១, តើអ្នកចូលចិត្តស្តាប់ចម្រៀងពេលកំពុងរៀនដែរទេ?
២, តើអ្នកមានបានរៀបចំប្រភេទចម្រៀងពិសេសណាមួយដែរទេ?
៣, តើអ្នកមានគិតថាចម្រៀងអាចជួយអោយអ្នករៀនបានកាន់តែស្រួលដែរទេ?
៤, តើអ្នកមានគិតថាចម្រៀងរំខានដល់អ្នកដែរទេ?

បើយោងទៅតាម អេលីហ្សាបែត អេចហ្វត (Elizabeth Axford) អ្នកណែនាំតាមអ៊ីនធើណេតក្នុងសាកលវិទ្យាល័យ Phoenix College of Humanities and Sciences បានអោយដឹងថា “គណៈកម្មាធិការវិនិច្ឆ័យនៅតែមិនទាន់មានចម្លើយអោយពិតប្រាកដនៅឡើយទេ។ បើយោងទោតាមអ្វីៗដែលខ្ញុំបានអាន រឿងនេះគឺអាស្រ័យទោតាមបុគ្គលម្នាក់ៗប៉ុណ្ណោះ។ និស្សិតមួយចំនួនអាចរៀនបានយ៉ាងមានប្រសិទ្ធភាពជាមួយនឹងការស្តាប់ចម្រៀង ចំណែកឯអ្នកខ្លះទៀតអាចនឹងមានការបែកអារម្មណ៍ក៏ថាបានដែរ”។

បើយោងទៅតាម វិទ្យាស្ថាន New Jersey Institute of Technology បានអោយដឹងថា សិស្សជាច្រើនដែលបានរៀនបណ្តើរស្តាប់ចម្រៀងបណ្តើរនោះជាមធ្យមទទួលបានពិន្ទុនៃការប្រឡើងច្រើនជាងអ្នកដែលមិនបានស្តាប់ចម្រៀង។ ប៉ុន្តែវិទ្យាស្ថានក៏បានរកឃើញដែរថា ពិន្ទុនោះមានលក្ខណៈខុសៗគ្នាទៅតាមចំណង់ចំណូលចិត្តរបស់សិស្សដែលស្តាប់ចម្រៀងខណៈពេលកំពុងរៀង ព្រមទាំងប្រភេទនៃបទចម្រៀងទៀតផង។
ការសិក្សារបស់សាកលវិទ្យាល័យ Wales បានផ្តោតទៅលើឥទ្ធិពលនៃប្រភេទចម្រៀងខុសៗគ្នាទៅលើការផ្ចង់អារម្មណ៍របស់សិស្ស។ សិស្សតម្រូវអោយរំលឹកឡើងវិញនូវចំនួនសម្លេងដែលមានក្នុងមជ្ឈដ្ឋានខុសៗគ្នាដូចជា កន្លែងដែលស្ងាត់បំផុត មានចម្រៀងដែលពួកគេចូលចិត្តាស្តាប់ និងចម្រៀងដែលពួកគេមិនចូលចិត្ត។
ទោះបីជាលទ្ធផលបង្ហាញអោយឃើញថាគ្មានអ្វីខុសគ្នាគួរអោយកត់សម្គាតល់ចំពោះពិន្ទុប្រឡងរបស់សិស្សដែលស្តាប់ចម្រៀងដែលពួកគេចូលចិត្ត និងសិស្សដែលស្តាប់ចម្រៀងដែលពួកគេមិនចូលចិត្តក៏ដោយ ក៏អ្នកដែលរៀនក្នុងស្ថានភាពស្ងាត់ទទួលបានពិន្ទុខ្ពស់ជាងសិស្សដែលរៀនពេលស្តាប់ចម្រៀង និងរៀនពេលស្តាប់ចម្រៀងដែលពួកគេមិនចូលចិត្តដែរ។ ប៉ុន្តែការសិក្សាបានប្រើប្រាស់ចម្រៀងដែលមានតែសម្លេងច្រៀងមកប្រៀបធៀប ដែលជាហេតុនាំអោយ អ៊ិចហ្វតនិយាយថាវាអាចមានភាពខុសគ្នាបែបនេះ៕