នៅពេល​ដែល​អ្នក​រក​ឃើញ​កត្តា​ដែល​ធ្វើឲ្យ​អ្នក​កើតមុន​រួច អ្នក​នឹង​មិន​មាន​មុន​លើ​មុខ​ទេ ដោយសារតែ​អ្នក​បាន​ការពារ​រួចមកហើយ ដូចនេះ​វា​មិន​ងាយ​នៅ​លើ​មុខ​អ្នក​បាន​ឡើយ នោះ​មុខ​អ្នកនឹង​ស្អាត​ជាមិនខាន​។ តើ​មាន​កត្តា​អ្វីខ្លះ​ដែល​ធ្វើឱ្យ​អ្នក​កើតមុន​យ៉ាង​ងាយ​?

កត្តា​ទី​១
កត្តា​ដែល​ធ្វើឲ្យ​អ្នកងាយ​កើតមុន​បំផុត​នោះ​នៅពេល​ដែល​មុខ​អ្នក​ស្ងួត​បំផុត វា​ងាយ​នឹង​ធ្វើឱ្យ​មុន​ងាយ​លេច​ចេញ​មក​ណាស់ ដូចនេះ​អ្នក​គួរតែ​រក្សា​ជាតិ​ទឹក​លើ​មុខ​អ្នក​ជានិច្ច មិន​ត្រូវ​ទុក​ឱ្យ​មុខស្ងួត​ឡើយ​។​

ប្រើ​ផលិតផល​ដែល​ការពារ​ស្បែក​មាន​សារធាតុ​ខ្លាញ់​ច្រើន​
ទោះបីជា​មុខ​អ្នក​ស្ងួត​ខ្លាំង​យ៉ាងណា​ក៏ដោយ​ក៏​អ្នក​មិន​ត្រូវ​ប្រើ​ផលិតផល​ដែល​ការពារ​ស្បែក​មាន​ជាតិ​ខ្លាញ់​ខ្ពស់​ដែរ ព្រោះ​ជាតិ​ខ្លាញ់​ទាំងនោះ​អាច​ធ្វើឲ្យ​មុខ​អ្នកមានមុន​យ៉ាង​ងាយ ដូចនេះ​អ្នក​ត្រូវ​រក្សា​មុខ​អ្នក​ឱ្យ​មាន​សំណើម ដោយ​មិន​ត្រូវ​ទុក​ឱ្យ​មាន​ខ្លាញ់​ច្រើន​នោះ​ទេ​។​

តែងតែ​មាន​អារម្មណ៍​តានតឹង​
នៅពេល​ដែល​អ្នក​គិត​ច្រើន ពិបាក​ចិត្តច្រើន មិន​សប្បាយចិត្ត មិន​ចេះ​ធ្វើ​ឱ្យ​ខ្លួនឯង​មាន​អារម្មណ៍​ស្រស់ស្រាយ ហើយ​តែងតែ​រស់នៅក្នុង​ទុក្ខសោក នោះ​មុខ​អ្នកនឹង​ពោរពេញ​ទៅ​ដោយ​មុន​ជាមិនខាន​។​

មិន​ចូល​ចិត្ត​បរិភោគ​របស់​ដែល​ផ្អែម​
នៅពេល​ដែល​អ្នក​មិន​ចូលចិត្ត​បរិភោគ​របស់​ដែល​ផ្អែម នោះ​អ្នកនឹង​គ្មាន​វីតាមីន​B​ក្នុង​រាងកាយ​ឡើយ ដូចនេះ​អ្នក​ងាយ​នឹង​មាន​មុន​ខ្លាំងណាស់ ប៉ុន្តែ​នៅពេល​ដែល​អ្នក​បរិភោគ​អាហារ​ដែល​ផ្អែម អ្នក​មិន​ត្រូវ​បរិភោគ​ហួស​ដែន​កំណត់​នោះទេ វា​នឹង​ប៉ះពាល់​សុខភាព​អ្នក​ដូចគ្នា​។​

ចូល​គេង​យប់​ជ្រៅ​
អ្នក​មិន​ត្រូវ​ព្រោះ​តែ​ការងារ ឬ​រឿង​ផ្សេងៗ ហើយ​ចូល​គេហ​យប់​ជ្រៅ​នោះទេ ព្រោះ​បើ​អ្នក​គេង​មិន​គ្រប់ វា​អាច​ប៉ះពាល់​ដល់​ស្បែក​មុខ​អ្នក​ខ្លាំងណាស់ ជា​ហេតុ​ដែល​ងាយ​ធ្វើឲ្យមុន​រត់​មក​នៅ​លើ​ស្បែក​មុន​អ្នក​យ៉ាង​ងាយ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង