Join with Health.com.kh on Telegram

​ក្លិន​ខ្លួន​មិនល្អ​អាចធ្វើឱ្យ​អ្នក​បាត់បង់​ភាព​ទាក់ទាញ​ដែល​អាច​ប៉ះពាល់​ដល់​អារម្មណ៍​របស់​ខ្លួន​អ្នក​ផ្ទាល់​។ តាមពិត​ទៅ​មាន​វិធីសាស្ត្រ​មួយចំនួន​ដើម្បី​បំបាត់​ក្លិន​ខ្លួន​មិន​ល្អ​និង​បង្កើត​នូវ​ក្លិន​ខ្លួន​ថ្មី​ដែល​ក្រអូប​ជាប់ចិត្ត​។ ដូច្នេះ​អ្នក​មិនចាំបាច់​បារម្ភ​ចំពោះ​បញ្ហា​នេះ​ទៀត​ទេ ដោយ​គ្រាន់តែ​សាកល្បង​នូវ​វិធីសាស្ត្រ​ណែនាំ​ខាងក្រោម​៖

​ប្រើ​សាប៊ូ​៖ វិធី​ងាយ​បំផុត​ក្នុង​ការបំបាត់​ក្លិន​ខ្លួន​នោះ​គឺ​ការលាង​សម្អាត​រាង្គ​កាយរ​បស់អ្នកជា​មួយនឹង​សាប៊ូ ជាពិសេស​នៅ​ត្រង់​កន្លែង​ណា​ដែល​ងាយ​នឹង​មាន​ក្លិន​មិនល្អ ដូចជា​ក្លៀក​និង​ក្រលៀន​។ ជាទូទៅ ក្លិន​ខ្លួន​បង្ករ​ឡើង​ដោយ​ការ​បែកញើស​តិចៗ​រួមផ្សំ​ជាមួយ​នឹង​បាក់តេរី ដូច្នេះ​ហើយ​ការ​ដុស​សម្អាតខ្លួន​ដោយ​ប្រើ​សាប៊ូ នឹង​លាង​សម្អាត​វត្ថុ​ទាំងនេះ​ចេញ​។ សាប៊ូ​ដែល​ល្អ​បំផុត​សម្រាប់​បញ្ហា​ក្លិន​ខ្លួន​គឺ​សាប៊ូ​បំបាត់​ក្លិន​ខ្លួន (​សាប៊ូ​ក្រអូប​) ព្រោះ​វា​អាច​រារាំង​ក្លិន​មិនល្អ​បាន​។

ចំពោះ​ការ​លាងខ្លួន​ញឹកញាប់​ប៉ុណ្ណា​នោះ​គឺ​អាស្រ័យ​ទៅតាម​រាង្គ​កាយមនុស្ស​ម្នាក់ៗ​, សកម្មភាព​, អារម្មណ៍​, និង​រដូវ​កាល​នី​មួយៗ​។ ប្រសិនបើ​អ្នក​មិន​ប្រាកដ​ថា​អ្នក​មិន​មាន​ក្លិន​ខ្លួន​ទៀត​ទេ​នោះ អ្នក​អាច​សួរ​មនុស្ស​ជិតដិត​ដើម្បី​បញ្ជាក់​។ ត្រូវ​ចង​ចាំ​ថា ដំណើរការ​នៃ​ការ​បែកញើស​និង​បាក់តេរី​មាន​រហូត មិន​ថា​ថ្ងៃ​ឬ​យប់​នោះ​ទេ ដែល​មានន័យ​ថា​អ្នក​ត្រូវ​មុជទឹក​ទាំង​ពេលព្រឹក​និង​ពេលយប់​។​

​សម្លៀក​បំពាក់​៖ អ្នក​អាច​ដុស​សម្អាតខ្លួន​របស់​អ្នក​រហូត​ទាល់តែ​ស្បែក​របស់​អ្នក​រលាត់​ប៉ុន្តែ​អ្នក​នៅ​តែ​មាន​ក្លិន​មិនល្អ ប្រសិនបើ​សម្លៀក​បំពាក់​របស់​អ្នក​មិន​ស្អាត​។ ការប្រើ​សម្លៀក​បំពាក់​មួ​យ​សម្រាប់​ក្នុង​រយៈពេល​ច្រើន​ថ្ងៃ​ជាប់​គ្នា​ប្រាកដ​ជា​បង្ករ​ឱ្យមាន​ក្លិន​មិនល្អ​។ តើ​អ្នក​ត្រូវ​ផ្លាស់ប្តូរ​សម្លៀកបំពាក់​ញឹកញាប់​ប៉ុណ្ណា​? វា​អាស្រ័យ​ទៅលើ​អ្នកនោះ​ទេ​។ ការប្តូរ​សម្លៀកបំពាក់​មួយ​ថ្ងៃ​មួយ​សម្រាប់​គឺ​គ្រប់គ្រាន់​ចំពោះ​មនុស្ស​ភាគច្រើន ប៉ុន្តែ​ចំពោះ​ក្នុង​រដូវក្តៅ​វិញ អ្នក​ប្រហែលជា​ត្រូវ​ប្រើ ២​សម្រាប់​ក្នុង​មួយថ្ងៃ​។​

​ប្រើ​សម្លៀក​បំពាក់​ផលិត​ពី​កប្បាស​៖ សម្លៀក​បំពាក់​ផលិត​ពី​កប្បាស ស្រូប​ញើស​បានល្អ​ជាង​ផលិតផល​ផ្សេងៗ​។ ញើស​ដែល​បាន​ស្រូប​នោះ​នឹង​បង្ហួ​ត​ចេញពី​សម្លៀកបំពាក់​ទៅ​ក្នុង​បរិយាកាស​។​

​ពេល​ដែល​សាប៊ូ​គ្មាន​ប្រសិទ្ធភាព​៖ ប្រសិនបើ​អ្នក​បែកញើស​ច្រើន​ពេក​ហើយ​ងាយ​នឹង​មាន​ក្លិន​ខ្លួន​មិនល្អ នោះ​សាប៊ូ​ធម្មតា​មិន​មាន​ប្រសិទ្ធភាព​ក្នុង​ការបំបាត់​ក្លិន​នោះទេ​។ ក្នុងករណីនេះ អ្នក​អាច​សាកល្បង​ប្រើ​សាប៊ូ​ប្រឆាំងនឹង​បាក់តេរី​ដែល​មាន​លក់​នៅ​ហាង​ថ្នាំ​នានា​។​

​ថ្នាំ​ប្រឆាំង​ការ​បែកញើស​៖ សាប៊ូ​បំបាត់​ក្លិន​ភាគច្រើន​មាន​ប្រសិទ្ធភាព​ក្នុង​ការបំបាត់​ក្លិន​ក្លៀក​។ វា​បន្សល់​នូវ​សារធាតុ​មួយចំនួន​លើ​ស្បែក​ដើម្បី​សម្លាប់​បាក់តេរី​ដែល​បង្ករ​ក្លិន​មិនល្អ ប៉ុន្តែ​វា​មិន​អាច​គ្រប់គ្រង​ការ​បែកញើស​បាន​នោះ​ទេ​។ ដូច្នេះ​ហើយ​ប្រសិនបើ​អ្នក​មាន​ក្លិន​ខ្លួន​ខ្លាំង អ្នក​ប្រហែលជា​ត្រូវ​សាកល្បង​ថ្នាំ​ប្រឆាំង​ការ​បែក​ញើស​។ វា​គឺជា​ថ្នាំ​ដែល​កាត់បន្ថយ​ញើស​ដែល​រាង្គ​កាយផលិត​។ ផលិតផល​នេះ​ភាគច្រើន​ផ្សំ​ថ្នាំ​ប្រឆាំង​ការ​បែកញើស​ជាមួយនឹង​សារធាតុ​បំបាត់​ក្លិន​ខ្លួន​។​

​ចំពោះ​អ្នក​ប្រតិកម្ម​នឹង​សាប៊ូ​បំបាត់​ក្លិន​៖ ប្រសិនបើ​អ្នក​ប្រើ​សាប៊ូ​បំបាត់​ក្លិន​ឬ​ថ្នាំ​កាត់បន្ថយ​ការ​បែក​ញើស ហើយ​វា​ធ្វើឱ្យ​អ្នក​រោល​នោះ អ្នក​គួរ​សាកល្បង​ប្រើក្រែ​មលា​បអង់​ទី​ប៊ីយ៉ូ​ទិច​វិញ​។​

​ប្រយ័ត្ន​នូវ​អាហារ​ដែល​អ្នក​បរិភោគ​៖ សំណល់​នៃ​ប្រូតេអ៊ីន​និង​ខ្លាញ់​ពី​អាហារ​មួយ​ចំនួន​នឹង​នៅ​ជាប់​ញើស​របស់​អ្នក​ជា​ច្រើន​ម៉ោង​បន្ទាប់​ពី​ការបរិភោគ​វា ហើយ​វា​អាច​ជា​ផ្នែក​មួយ​នៃ​ក្លិន​ខ្លួន​មិន​ល្អ​។ អាហារ​ទាំងនោះ​មានដូចជា ត្រី​, សម្លរ​ការី​, និង​ខ្ទឹម​។​

​ភាព​ស្ងប់​អារម្មណ៍​៖ ការ​ត្រេកត្រអាល​ចំណង់​ផ្លូវភេទ ឬ​អារម្មណ៍​ភ័យខ្លាច​និង​ព្រួយបារម្ភ នឹង​ធ្វើឱ្យ​អ្នក​បែកញើស​កាន់តែច្រើន​។ ប្រសិនបើ​អ្នក​ត្រូវ​ចូលរួម​សកម្មភាព​អ្វី​មួយ​ដែល​ធ្វើឱ្យ​អ្នក​មិន​សប្បាយចិត្ត អ្នក​គួរប្រើ​សារធាតុ​បំបាត់​ក្លិន​ឱ្យបាន​ច្រើន​។​

​ករណី​ត្រូវ​រក​គ្រូពេទ្យ​៖ ការ​បែកញើស​ខ្លាំង​អាច​ជា​សញ្ញា​ប្រាប់​ថា​ក្រ​ពេញទី​រ៉ូ​អ៊ី​តដំណើរការ​ជ្រុល​ពេក ឬ​មាន​ជាតិ​ស្ករ​ក្នុង​ឈាម​តិច​។ អ្នក​ក៏​ប្រហែល​មាន​ភាពមិនប្រក្រតី​នៃ​ប្រព័ន្ធ​ប្រសាទ​ដែល​គ្រប់គ្រង​ញើស​។​