ខាងក្រោមនេះ Health.com.khនឹងបង្ហាញអ្នកពីសកម្មភាពរបស់ប្តីដែលបង្ហាញថាគេស្រឡាញ់អ្នកខ្លាំង។ តើមានអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- នៅពេលដែលដើរតាមផ្លូវ បើប្តីអ្នកតែងតែកាន់ដៃអ្នកជាប់ នោះមានន័យថា អ្នកគឺសំខាន់ក្នុងចិត្តរបស់គេ។
- ស្វាមីដែលស្រឡាញ់អ្នកខ្លាំង នឹងជួយធ្វើការងារផ្ទះនៅពេលដែលប្រពន្ធត្រូវថែមម៉ោងធ្វើការ។ជាពិសេស គេនឹងផ្ញើសារសួរថាអ្នកពិសារបាយហើយនៅ កុំភ្លេចញ៉ាំបាយជាដើម។
- នៅពេលដែលអ្នកធាត់ គេមិនត្រឹមតែមិនត្អូញត្អែរទេ ថែមទាំងសរសើរថា អ្នកមានសាច់បន្តិចចឹងទើបស្អាត។
- នៅពេលដែលអ្នកមករដូវមិនទៀង គេតែងបារម្ភជានិច្ច ដោយខ្លាចអ្នកមានបញ្ហាសុខភាព។
- ក្រោយពេលដែលគេត្រឡប់មកផ្ទះវិញ នឹងជួយមើលថែទាំកូន ដោយមិនឲ្យអ្នកហត់ខ្លាំងឡើយ។ ជាពិសេស នៅពេលដែលកូនឈឺម្តងៗ គេតែងជួយមើលថែទាំជានិច្ច ដោយមិនបានសម្រាកឡើយ។
- ក្រោយពេលដែលអ្នកកក់សក់រួច គេតែងតែជួយផ្លុំសក់អ្នកឲ្យស្ងួតជានិច្ច។ ដូចនេះ ប្រសិនជាប្តីអ្នកបង្ហាញសកម្មភាពទាំងឡាយខាងលើនេះ មានន័យថាគេស្រឡាញ់អ្នកខ្លាំងណាស់៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)