែលមានទំនុកចិត្តលើខ្លួនឯង និងឯករាជ្យ។
បុរសឆាប់រិះគន់មនុស្ស
ស្ត្រីមិនធ្លាប់ចង់ត្រូវការលោកពូម្នាក់ដែលចេះដឹងច្រើន ហើយតែងតែធ្វើការវាយតម្លៃទៅលើរឹងគ្រប់យ៉ាង និងរិះគន់មនុស្សនោះទេ។ វាគឺជារឿងមួយគួរអោយសាំចិត្តណាស់ក្នុងការមានមនុស្សម្នាក់ដែលចេះតែរិះគន់គេគ្រប់រឿងទាំងអស់ ហើយជួនកាលអាចជារឿងមួយគួរអោយពិបាកចិត្តគ្រប់ពេលផងក៏មាន៕