ជាទូទៅស្ត្រីអាចនឹងធ្វើការបង្កកំណើត ដែលនឹងអាចធ្វើអោយពួកគេមានផ្ទៃពោះបាន បើទោះជាពួក គេបានរួមភេទតែម្តងប៉ុណ្ណោះ ។ ប៉ុន្តែការពិត ការមានផ្ទៃពោះបានគឺ អាស្រ័យទៅការរួមភេទតាម វិធីត្រឹម ត្រូវមួយ។ នៅពេលមួយ ដែលស្ត្រីសម្រចចិត្ត នឹងយកកូន នោះពួកគេនឹងចង់អោយខ្លួនឯង មានផ្ទៃពោះ បានកាន់តែឆាប់ និង លឿនជាងមុន។ គន្លឹះខាងក្រោមនេះ គឺជាវិធីក្នុងការជួយអោយអ្នក ឆាប់មានផ្ទៃពោះ បានតាមបំណងប្រាថ្នា ៖
![](https://www.health.com.kh/wp-content/uploads/2022/06/7_Months_Pregnant.jpg)
១. ដឹងពីថ្ងៃដែលអ្នកនឹងអាចមានកូនបាន
ជាមួយនឹងភាពរីកចម្រើនរបស់បច្ចេកវិទ្យានាសម័យបច្ចុប្បន្ននេះ វាមាននូវវិធីជាច្រើន ដែលអាច អោយខ្លួនអ្នកដឹងបានពី ថ្ងៃដែលអ្នកអាចនឹងមានកូនបាន។ អ្នកអាចប្រើនូវ ប្រតិទិនសម្រាប់រកថ្ងៃនៃការ ធ្លាក់បញ្ចេញគ្រាប់អូវុល ឬ ប្រើនូវប្រដាប់តាមដាន។ វិធីនេះ នឹងអាចជួយអ្នក ដឹងបានពីថ្ងៃជាក់លាក់ ដែលអ្នកនឹងអាចមានផ្ទៃពោះ ។ ប្រដាប់សម្រាប់តាមដាននេះ អាចអោយអ្នកដឹងបាន ពីរយៈពេលនៃ ថ្ងៃដែលធ្លាក់ជ្រុះគ្រាប់អូវុល និង បំលាស់ប្តូរនៃទ្វារមាស ដែលកើតមាននៅក្នុងរាងកាយ របស់អ្នក។ ស្ត្រី ភាគច្រើនយល់ឃើញថា វិធីនេះគឺមានភាពងាយស្រួលបំផុត ក្នុងការជួយអោយពួកគេ ឆាប់មានផ្ទៃពោះ បាន។
![](https://www.health.com.kh/wp-content/uploads/2022/06/ពពោះ-២២-1.jpg)
២. ធ្វើការរួមភេទអោយបានច្រើនជាងមុន
ការរួមភេទ អោយបានញឹកញាប់ជាងមុន គឺអាចបង្កើនឱកាសអោយអ្នក ឆាប់មានកូនបានលឿនជាង ធម្មតា។ ប្រសិនបើអ្នករួមភេទ បានច្រើនជាង៤ដង ក្នុងមួយសប្តាហ៍ នោះវានឹងជួយធ្វើអោយសុខភាព របស់មេជីវិតឈ្មោល មានសភាពល្អប្រសើរជាងមុនបាន។ អ្នកត្រូវធ្វើការរួមដំណេក អោយបានមុន និង ក្រោយរយៈពេលនៃការធ្លាក់គ្រាប់អូវុល។ វាអាចនឹងបង្កើនឱកាសរបស់អ្នក ទ្វេដង ក្នុងការឆាប់មាន ផ្ទៃពោះ។ តែអ្នកមិនត្រូវធ្វើការរួមដំណេកច្រើនជ្រុលពេកនោះទេ ពីព្រោះវាអាចនាំអោយអ្នកអស់កម្លាំង ។ គូស្វាមីភរិយាភាគច្រើន តែងធ្វើការរួមភេទជារៀងរាល់ថ្ងៃ ដើម្បីអោយពួកគេឆាប់មានកូនបាន។ ប៉ុន្តែ ការពិត ការធ្វើដូចនេះ គឺអាចកាត់បន្ថយនូវឱកាសនៃការឆាប់មាន ផ្ទៃពោះទៅវិញ ។
![](https://www.health.com.kh/wp-content/uploads/2022/06/Pregnant-1024x682.jpg)
៣. ព្យាយាមអនុវត្តនូវ ដំណេករួមភេទដ៏សាកសមបំផុត
តើអ្នកមានដឹងទេថា ស្ថានភាពនៃការរួមភេទ ដើរតួយ៉ាងសំខាន់ ក្នុងការជួយអោយអ្នកឆាប់មានផ្ទៃ ពោះបាន? ព្យាយាមអនុវត្តនូវ ក្បាច់មួយចំនួន ដោយធ្វើការឆ្លាស់ថ្ងៃគ្នា។ ជាឧទាហរណ៍ ស្ថានភាពនៃការ រួមភេទដោយការដេកផ្អៀងខ្លួន គឺអាចបង្កើននូវឱកាសនៃការ មានផ្ទៃពោះរបស់អ្នកបាន។ ប្រសិនបើអ្នក រីករាយនឹងការរួមភេទជាមួយនឹងដៃគូអ្នក នោះវាអាចនឹងបង្កើតនូវរាល់ភាពខុសគ្នាបាន ។
៤. ថែទាំសុខភាពរបស់អ្នកអោយបានល្អ
ទទួលទានអាហារ ដែលមានតុល្យភាពល្អ ដើម្បីរក្សាសុខភាពជាទូទៅរបស់អ្នក អោយបានរឹងមាំ។ អ្នកត្រូវរួមបញ្ចូលនូវ ប្រភេទអាហារបន្លែអោយបាន៣ភាគ និង ផ្លែឈើអោយបាន ២ភាគ ទៅក្នុងរបប អាហារប្រចាំថ្ងៃរបស់អ្នក។ ត្រូវទទួលទានទឹក អោយបានច្រើនជារៀងរាល់ថ្ងៃផងដែរ។ វាជាការចាំបាច់ ក្នុងការ គ្រប់គ្រងបាននូវកម្រិតស្ត្រេសរបស់អ្នក។ មានស្ត្រីជាច្រើន គឺមិនអាចមានសម្តត្ថភាពក្នុងការ មានផ្ទៃពោះបាននោះទេ ដោយសារតែកម្រិតស្ត្រេស របស់ពួកគេខ្ពស់។ អ្នកត្រូវអនុវត្តនូវលំហាត់ប្រាណ ប្រភេទណាមួយ ឬ តាមបែបយូហ្គា ដើម្បីជួយគ្រប់គ្រងស្ត្រេសរបស់អ្នកបាន ហើយវានឹងអាចបង្កើននូវ ឱកាស នៃការមានផ្ទៃពោះរបស់អ្នកបានផងដែរ។ ត្រូវជៀសវាងនូវ ប្រភេទភេសជ្ជៈដែលមានជាតិ កាហ្វេអ៊ីន និង មានជាតិហ្គាស។ ទន្ទឹមនឹងនេះ អ្នកក៏ត្រូវកាត់បន្ថយនូវ ការជក់បារី និង ផឹកស្រា ប្រសិនជាអ្នក ពិតជា ចង់បង្កើនឱកាសនៃការក្លាយខ្លួន ទៅជាឳពុកម្តាយគេ មែននោះ ។
![](https://www.health.com.kh/wp-content/uploads/2022/06/pregnant-woman-700x363-1.jpg)
៥. ធ្វើការណាត់ជួបជាមួយនឹងគ្រូពេទ្យ
មានពេលខ្លះ មានស្វាមីភរិយាភាគច្រើន គឺមិនបានដឹងពីដំណើរការ នៃការបង្កកំណើត និង ការមាន គភ៌នេះទេ។ វេជ្ជបណ្ឌិត អាចពន្យល់ និង ណែនាំអ្នកពីដំណើរការទាំងនេះ និង មធ្យោបាយសមស្រប ដែលអាចនឹងជួយអ្នក អោយឆាប់មានកូនបាន។
អ្នកត្រូវរីករាយនឹង ការរួមភេទជាមួយដៃគូរបស់អ្នក។ ប្រសិនបើអ្នកគិតតែពីបញ្ហានៃការមានផ្ទៃពោះ នេះ នោះវានឹងអាចនាំអោយអ្នកមានស្ត្រេស និង ភាពថប់បារម្ភ ដែលវានឹងអាចកាត់បន្ថយនូវ ឱកាស នៃការឆាប់មានផ្ទៃពោះបស់អ្នកបាន ៕