ការគ្មានលទ្ធភាពបង្កកំណើតបានប៉ះពាល់ទៅលើស្ត្រីប្រមាណ ១០ភាគរយ។ ការសិក្សាបានរកឃើញថា ប្រហែលជាបីភាគនៃករណីមិនអាចមានកូនបាន គឺដោយសារតែស្ត្រីនោះមិនអាចមានកូនតែម្តង, បីភាគទៀតគឺដោយសារតែបុរស ហើយសល់ប៉ុន្មានដោយសារតែបញ្ហាលើដៃគូទាំងពីរ ឬមូលហេតុអាថ៌កំបាំង។

មានកត្តាជាច្រើនដែលអាចធ្វើអោយស្ត្រីមិនអាចមានកូនបាន។ ការយល់ដឹងអំពីវាគឺជាជំហានដំបូដដើម្បីឈានទៅរកការដោះស្រាយ។
បញ្ហានៃការផ្ទុះអូវុល
បញ្ហានៃការផ្ទុះអូវុលគឺជាមូលហេតុដ៏ចំបងបំផុតនៃការមិនអាចអោយស្ត្រីមានផ្ទៃពោះបាន។ បើគ្មានមេជីវិតញីចេញទេ វាពិតជាមិនអាចអោយស្ត្រីមានផ្ទៃពោះបានឡើយ។ ការខ្វះនូវការផ្ទុះអូវុលច្រើនតែបណ្តាលមកពី៖

- ចង្កោមរោគសញ្ញាពងទឹកច្រើននៅក្រពេញអូវ៉ែ៖ អតុល្យភាពនៃអ័រម៉ូនធ្វើអោយរំខានដល់ដំណើរការណ៍ផ្ទុះអូវ៉ុលជាទៀងទាត់។
- ខ្សោយក្រពេញអូវ៉ែបែប Primary៖ ជាមួយនឹងបញ្ហាមួយនេះគឺមានការប៉ះពាល់លើស្ត្រីអាយុក្រោម ៤០ឆ្នាំ ហើយក្រពេញអូវ៉ែកំពុងតែមិនអាចបំពេញមុខងារដូចនឹងអ្វីដែលវាគួរតែធ្វើក្នុងវ័យអាចបង្កកំណើតបានឡើយ។
ការស្ទះក្នុងបំពង់ដៃស្បូន
ការស្ទះក្នុងបំពង់ដៃស្បូនអាចធ្វើអោយពងមេជីវិតញីមិនអាចចេញទៅបង្កកំណើតជាមួយមេជីវិតឈ្មោលបានឡើយ។ ការស្ទះនេះអាចកើតឡើងដោយសារតែ៖
- ជំងឺរលាកក្នុងអាងត្រគៀក
- ជំងឺ Endometriosis ជាជំងឺដែលមានការលូតលាស់ជាលិការស្រទាប់ខាងក្នុងស្បូនក្រៅពីស្បូន
- ការវះកាត់ជំងឺកូនក្រៅស្បូន
ជំងឺនៅស្បូន
ការដែលស្ត្រីមិនអាចមានកូនបានប្រហែលជាកើតឡើងដោយសារតែបញ្ហាជាច្រើនជាមួយនឹងស្បូនខ្លួនឯងឬការលូតលាស់នូវដុំក្នុងស្បូន ឬប៉ូលីព។ ដុំសាច់ក្នុងស្បូន ច្រើនតែមានលក្ខណៈមិនមែនមហារីក ប៉ុន្តែអាចលូតលាស់ក្នុងជញ្ជាំងរបស់ស្បូនបាន។ ដុំក្នុងស្បូននិងភាពមិនធម្មតារបស់ស្បូនផ្សេងៗទៀតអាចធ្វើអោយស្ត្រីនោះមានលក្ខណៈពិបាកក្នុងការមានផ្ទៃពោះ ឬពរពោះអោយគ្រប់ខែណាស់៕