ការញ៉ាំអាហារអោយមានសុខភាពល្អនៅពេលមានគភ៌ គឺជាសំនួរដ៏សំខាន់នៃការជ្រើសរើសប្រភេទអាហារផ្សេងៗជាច្រើនដែលសំបូរទៅដោយសារជាតិបំប៉នចាំបាច់។ ចូរប្រាកដថាអ្នកញុំាផ្លែឈើស្រស់ៗនិងបន្លែអោយបានច្រើន រួមទាំងគ្រាប់ធញ្ញជាតិ ហើយនិងអាហារឆៅដែលអ្នកអាចទទួលយកនូវអាហារសុខភាពដែលមានសារជាតិប្រូតេអីន ដូចជាការញុំាសាច់ត្រី, បសុបស្សី និងផលិតផលប្រចាំថៃ្ងដែលមានសារជាតិខ្លាញ់តិច រួមទាំងសាច់ពណ៌ក្រហម និង ស៊ុត។

សាច់ត្រីគឺជាប្រភពដ៏ល្អនៃសារជាតិវីតាមីនបេដប់ពីរ(vitamin B12) និង វីតាមីនអា(vitamin A) ដែលសារជាតិទាំងនេះអាចរកឃើញនៅក្នុងបន្លែពណ៌បៃតង និង លឿងផងដែរ។ទារករបស់អ្នកប្រើប្រាស់សារជាតិដែកយ៉ាងឆាប់រហ័ស ហើយពួកគេត្រូវការផ្តល់អោយនូវអាហារស្រស់ៗជារៀងរាល់ថ្ងៃ ដូច្នេះវាពិតជាចាំបាច់សំរាប់អ្នកក្នុងការបរិភោគអាហារដែលសំបូរទៅដោយសារជាតិដែក។

អាហារដែលសំបូរទៅដោយសារជាតិដែកមានដូចជា៖ សណ្តែកបាយ, ទំពាំងបាយជូរក្រៀម, ផ្លែព្រូន, សាច់ពណ៌ក្រហម និង សាច់ត្រី។ វាសាកសមបំផុតសំរាប់ស្ត្រីក្នុងការចាប់ផើ្តមបរិភោគអាហារបន្ថែមដែលមានសារជាតិអាសីតហ្វូលិកបីខែមុនពេលមានគក៌ ហើយបន្តបរិភោគវាទៀតរហូតដល់សបា្តហ៍ទីដប់ពីរនៃការមានគក៌ ដើម្បីជៀសវាងការប៉ះពាល់ដល់សសៃខួរក្បាលដូចជាវិបត្តិនៃការលូតលាស់ឆ្អឹងខ្នង។ដូចនេះវាមានហេតុផលគ្រប់គ្រាន់ក្នុងការបរិភោគអាហារដែលសំបូរសារជាតិអាសីតហ្វូលិក,បន្លែស្លឹកពណ៌បៃតង គ្រាប់សណ្តែក និង គ្រាប់ធញ្ញជាតិទៅក្នុងអាបហារប្រចាំថ្ងៃរបស់អ្នក។