សម្រាប់​ការ​ការពារ​រាង​កាយ​ពី​ជម្ងឺមហារីក អ្នកជំនាញ​ជា​ច្រើន​ណែនាំ​ឱ្យ​ទទួលទាន​របប​អាហារ​ដែល​សំបូរ​ដោយ​រុក្ខជាតិ​រួម​មាន ផ្លែ​ឈើ បន្លែ សណ្តែក និង​គ្រាប់​ធញ្ញជាតិ​។ ខាងក្រោម​នេះ គឹ​ជា​អាហារ​មាន​សមាសធាតុ​មាន​ប្រយោជន៍​ជា​ច្រើន​ប្រភេទ ដែល​អាច​ជួយ​ដល់​ការ​ទប់ស្កាត់​ជម្ងឺមហារីក​មាត់ស្បូន​លើ​ស្ត្រី​។

១. អាហារ​សំបូរ​ជាតិ Flavonoids៖ សារធាតុ​នេះ​ត្រូវ​បាន​គេ​ជឿ​ថា ផ្តល់​ការ​ការពារ​ប្រឆាំង​នឹង​ជម្ងឺមហារីក​។ វា​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ក្នុង​ផ្លែ​ប៉ោម ផ្លែ​ល្ពៅ សណ្តែកខ្មៅ ផ្កា​ខាត់ណា ស្ពៃ ស្ពៃក្តោប ខ្ទឹមស សាឡា​ត់ សណ្តែកសៀង ខ្ទឹមបារាំង និង​ស្ពៃ​ខ្មៅ​។

២. អាហារ​សំបូរ​ជាតិ Folate៖ វា​គឺជា​វីតាមីន​បេ​រលាយ​ក្នុង​ទឹក ដែល​ត្រូវ​បាន​គេ​រក​ឃើញ​ថា​អាច​កាត់​បន្ថយ​ហានិភ័យ​នៃ​ជម្ងឺមហារីក​មាត់ស្បូន​ចំពោះ​ស្ត្រី​ដែល​មាន​ផ្ទុក​វីរុស HPV​។ អាហារ​ដែល​សំបូរ​ទៅ​ដោយ​ជាតិ Folate រួម​មាន ផ្លែ​បឺ​រ ឈី​ស សណ្តែក ក្រូច សាឡា​ត់ និង​ផ្លែ​ស្ត្រ​បឺ​រី​។

៣. អាហារ​សំបូរ​សារធាតុ Carotenoids៖ វា​ជា​ប្រភព​វីតាមីន​អា​ដ៏​មាន​តម្លៃ ដែល​មាននៅ​ក្នុង​ផ្លែ​ឈើ បន្លែ និង​សណ្តែក​ភាគច្រើន ជា​ពិសេស​នៅ​ក្នុង​អាហារ​ពណ៌​ទឹកក្រូច ដូច​ជា ការ៉ុត ដំឡូងជ្វា និង ល្ពៅ​ជាដើម​។

បើ​ទោះបីជា​អាហារ​ខាងលើ​នេះ​ជួយ​ដល់​ការ​ការពារ​ជម្ងឺមហារីក​មាត់ស្បូន​ក្តី វា​នៅ​មិន​ទាន់​គ្រប់គ្រាន់​នោះ​ទេ​។ ដោយសារ​ជម្ងឺមហារីក​មាត់ស្បូន ច្រើន​តែ​ជាប់​ទាក់ទង​នឹង​របៀប​រស់នៅ វា​ចាំបាច់​ណាស់​ក្នុង​ការ​ចាត់វិធានការ​បង្ការ​ជា​មុន​ដូច​ជា មិន​ជក់បារី ការ​ចាក់​វ៉ាក់សាំង​ប្រឆាំង​នឹង​វីរុស​HPV និង​ការ​ធ្វើតេស្ត​រក​ជម្ងឺមហារីក​មាត់ស្បូន (Pap smears) តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង