មនុស្ស​ប្រុស​តែងតែ​ចង់​រួម​ភេទ​ជា​និច្ច មែន​ទេ?មិនមែន​ទេ ។ ខ្ញុំ​តែងតែ​លឺ​ដៃគូរ​រួម​ភេទ​របស់​មនុស្ស​ប្រុស​និយាយ​ថា “​ដៃគូរ​របស់ខ្ញុំ​មិន​ចង់​រួម​ភេទ​ទៀត​ទេ តើ​មាន​អ្វី​កើតឡើង​ចំពោះ​គាត់​ទៅ? មិនមែន​អោយ​តែ​មនុស្ស​ប្រុស​ចង់​រួម​ភេទ​ទាំង​អស់នោះ​ទេ?​” នោះ​គឺជា​បញ្ហា​ដែល​ច្រើន​តែ​គិត​មិន​ដល់ ហើយ​វា​គឺជា​កំហុសឆ្គង​មូលដ្ឋាន​មួយ​ដែល​ជឿ​ថា មនុស្ស​ប្រុស​តែងតែ​ចង់​រួម​ភេទ​គ្រប់ពេល​ទាំងអស់ ។

នេះ​គឺជា​ហេតុផល​ទាំង​១០​ថា​ហេតុ​អ្វី​បានជា​មនុស្ស​ប្រុស​មិន​ចង់​រួម​ភេទ​៖
១. ប្រើប្រាស់​ថ្នាំ​៖ ថ្នាំ​ប្រឆាំង​នឹង​ការ​បាក់ទឹកចិត្ត (SSRI-type) និង​ថ្នាំ​បញ្ចុះ​សម្ពាធ​ឈាម ច្រើន​តែ​ជា​អ្នក​បង្ក​បញ្ហា​អោយ​មនុស្ស​ប្រុស​មាន​ចំណង់​ផ្លូវភេទ​ទាប ។ ទាំងនេះ​ក៏​អាច​ធ្វើ​អោយ​ការ​រួម​ភេទ​មិន​ដំណើរការ​បាន​ដែរ ។

២. ដេក​មិន​គ្រប់គ្រាន់​៖ នៅ​ពេល​ដែល​មនុស្ស​ប្រុស​ស្ថិត​ក្នុង​វ័យ​យុវវ័យ ២០​ឆ្នាំ​ហើយ ឱកាស​នៃ​ការ​រួម​ភេទ​នឹង​ច្រើន​តែ​ស្រើបស្រាល​ខ្លាំង ព្រមទាំង​ដំណេក​ផង​ដែរ ។ នេះ​គឺជា​ការ​ពិត​មួយ​នៅ​ពេល​ដែល​មាន​ទំនាក់ទំនង​នឹង​ដៃគូរ​រួម​ភេទ​ថ្មី​មួយទៀត ។ ប៉ុន្តែ​មិន​ថា​មនុស្ស ឬ​ទំនាក់ទំនង​ដោយសារ​អាយុ​នោះ​ទេ ការ​រួម​ភេទ​អាច​នឹង​បាត់បង់​នៅ​ពេល​ដែល​សភាព​ជា​ធម្មជាតិ និង​ការ​ចូល​ដំណេក​ដ៏​ល្អ​ក្នុង​ពេល​យប់​ត្រូវ​បាន​រំខាន ។
៣. កំរិត​អ័រម៉ូន​៖ ចំនុច​សំខាន់​បំផុត​នៃ​ការ​ភ្ញោ​ចរប​ស់រាង​កាយ​ជា​ធម្មតា​ទៅ​លើ​ចំណង់​ផ្លូវភេទ គឺ​អ័រម៉ូន Testosterone ។ មនុស្ស​ប្រុស​ជា​ច្រើន​តែងតែ​មានការ​រ​យល់​ច្រ​លំ​ក្នុង​ការ​ធ្វើតេស្ត​មើល​កំរិត​អ័រម៉ូន Testosterone ក្នុង​ឈាម​នៅ​ពេល​ដែល​មានការ​ថយ​ចុះ​ចំណង់​ផ្លូវភេទ ។ ខណៈ​ពេល​ដែល​ព័ត៌មាន​ដែល​ទទួល​បាន​ប្រហែលជា​អាច​បញ្ជាក់​កាន់តែ​ច្បាស់​អំពី​កំរិត​អ័រម៉ូន​របស់​មនុស្ស​ប្រុស ហើយ​កាលណា​ដែល​អ័រម៉ូន Testosterone ច្រើន​មាន​ន័យ​ថា​ចំណង់​ផ្លូវភេទ​ដែល​គេ​មាន​ក៏​ច្រើន​ទៅ​តាម​នឹង​ដែរ ។ ជាមួយ​គ្នា​នេះ​ដែរ កាលណា​ដែល​កំរិត​អ័រម៉ូន Prolactin និង SHBG (Sex Hormone Binding Globulin) ច្រើន​ពេក​អាច​ធ្វើ​អោយ​រាំងស្ទះ​ដល់​ចំណង់​ផ្លូវភេទ​បាន ។ ដូច្នេះ​នៅ​ពេល​ដែល​មានការ​សង្ស័យ​ទៅ​លើ​អ័រម៉ូន ការ​ធ្វើតេស្ត​ឈាម​ទាំងនេះ​ត្រូវ​តែ​មាន​សារៈសំខាន់​ដើម្បី​រក​មើល​កំរិត​អ័រម៉ូន Testosterone, Prolactin, និង​SHBG ។

៤. មាន​បញ្ហា​៖ នៅ​ពេល​ដែល​មនុស្ស​ប្រុស​មាន​អារម្មណ៍​ថា​ដូច​ជា​គ្មាន​មុខមាត់​អ្វី​នៅ​ក្នុង​សង្គម​ដែល​គេ​រស់​នៅទេ នោះ​នឹង​ធ្វើ​អោយ​ចំណង់​ផ្លូវភេទ​មានការ​ធ្លាក់​ចុះ ។ ការ​បាក់ទឹកចិត្ត​ប្រហែលជា​មានការ​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ ប៉ុន្តែ​មិន​រហូត​នោះ​ទេ ។ បញ្ហា​អាច​កើតឡើង​នៅ​ក្នុង​កន្លែងធ្វើការ ពេល​ចេញពី​ធ្វើការ ប្រឈម​មុខ​នឹង​ការ​ស្លាប់​របស់​សមាជិកគ្រួសារ​ណា​ម្នាក់ ដែល​វា​សុទ្ធសឹងតែ​ធ្វើ​អោយ​អស់សង្ឃឹម និង​ជំនឿ​ក្នុង​ឆាកជីវិត ហើយ​ការ​ចង់បាន​នៃ​ចំណង់​ផ្លូវភេទ​ក៏​ធ្លាក់​ទៅ​ក្នុង​ការ​អស់សង្ឃឹម​ផង​ដែរ ។
៥. អស់ជំនឿ​នៃ​ការ​រួម​ភេទ​៖ មនុស្ស​ប្រុស​មួយ​ចំនួន​នឹង​ចេញ​ឆ្ងាយ​ពី​ការ​រួម​ភេទ​ដោយ​មិន​ផ្តល់​នូវ​ការ​រីករាយ ឬ​ពេញចិត្ត​សំរាប់​គេ ។ ការ​ខ្វះ​នូវ​ការ​ពេញចិត្ត​ក្នុង​ពេល​រួម​ភេទ​អាច​ទាក់ទង​នឹង​រឿង​សំខាន់​ៗ​ជា​ច្រើន​ដែល​ដៃគូរ​របស់​គាត់​បាន​ប្រព្រឹត្តិ​ក្នុង​ពេល​រួម​ភេទ ឬ​ទាក់ទង​នឹង​រូប​ស​ម្ប​តិ្ត​របស់​ដៃគូរ ។ គាត់​ប្រហែលជា​មាន​អារម្មណ៍​ថា ការ​ផ្តល់​អោយ​គាត់​បែប​នេះ​គឺ​មិន​យុត្តិធម៌​ទេ ។ វា​ប្រហែលជា​ត្រូវការ​ធ្វើការ​អោយ​បាន​ច្រើន​ជាង​នេះ ។ គាត់​ប្រហែលជា​មាន​ចំណង់​ផ្លូវភេទ​ដែល​អាច​ធ្វើ​អោយ​ដៃគូ​របស់​គាត់​មិន​អាច​ផ្តល់​អោយ​បាន​ព្រោះថា​ការ​សម្តែង​របស់​គាត់​ធ្វើ​អោយដៃ​គូរ​រួម​ភេទ​ខ្លាច ។
៦. ដៃគូរ​មិន​យល់ព្រម​៖ នៅ​ពេល​ដែល​មានការ​លំបាក​រវាង​នៃ​គូរ​ទាំង​សងខាង មនុស្ស​ប្រុស​ជា​ច្រើន​នឹង​មិន​ចង់​រួម​ភេទ​ទៀត ឬ​បដិសេធន៍​នូវ​សំណើរ​របស់​ដៃគូរ​ដើម្បី​រួម​ភេទ ។ មនុស្ស​ប្រុស​មួយ​ចំនួន​តែង​ដាក់​ទណ្ឌកម្ម​ដល់​ដៃគូរ​របស់​ខ្លួន​ដោយ​មិន​ព្រម​រួម​ភេទ​ជាមួយ ប៉ុន្តែ​អ្នកខ្លះ​ទៀត​មិនមែន​យក​បញ្ហា​ដាក់​ទណ្ឌកម្ម​នេះ​ជា​ធំ​នោះ​ទេ តែ​ពួក​គេ​មិន​អាច​ផ្តោតអារម្មណ៍​ដើម្បី​រួម​ភេទ​បាន​នៅ​ពេល​ដែល​បញ្ហា​មិន​ទាន់​បាន​ដោះស្រាយ ។
៧. ភាព​តានតឹង​៖ ភាព​តានតឹង​អាច​កើតឡើង​ក្នុង​ទំ​រង​ជា​ច្រើន​ប្រភេទ​ដូច​ជា វិបត្តិ​នៃ​បញ្ហា​ហិរញ្ញវត្ថុ សមាជិកគ្រួសារ ឬ​បុគ្គល​ផ្ទាល់​មាន​ជំងឺ មានការ​ប្រ​គួ​ត​ប្រជែង​ក្នុង​កន្លែងធ្វើការ ខ្វល់ខ្វាយ​ពី​ការ​ថែទាំ​ឪពុក​ម្តាយ និង​បញ្ហា​ទៅ​លើស​មា​ជិត​គ្រួសារ ។ ពិត​ណាស់ វា​ពិតជា​មាន​បញ្ហា​ច្រើន​ណាស់​ដែល​ធ្វើ​អោយ​កើត​មាន​ភាព​តានតឹង​ក្នុង​ចិត្ត ។
៨. ការ​ជួយ​ខ្លួនឯង​រំខាន​ដល់​ការ​រួម​ភេទ​ជាមួយ​ដៃគូរ​៖ នេះ​គឺជា​ប្រធានបទ​ដ៏​ក្តៅ​គគុក​មួយ​ចាប់តាំងពី​មានការ​រីក​ដុះដាល​នៃ​វិស័យ​អ៊ី​ន​ធើ​ណិ​តម​ក ។ វា​ហាក់បីដូចជា​មាន​អ្នក​ស្រាវជ្រាវ​មួយ​ចំនួន​ក្នុង​វិស័យ​នេះ​យល់​ឃើញ​ថា មនុស្ស​ប្រុស​ជា​ច្រើន​ដែល​មិន​បាន​រក​ធនធាន​ណា​សំរាប់​ភ្ញោ​ច​អារម្មណ៍​ផ្លូវភេទ (​ទស្សនាវដ្តី​ន៍ វី​ដេ​អូ ភាពយន្ត​) ទេ តែ​បែរជា​ងាក​មក​រក​ការ​មើលរូប​ភាព​តាម​រយៈ​អ៊ី​ន​ធើ​ណេ​ត​ដើម្បី​ដាស់​ការ​សំរើប​ផ្លូវភេទ​ទៅ​វិញ ។ សំរាប់​គូរ​ស្វាមីភរិយា​មួយ​ចំនួន បញ្ហា​ខាងលើ​នេះ​អាច​ធ្វើ​អោយ​មានការ​ខ្វាយខ្វល់​ជា​ច្រើន​សំរាប់​ពួក​គេ​ជា​ពិសេស​ការ​មើលរូប​ភាព​ដើម្បី​ជា​ជំនួយ​ដល់​ការ​រួម​ភេទ​តែ​ម្នាក់ឯង ហើយ​បែរជា​ទុក​ដៃគូរ​រួម​ភេទ​ចោល​ទៅ​វិញ ។ មនុស្ស​មួយ​ចំនួន​តែង​ចង់បាន​នូវ​ការ​ជំនួស​ដោយ​មិន​រួម​ភេទ​ជាមួយ​គ្នា ប៉ុន្តែ​ដៃ​គួរ​ខ្លះ​ទៀត​មានការ​សាំ​ចិត្តនឹង​ការ​ធ្វើ​ដូច្នេះ ហើយ​មិន​សប្បាយចិត្ត​ទៀត​ផង ។
៩.​ខ្លាច​នូវ​ភាព​ស្និទ្ធស្នាល​៖ មនុស្ស​ប្រុស​មួយ​ចំនួន​ដែល​មាន​ទំនាក់ទំនង​ជាមួយ​ដៃគូរ​គួរ​អោយ​រ៉ូ​មែន​ទិច​រហូត​ដល់​ជិត​ក្លាយជា​បងប្អូន​ទៅ​ហើយ ។ ការ​ទំនាក់ទំនង​ដែល​ពួក​គេ​ធ្លាប់​មាន​ពី​មុន​មក​ធ្វើ​អោយ​កំរិត​នៃ​ភាព​ស្និ​ទ្ធិ​ស្នាល​បន្ថែម​អោយ​ការ​ស្និ​ទ្ធិ​ស្នាល​លើ​ការ​រួម​ភេទ​ក៏​ខ្ពស់​ទៅ​តាម​គ្នា​ដែរ ។ វា​ប្រហែលជា​ពិបាក​ក្នុង​ការ​ស្រមើស្រមៃ​ថា​មនុស្ស​ម្នាក់​អាច​មាន​ភាព​ស្និទ្ធស្នាល​ខ្លាំង​បាន ហើយ​នេះ​ក៏​ជា​ប្រការ​មួយ​ជំរុញ​អោយ​អ្នកឯកទេស​ខាង​ផ្លូវភេទ​ជា​ច្រើន​យល់​ជា វា​គឺជា​បញ្ហា​ចម្បង​មួយ​ដែល​បណ្តាល​អោយ​មានការ​ថយ​ចុះ​នៃ​ការ​រួម​ភេទ​សំរាប់​គូរ​ស្វាមីភរិយា ។
១០. ពិបាក​ក្នុង​ការ​បំពេញ​មុខងារ​ផ្លូវភេទ​៖ មនុស្ស​ប្រុស​ជា​ច្រើន​ដែល​មាន​បញ្ហា​ងាប់​លិង្គ ឬ​យល់​ថា​ពួក​គេ​ឆាប់​ចេញ​ទឹកកាម​ពេក និង​អាច​ធ្វើ​អោយ​ពួក​គេ​ចេញ​ឆ្ងាយ​ពី​ការ​រួម​ភេទ​ជាមួយ​ដៃគូរ ។ លើស​ពី​នេះ​ទៅ​ទៀត​ការ​ប្រឈម​មុខ​នឹង​អ្វី​ដែល​ធ្វើ​អោយ​អារម្មណ៍​កើតជា​ការ​បរាជ័យ ជា​ពិសេស​ទៅ​លើ​ទំនៀមទម្លាប់​ដែល​ដដែល​ៗ សុទ្ធសឹងតែ​ធ្វើ​អោយ​មនុស្ស​ប្រុស​គ្រប់​គ្នា​មិន​ចង់​រួម​ភេទ​តទៅ​ទៀត ។

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង