​នៅពេល​ដែល​អ្នក​ចង់​ស្រក​ទម្ងន់ មិន​ត្រឹមតែ​ផ្តោត​សំខាន់​ទៅលើ​អាហារ និង​ចលនា​ហាត់ប្រាណ​ផ្សេងៗ​ទេ ប៉ុន្តែ​អ្នក​ក៏​ត្រូវតែ​ដឹង​ពី​គោលការណ៍​មួយចំនួន​ដែរ ព្រោះ​គោលការណ៍​ទាំងនេះ​អាច​ជួយ​អ្នក​ឲ្យ​ស្រកទ​ម្ងន់​បាន​យ៉ាង​ងាយ នោះ​អ្នក​នឹងមាន​រាង​ស្អាត​ទៀតផង​។ តើ​មាន​អ្វី​ខ្លះ​ទៅ​?

  1. ​នៅ​មុនពេល​ដែល​អ្នក​ហាត់ប្រាណ​មួយ​ម៉ោង អ្នក​ត្រូវ​តែ​បរិភោគ​ដំឡូង នំ​ប៉ាវ​អត់​ស្នូល ចេក ហើយ​ក្រោយពេល​ដែល​អ្នក​ហាត់ប្រាណ​មួយ​ម៉ោង អ្នក​ត្រូវ​តែ​បរិភោគ​ស្ករ និង​សូកូឡា ហើយ​ក្រោយពេល​ដែល​អ្នក​ហាត់ប្រាណ​ចប់​អស់ អ្នក​ត្រូវ​តែ​បរិភោគ​អាហារ​ដែល​មាន​ប្រូតេអ៊ីន​ដូចជា ពង​មាន់ស្ងោរ​ជាដើម ព្រោះ​អាហារ​ទាំងនេះ​បើ​អ្នក​មិន​បរិភោគ នោះ​វា​មិន​អាច​ធ្វើឲ្យ​អ្នក​ស្គម​បាន​ទេ​នៅ​ក្រោយពេល​ដែល​អ្នក​ហាត់ប្រាណ​រួច​។​
  2. ​អ្នក​ត្រូវ​តែ​បរិភោគ​អាហារ​ច្រើន​ពេល មានន័យ​ថា អ្នក​មិន​ត្រូវ​បរិភោគ​ឆ្អែត​ពេក​ក្នុង​មួយ​ពេល​ទេ ព្រោះ​វា​ងាយ​ធ្វើឲ្យ​អ្នក​ធាត់​ខ្លាំងណាស់ ថែម​ទាំង​អាច​ធ្វើឲ្យ​ក្រពះ​អ្នកមានសំពាធ​ទៀតផង ដូចនេះ​អ្នក​ត្រូវតែ​ចែក​អាហារ​ទាំងនោះ​ជា​ច្រើន​ពេល​មក​ពិសារ ទើប​អ្នក​អាច​មាន​រាង​ដែល​ស្អាត​មួយ​។​
  3. ​នៅ​ក្រោយ​ពេល​ម៉ោង​៥​ល្ងាច អ្នក​មិន​ត្រូវ​ប៉ះ​បង្អែម ឬ​អាហារ​ដែល​ផ្អែម​នោះទេ ព្រោះ​វា​នឹង​ធ្វើឲ្យ​អ្នក​ងាយធាត់​ណាស់​។​
  4. ​អ្នក​មិន​ត្រូវ​បរិភោគ​អាហារ​ដែល​បំពង​ខ្លាញ់​ច្រើន​នោះ​ទេ ព្រោះ​វា​ជា​អាហារ​ដែល​ធ្វើឲ្យ​អ្នក​ឆាប់​ចាស់ ឆាប់​អាក្រក់ ឆាប់​ធាត់​ខ្លាំង​បំផុត​។​
  5. ​អ្នក​មិន​ត្រូវ​បរិភោគ​អាហារ​ដែល​ត្រជាក់​ទេ ដូចជា​ផឹក​ទឹកកក និង​ភេសជ្ជៈ​ដែល​ត្រជាក់ ព្រោះ​វា​ងាយ​ធ្វើឲ្យ​ពោះ​អ្នកធំ ជាពិសេស​ចំពោះ​នារី​។​
  6. ​អ្នក​មិន​ត្រូវ​បង្អត់អាហារ​យូរពេក​ទេ ព្រោះ​វា​អាច​ធ្វើឲ្យ​អ្នកឃ្លាន​ខ្លាំង ហើយ​វា​មិន​ត្រឹមតែ​មិន​អាច​ធ្វើឲ្យ​អ្នក​ស្គម ថែម​ទាំង​អាច​ប៉ះពាល់​ដល់​សុខភាព​អ្នក​ណាស់ ជាពិសេស​ក្រពះ​របស់​អ្នក​។​
  7. ​នៅ​ក្រោយ​ពេល​ម៉ោង​៦​ល្ងាច បើ​អ្នក​ឃ្លាន អ្នក​អាច​បរិភោគ​អាហារ​មួយ​ចំនួន​ដូចជា ត្រី ពពួក​ស៊ុត ឬ​បន្លែ និង​ផ្លែឈើ​ដែល​គ្មាន​ជាតិ​ផ្អែម​ខ្ពស់ នោះ​វា​នឹង​អាច​ធ្វើឲ្យ​អ្នក​មាន​រាង​ស្អាត​។​
  8. ​អ្នក​ត្រូវ​តែ​ចូល​គេង​ឲ្យ​មុន​ម៉ោង​១១​ជា​រៀងរាល់​យប់ ព្រោះ​បើ​អ្នក​គេង​មិន​គ្រប់ រាងកាយ​អ្នក​នឹង​មិន​អាច​រំលាយ​អាស៊ីត​ខ្លាញ់​បាន​អស់​ឡើយ ដូចនេះ​អ្នកនឹង​មិនអាច​ស្គម​ដូចគ្នា​។​
  9. ​អ្នក​ត្រូវ​តែមាន​ជំនឿ​ចិត្ត ខិតខំ ប្រឹងប្រែង​ផ្លាស់ប្តូរ​ទម្លាប់​របស់​ខ្លួន ទើប​អ្នក​អាច​មាន​រាង​ស្អាត​តាម​បំណង​របស់​ខ្លួន​បាន​។​
  10. ​អ្នក​ត្រូវ​តែ​ផឹកទឹក​ឲ្យបាន​ច្រើន ដោយ​មួយថ្ងៃ​ត្រូវតែ​ផឹក​ចាប់ពី​២០០០​សេ​សេ​ឡើង​លើ ទើប​អ្នក​អាច​ស្គម​បាន ហើយ​មិន​ត្រូវ​ផឹក​ទឹកក្រូច​ច្រើន​នោះទេ​៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង