រលាកផ្លូវទឹកនោម គឺការឆ្លងមេរោគនៅលើផ្នែកណាមួយនៃប្រព័ន្ធទឹកនោម ដែលអាចជាការរលាកតម្រងនោម ប្លោកនោម ឬបង្ហួរនោម។ ការឆ្លងមេរោគ ភាគច្រើនបំផុត គឺពាក់ព័ន្ធនឹងផ្លូវទឹកនោមផ្នែកខាងក្រោម ដែលមានប្លោនោម និងបង្ហួរនោម។
ស្ត្រី មានហានិភ័យខ្ពស់ក្នុងការវិវត្តនៃជំងឺនេះជាងបុរស។ ការឆ្លងមេរោគ គឺត្រឹមតែនៅលើប្លោកនោម អាចធ្វើអោយមានការឈឺចាប់ និងជាការរំខានយ៉ាងខ្លាំង។ ទោះជាយ៉ាងណាផលវិបាកធ្ងន់ធ្ងរ អាចកើតមាន ប្រសិនបើជំងឺនេះ បានរាលដាលដល់តម្រងនោម។
កត្តាហានិភ័យ ចំពោះការឆ្លងមេរោគលើផ្លូវទឹកនោម រួមមាន ៖
• ជាស្ត្រី
• ការរួមភេទ
• ការប្រើប្រាស់វិធីពន្យារកំណើតណាមួយ
• ការអស់រដូវ
• មានភាពមិនប្រក្រតីនៅលើផ្លូវទឹកនោម
• មានការស្ទះនៅក្នុងបង្ហួរនោម
• ការមានប្រព័ន្ធភាពស៊ាំរាងកាយចុះទាប
• ការសុងទឹកនោម ។ល៕