សម្ពាធ​ពី​ស្បូន​របស់​អ្នក កំពុងតែ​រីក​ធំ អាច​បណ្តាលអោយ​អ្នក​រមួលក្រពើ ឬ​ការឈឺចាប់​ជើង​យ៉ាងខ្លាំង​។

ដើម្បី​ដោះស្រាយ ការលំបាក​នេះ អ្នក​ត្រូវ ៖
-​    ​ប្រាកដថា ការ​បរិភោគ​អាហារ និង​ភេសជ្ជៈ ដែល​សម្បូរ​ជាតិ​កាល់ស្យូម (​ដូចជា ទឹកដោះគោ ខាត់​ណា ឬ​ឈីស​)
-​    ​ពាក់​ស្បែកជើង ដែល​មាន​កែង​ទាប ហើយ​ស្រួល​ដើរ​


-​    ​ជៀសវាង​ពាក់​ជើង​ណាមួយ ដែល​តឹង​ពេក​
-​    ​លើកជើង​របស់​អ្នក នៅពេល​ដែល​អាច​ធ្វើបាន និង​ជៀសវាង​ការ​គងជើង​
-​    ​ធ្វើ​លំ​ហាត់ប្រាណ ជា​រៀងរាល់ថ្ងៃ​
-​    ​ច្របាច់​ជើង​របស់​អ្នក មុនពេល​ចូល​គេង​
-​    ​ជៀសវាង​ការ​គេង​ផ្ងារ ព្រោះ​ទម្ងន់​នៃ​រាងកាយ​របស់​អ្នក និង​សម្ពាធ​នៃ​ស្បូន​ដែល​រីក​ធំ​អាច​ពន្យឺត​ចរន្តឈាម​រត់ នៅក្នុង​ជើង​របស់​អ្នក ដែល​អាច​បណ្តាល​អោយ​ឈឺ​
-​    ​សូម​ព្យាយាម​ម៉ាស្សា​ជើង​ដែល​ឈឺ ឬ​ស្អំ​ទឹក​ក្តៅ​ឧ​ណ្ឌៗ នៅ​តំបន់​ដែល​ឈឺ​នោះ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង