​ការ​បរិភោគ​អាហារ ដែល​មាន​សុខភាព​ល្អ នៅពេល​មាន​ផ្ទៃពោះ គឺជា​សំនួរ​ដ៏​ចម្បង​នៃ​ការជ្រើសរើស​អាហារ ដែល​មាន​សារធាតុចិញ្ចឹម​ឱ្យបាន​គ្រប់គ្រាន់​ដ៏​សំខាន់​មួយ​។ អ្នក​ត្រូវ​ធ្វើ​ឱ្យ​ប្រាកដថា អ្នក​បាន​បរិភោគ​ឱ្យបាន​ច្រើន នូវ​បន្លែស្រស់ ផ្លែឈើ​ស្រស់ គ្រាប់​ធញ្ញជាតិ និង​អាហារ​ឆៅ ហើយ​អ្នក​ក៏​បាន​ទទួលទាន​អាហារ​ដែល​មាន​ជាតិ​ប្រូតេអ៊ីន ឱ្យបាន​គ្រប់គ្រាន់ ដោយ​ការបរិភោគ​ត្រី សាច់មាន់ និង​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​ទាប ដូច​ជា​ផលិតផល​ទឹកដោះគោ សាច់​ក្រហម និង​ស៊ុត​។

អ្នក​គួរតែ​ចាប់ផ្តើម​បរិភោគ ពី​ឥឡូវនេះ ហើយ​បន្ត​បន្ទាប់​មកទឿត​។ ត្រី គឺជា​ប្រភព​ដ៏​ល្អ​នៃ​វីតាមីន B12 និង​វីតាមីន A ដែល​ត្រូវបាន​រកឃើញ​ផងដែរ នៅក្នុង​បន្លែ​ពណ៌​បៃតង និង​លឿង​។​

​កូន​របស់​អ្នក​អាច​ប្រើ​ជាតិ​ដែក យ៉ាង​ឆាប់រហ័ស ឬ​យ៉ាងច្រើន និង​ត្រូវការ​ផ្គត់ផ្គង់​របស់​ស្រស់​ជា​រៀងរាល់ថ្ងៃ​។ ដូច្នេះ វា​ជា​ការសំខាន់​ណាស់​សម្រាប់​អ្នក ដើម្បី​បរិភោគ​ឱ្យបាន​ច្រើន នូវ​អាហារ​ដែល​សម្បូរ​ជាតិ​ដែក​។ អាហារ​ដែល​សម្បូរ​ជាតិ​ដែក មានដូចជា ផ្លែ​អែប​ព្រីខ​ត ផ្លែ​ទំពាំងបាយជូរ​ក្រៀម សាច់​ក្រហម និង​ត្រី​។ តាម​ធម្មតា ស្ត្រី​ម្នាក់​គួរតែ​ចាប់ផ្តើម​ទទួល​យក​ថ្នាំ​គ្រាប់​អាស៊ីតហ្វូលិក​ជា​ប្រចាំ​ថ្ងៃ ឱ្យ​បាន​បី​ខែ​មុន​ការ​មាន​ផ្ទៃពោះ និង​បន្ត​ការទទួលយក​ពួកវា រហូត​ដល់​សប្តាហ៍​ទី​ម្ភៃ​នៃ​ការ​មាន​ផ្ទៃពោះ ដើម្បី​ជៀសវាង​បញ្ហា​ពិការភាព​កូន​ពី​កំណើត​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង