​វដ្ត​រដូវ ជាធម្មតា កើតឡើង​ដោយសារតែ​ការផ្លាស់ប្តូរ​កម្រិត​នៃ​អ័រម៉ូន ហើយ​អូវែ ជា​អ្នក​ផលិត​អ័រម៉ូន​ទាំងនេះ​។ អូ​វែ មាន​ការឆ្លើយតប​ទៅនឹង​សញ្ញា​របស់​អ័រម៉ូន ដែល​ផលិត​ពី​ក្រពេញ​ Pituitary Gland ដែល​ស្ថិត​កណ្តាល​នៃ​ខួរក្បាល ហើយ​ស្ថិតនៅក្រោម​ការត្រួតពិនិត្យ​ដោយ​អ័រម៉ូន ដែល​ផលិត​នៅក្នុង Hypothalamus នៃ​ខួរក្បាល​។

បញ្ហា​ដែល​ប៉ះពាល់​ដល់​ការរៀបចំ ឬ​ចរន្ត​ណាមួយ​ខាងលើ អាច​នាំ​ទៅ​រក​ការ​រាំង​រដូវ​។ ទោះជា​យ៉ាងណា ការ​ដែល​រាំងរដូវ​ញឹកញាប់ ចំពោះ​ស្ត្រី​វ័យក្មេង វា​គ្រាន់តែ​ជាការ​រំលង​មួយរយៈ​ប៉ុណ្ណោះ ឬ​អាច​ជា​ការ​ដែល​មាន​ផ្ទៃពោះ​ដោយ​មិនដឹង​ខ្លួន​។ ការ​រាំងរដូវ អំឡុង​ពេល​កំពុង​មាន​ផ្ទៃពោះ គឺជា​រឿង​ធម្មតា​របស់​មនុស្ស​។

បញ្ហា​ជាមួយ Hypothalamus អាច​បង្ក​ជា​ការ​ដែល​មិន​ឃ្លាន​អាហារ ឬ​ការធ្វើ​លំ​ហាត់ប្រាណ​ខ្លាំង ក៏​អាច​ដើរតួនាទី​ដ៏​សំខាន់​មួយ ក្នុង​ការបង្ក​ឱ្យ​មាន​បញ្ហា​រាំងរដូវ​ដែរ​។ វា​ក៏​អាច​អាស្រ័យ​លើ​អាយុ​របស់​មនុស្ស​នោះដែរ ហើយ​ពិសេស​ប្រសិន​បើ​នាង ទើបតែ​មាន​រដូវ​ជា​លើក​ទី​មួយ​ឬ​ដំបូង​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង