ពិតប្រាកដណាស់ អ្នក គឺអាចមានផ្ទៃពោះ បើទោះបីជាអ្នក កំពុងមានរដូវក៏ដោយ ដោយសារតែស្ត្រីមួយចំនួន គឺគាត់អាចមានរដូវ នៅអំឡុងពេលដែលអូវុលរបស់គាត់ ផ្ទុះនិងធ្វើដំណើរមកកាន់ដៃស្បូន បើធៀបទៅនឹងស្ត្រីជាច្រើន ដែលតែងតែមានរដូវនៅកន្លះខែបន្ទាប់ពីការផ្ទុះ។ អ្នកអាចមានផ្ទៃពោះគ្រប់ពេល រាស់ពេលដែលអ្នករួមភេទ ហើយវាជាការសំខាន់ ដែលអ្នកគួរតែប្រើរបាំងការពារ ឬការពន្យារកំណើត រាល់ពេលដែលអ្នកធ្វើការរួមភេទ។
ស្ត្រី គឺមានមេជីវិតញី ឯបុរសវិញ គឺមានមេជីវិតឈ្មោល។ គ្រប់ស្ត្រី គឺមានក្រពេញអូវែពីរតូចៗនៅក្នុងពោះរបស់ពួកគេ ដែលនៅសងខាងស្បូន ដែលវាបំពេញទៅដោយស៊ុតរបស់មេជីវិតញីរាប់រយរាប់ពាន់។ នៅពេលដែលស្ត្រីពេញវ័យ ក្រពេញអូវែរបស់ស្ត្រី នឹងផលិតអ័រម៉ូនEstrogen ដែលជាហេតុធ្វើឱ្យមានការបញ្ចេញអូវុល ឬមេជីវិតញីជារៀងរាល់ខែ ដែលគេហៅថា ជាដំណើរនៃការទំជ្រុះរបស់អូវុល។
ឯបុរសវិញ មានពងស្វាសពីរគ្រាប់ នៅក្នុងស្រោមពងរបស់ពួកគេ។ មេជីវិតឈ្មោល ត្រូវបានបង្កើតនៅក្នុងពងស្វាសទាំងពីរនោះ។ ស្ត្រីមានការខុសប្លែកពីបុរស គឺស្ត្រីបញ្ចេញអូវុល ឬមេជីវិតញីមួយៗជារៀងរាល់ខែ ឯបុរសវិញ អាចបញ្ចេញមេជីវិតឈ្មោលរាប់ពាន់ក្បាល រាល់ពេលដែលបាញ់ចេញទឹកកាមម្តងៗ៕