Join with Health.com.kh on Telegram

​រោគសញ្ញា​ដែល​បាន​រៀបរាប់​ខាងក្រោម សុទ្ធតែ​ជា​រោគសញ្ញា​ដែល​អាច​កើតមាន ៖

​រោគសញ្ញា​នៃ​ជំងឺ​រលាក​ដៃ​ស្បូន​ស្រួចស្រាវ ៖
-​    ​ក្តៅខ្លួន​
-​    ​ឈឺពោះ​ខ្លាំង នៅ​ម្តុំ​ខាង​ក្រោមនៃ​ពោះ​
-​    ​ឈឺពោះ​កាន់តែខ្លាំង នៅពេល​ក្អក​
-​    ​ឈឺពោះ​កាន់តែ​ខ្លា​ង នៅពេល​កណ្តាស់​
-​    ​ឈឺពោះ​កាន់តែខ្លាំង​ក្នុងអំឡុងពេល​បន្ទោ​របង់​។​

​រោគសញ្ញា​នៃ​ជំងឺ​រលាក​ដៃ​ស្បូន​រ៉ាំរ៉ៃ ៖
-​    ​ឧស្សាហ៍​ឈឺពោះ​ផ្នែក​ខាងក្រោម​
-​    ​ឈឺ​ខ្នង​
-​    ​ឈឺ​នៅពេល​រួមភេទ​
-​    ​ឈឺ​នៅពេល​បន្ទោ​របង់​
-​    ​ឧស្សាហ៍​ក្តៅខ្លួន​
-​    ​ឈឺ​ពេល​មាន​រដូវ​
-​    ​ឈាមរដូវ​ច្រើនជាង​មុន​
-​    ​ទឹករំអិល​ទ្វារមាស​មាន​ក្លិន​អាក្រក់​៕