ការគាំងបេះដូងកើតឡើងនៅពេលដែលលំហូរឈាមសម្រាប់ទៅចិញ្ចឹមសាច់ដុំបេះដូងត្រូវបានរាំងស្ទះ ។ ការដែលគ្មានវត្តមានឈាម និងអុកស៊ីសែនទៅចិញ្ចឹមផ្នែកណាមួយនៃបេះដូង ផ្នែកនោះនឹងត្រូវស្លាប់ ។ ជំងឺគាំងបេះដូងមិនធ្វើអោយស្លាប់ទាំងអស់នោះទេ ។ ការដែលមានការព្យាបាលបានទាន់ពេលវេលា និងលឿនអាចស្តារឡើងវិញនូវលំហូរឈាមទៅដល់សាច់បេះដូង ក៏ដូចជាសង្គ្រោះជីវិតបាន ។
គ្រូពេទ្យអាចហៅការគាំងបេះដូងនេះថា Myocardial Infarction ឬ MI ។ គ្រូពេទ្យក៏ប្រហែលជាប្រើពាក្យម្យ៉ាងទៀតថា Acute Coronary Syndrome សម្រាប់បញ្ហាគាំងបេះដូង ឬ Unstable Angina ។
ពាក្យថា Angina សំដៅទៅរកប្រភេទនៃការឈឺទ្រូង ឬការមិនមានផាសុខភាពលើដើមទ្រូងដែលកើតឡើងនៅពេលដែលមិនមានលំហូរឈាមគ្រប់គ្រាន់ទៅបេះដូង ។ Angina អាចបណ្តាលអោយមានគ្រោះថ្នាក់ ។ ដូច្នេះវាគឺជារឿងដ៏សំខាន់មួយក្នុងការយកចិត្តទុកដាក់លើការឈឺទ្រូង និងសិក្សាពីរបៀបនៃការគ្រប់គ្រងវា ព្រមទាំងពេលណាដែលត្រូវធ្វើការព្យាបាល ។
Angina មានពីរប្រភេទគឺ៖
- Stable Angina គឺជាការឈឺទ្រូងបែបធម្មតាមួយ ។ វាកើតឡើងនៅពេលដែលបេះដូងរបស់អ្នកកំពុងធ្វើការខ្លាំង និងត្រូវការអុកស៊ីសែនច្រើនដូចជាកំពុងហាត់ប្រាណ ។ ការឈឺចាប់នឹងបាត់ទៅវិញនៅពេលសម្រាក ។
- Unstable Angina គឺជាការឈឺទ្រូងបែបមិនអាចគិតទុកមុនបាន ហើយការសម្រាកឬប្រើថ្នាំ Nitroglycerin ប្រហែលជាមិនអាចបំបាត់នូវការឈឺចាប់បានទេ ។ គ្រូពេទ្យប្រហែលជានឹងដាក់រោគវិនិច្ឆ័យថា Unstable Angina ប្រសិនបើអ្នកមានបញ្ហាឈឺទ្រូងលើកដំបូង ឬការឈឺចាប់របស់អ្នកកាន់តែខ្លាំងទៅៗ យូរទៅៗ កើតច្រើនដង ឬនៅពេលសម្រាក ។
Unstable Angina គឺជាសញ្ញាប្រកាសអាសន្នមួយដែលបញ្ជាក់ថាការគាំងបេះដូងប្រហែលជាត្រូវកើតមានឆាប់ៗនេះហើយ ដូច្នេះវាត្រូវតែមានការព្យាបាលភ្លាមៗ ។ ប៉ុន្តែប្រសិនបើអ្នកមានការឈឺទ្រូងផ្សេងៗទៀតចូទៅពិគ្រោះជាមួយគ្រូពេទ្យ ។
មូលហេតុ
បញ្ហាគាំងបេះដូងកើតឡើងនៅពេលដែលលំហូរឈាមទៅបេះដូងត្រូវបានរាំងស្ទះ ។ បញ្ហានេះជាធម្មតាកើតឡើងដោយសារការកកជាតិខ្លាញ់ច្រើននៅក្នុងសរសៃឈាមអាក់ទែ Coronary ដែលមានតួរនាទីសម្រាប់ស្រោចស្រពឈាមទៅអោយបេះដូង ។ ប្រសិនបើកំណកនោះរបេះចេញ រាងកាយកំណកឈាមនេះអាចទៅស្ទះសរសៃឈាមអាក់ទែ ដែលបណ្តាលអោយស្ទះដល់ឈាម និងអុកស៊ីសែនទៅបេះដូងបាន ។
ដំណើរនៃការបង្កបង្កើតកំណកនៅក្នុងសរសៃឈាមអាក់ទែ Coronary នេះត្រូវបានគេអោយឈ្មោះថា Coronary Artery Disease ឬ CAD ។ មនុស្សជាច្រើនមានកំណកនេះចាប់តាំងពីកុមារភាពមកម្លេះ ហើយវាមានការវិវត្តន៍បន្ទិចម្តងៗរហូតក្នុងមួយជីវិត ។ ការកកស្ទះនៃកំណកខ្លាញ់ប្រហែលជារាំងស្ទះដល់លំហូរឈាមទៅបេះដូង និងធ្វើអោយមានឈឺទ្រូង( Angina )។ ប៉ុន្តែការដែលបញ្ហានេះកើតឡើងច្រើនដង ការគាំងបេះដូងគឺជាសញ្ញាដំបូងនៃ CAD ។
របស់ផ្សេងៗទៀតដូចជាការប្រឹងហាត់ប្រាណពេក ប៉ះទង្គិចផ្លូវចិត្តលឿនពេក ឬការប្រើថ្នាំញៀនដូចជាកូកាអ៊ីន អាចជាមូលហេតុធ្វើអោយគាំងបេះដូងដែរ ។ ប៉ុន្តែករណីជាច្រើនមិនមានហេតុផលច្បាស់លាស់នៅឡើយទេថាហេតុអ្វីបានជាជំងឺគាំងបេះដូងកើតឡើងនៅពេលដែលពួកគេធ្វើដូចខាងលើ ។
រោគសញ្ញា
រោគសញ្ញាភាគច្រើននៃជំងឺគាំងបេះដូងគឺការឈឺដើមទ្រូង
- មនុស្សជាច្រើនបានពិពណ៌នាការឈឺចាប់របស់ពួកគេថាដូចជាមានអ្វីមួយសង្គត់ រឹត ឬធ្ងន់នៅក្នុងទ្រូង
- មនុស្សជាច្រើនតែងយកដៃរបស់ពួកគេដាក់លើដើមទ្រូងនៅពេលមានការឈឺចាប់
- ការឈឺចាប់ប្រហែលជាមានការរាលដាលដល់ស្មារ ដៃខាងឆ្វេង និងកន្លែងផ្សេងៗទៀតដូចជាខ្នង ថ្គាម ក ឬដៃខាងស្នាំ ។
- មនុស្សជាច្រើនយ៉ាងហោចណាស់ក៏មានរោគសញ្ញាមួយក្នុងចំនោមរោគសញ្ញាខាងក្រោមនេះដែរ៖
- ៅក្បាលពោះខាងលើ ដែលច្រើនតែច្រឡំនឹងការក្រហាយដើមទ្រូង
- ក្អួតចង្អោរ
- ក្នុងការដកដង្ហើម
- មានអារម្មណ៍ថាបេះដូងរបស់ពួកគេកំពុងញ័រ
- មានអារម្មណ៍ថាខ្សោយ ឬអស់កម្លាំង
- មានអារម្មណ៍ថាវិលមុខ
មិនមែនមនុស្សរាល់គ្នាមានរោគសញ្ញានៃការឈឺទ្រូងក្នុងពេលមានជំងឺគាំងបេះដូងទាំងអស់នោះទេ ។ មនុស្សស្រី ចាស់ៗ និងអ្នកជំងឺទឹកនោមផ្អែមច្រើនតែមានរោគសញ្ញាផ្សេងទៀតដូចជា ពិបាកដកដង្ហើម ចង្អោរ ឈឺខ្នង ឬឈឺថ្កាម ។
មធ្យោបាយដោះស្រាយ
ប្រសិនបើអ្នកមានរោគសញ្ញានៃជំងឺគាំងបេះដូង ត្រូវតែព្យាបាលអោយលឿន ។ ការព្យាបាលបានទាន់ពេលវេលាអាចជួយសង្គ្រោះជីវិតអ្នកបាន ។
ប្រសិនបើអ្នកមានការឈឺទ្រូង ហើយគ្រូពេទ្យនឹងត្រូវចេញថ្នាំ Nitroglycerin សម្រាប់ Angina
- ប្រើថ្នាំ Nitroglycerin មួយគ្រាប់ ហើយរង់ចាំ ៥នាទី
- ប្រសិនបើការឈឺទ្រូងរបស់អ្នកមិនធូរស្រាលទេ ឬកាន់តែធ្ងន់ទៅៗ ចូរទូរស័ព្ទទៅកាន់មន្ទីរពេទ្យ ឬសេវាសង្គ្រោះបន្ទាន់ ។ ចូរនិយាយអំពីរោគសញ្ញារបស់អ្នក និងប្រាប់ថាអ្នកកំពុងមានជំងឺគាំងបេះដូងហើយ ។
- បប់ពីអ្នកទូរស័ព្ទសុំជំនួយហើយ ចូរទំពារថ្នាំ Aspirin ឬ ថ្នាំដែលមានកំរិត Aspirin ទាប ២ ទៅ ៤គ្រាប់ប្រសិនបើអ្នកមានបញ្ហាអាឡែរហ្ស៊ីជាមួយ Aspirin ។ ថ្នាំ Aspirin ជួយធ្វើអោយឈាមមិនអាចកកបាន ដូច្នេះវាប្រហែលជាជួយអោយអ្នករួចផុតពីជំងឺគាំងបេះដូង ។
ប្រសិនបើអ្នកកំពុងមានការឈឺទ្រូង និងមិនមានថ្នាំ Nitroglycerin ទេ
- ចូរទូរស័ព្ទទៅកាន់សេវាសង្គ្រោះបន្ទាន់ ។ ចូរពីពណ៌នាអំពីរោគសញ្ញារបស់អ្នក និងប្រាប់ថាអ្នកកំពុងមានបញ្ហាគាំងបេះដូង ។
- ចូរនៅស្តាប់ទូរស័ព្ទរហូត នៅពេលនោះអ្នកសង្គ្រោះនឹងប្រាប់អ្នកនូវអ្វីដែលអ្នកត្រូវធ្វើ ។
- បន្ទាប់ពីអ្នកទូរស័ព្ទសុំជំនួយហើយ ចូរទំពារថ្នាំ Aspirin ឬ ថ្នាំដែលមានកំរិត Aspirin ទាប ២ ទៅ ៤គ្រាប់ប្រសិនបើអ្នកមានបញ្ហាអាឡឺហ្សីជាមួយ Aspirin ។ ថ្នាំ Aspirin ជួយធ្វើអោយឈាមមិនអាចកកបាន ដូច្នេះវាប្រហែលជាជួយអោយអ្នករួចផុតពីជំងឺគាំងបេះដូង ។
មធ្យោបាយដ៏ល្អបំផុតគឺទៅមន្ទីរពេទ្យ ។ ការប្រើថ្នាំនៅតាមផ្ទះអាចនឹងជួយសង្គ្រោះជីវិតអ្នកបានទោះបីជាមុនពេលទៅដល់មន្ទីរពេទ្យក៏ដោយ ។ ប្រសិនបើអ្នកមិនអាចមានសេវាសង្គ្រោះបន្ទាន់ទេ ត្រូវតែអោយនរណាម្នាក់ជួយបើកបរបញ្ជូនអ្នកទៅកាន់មន្ទីរពេទ្យជាបន្ទាន់ ។ មិនត្រូវបើកបរដោយខ្លួនឯងនោះទេ លុះត្រាតែអ្នកគ្មានជម្រើសសោះ ។
ប្រសិនបើអ្នកគិតថាអ្នកកំពុងមានឈឺទ្រូងប្រភេទ Unstable Angina ប៉ុន្តែអ្នកមិនប្រាកខ្លួនឯង ចូរធ្វើតាមជំហានដូចខាងលើនេះ ។ Unstable Angina អាចធ្វើអោយគាំងបេះដូង ឬស្លាប់បាន ដូច្នេះអ្នកត្រូវតែទៅពិនិត្យវាអោយបានលឿនបំផុត ។
ការព្យាបាល
ប្រសិនបើអ្នកទៅមន្ទីរពេទ្យដោយរថយន្តសង្គ្រោះបន្ទាន់ ការព្យាបាលនឹងត្រូវចាប់ផ្តើមភ្លាមៗដើម្បីស្តារនូវលំហូរឈាម និងបំបាត់ការខូចខាតរបស់បេះដូង ។ អ្នកប្រហែលជាត្រូវអោយថ្នាំដូចជា៖
- Aspirin (ប្រសិនបើអ្នកមិនបានប្រើសោះ) និងថ្នាំផ្សេងៗទៀតដើម្បីការពារការកកឈាម
- ថ្នាំសម្រាប់រំលាយកំណកឈាម ។ ដើម្បីមានប្រសិទ្ធភាពថ្នាំទាំងនេះត្រូវតែអោយក្នុងរយៈពេលពីរបីម៉ោងបន្ទាប់ពីចាប់ផ្តើមគាំងបេះដូង ។
- ថ្នាំសម្រាប់បន្ថយការងាររបស់បេះដូង បំបាត់ការឈឺចាប់ និងព្យាបាលលើចង្វាក់បេះដូងដើរមិនទៀងទាត់ ដែលអាចគំរាមគំហែងដល់ជីវិត ។
នៅឯមន្ទីរពេទ្យអ្នកនឹងត្រូវធ្វើតេស្តដូចជា៖
- Electrocardiogram (EKG ឬ ECG) ។ ការថត EKG អាចរកឃើញនូវរោគសញ្ញានៃលំហូរឈាមមិនបានល្អ ការខូចសាច់ដុំបេះដូង បេះដូងដើរមិនធម្មតា និងបញ្ហាបេះដូងផ្សេងៗទៀត ។
- តេស្តឈាម ក្នុងនោះត្រូវរកមើលអង់ស៊ីមរបស់បេះដូង ។ ការដែលអង់ស៊ីមទាំងនេះឡើងខ្ពស់ក្នុងឈាមតែងតែបញ្ជាក់ថាបេះដូងត្រូវបានខូចខាត ។
ប្រសិនបើការធ្វើតេស្តទាំងនេះបង្ហាញថា អ្នកប្រហែលជាមានបញ្ហាគាំងបេះដូង អ្នកប្រហែលជាត្រូវធ្វើ Cardiac Catheterization ។ សម្រាប់តេស្តទាំងនេះ គ្រូពេទ្យត្រូវដាក់បំពង់តូច និងអាចបត់បែនបាន (Catheter) ចូលតាមសរសៃឈាមអាក់ទែនៅក្នុងគ្រលាន ឬដៃ និងដើម្បីរកមើលដល់បេះដូង ។ សារធាតុ លក្ខិណ៍ ត្រូវបានចាក់បញ្ចូលដើម្បីបង្ហាញរូបភាពរបស់សរសៃឈាមអាក់ទែ Coronary នៅលើកញ្ចក់កុំព្យូទ័រ ។ ការប្រើបំពង់ឆ្មាលមួយហៅថា Stent សម្រាប់ធ្វើអោយសរសៃឈាមអាក់ទែនោះបើក ។
ការវះកាត់កែសរសៃឈាម ដោយប្រើ ឬមិនប្រើ Stent គឺជាវិធីសាស្ត្រសម្រាប់ព្យាបាលបញ្ហាគាំងបេះដូង ។ ប៉ុន្តែប្រសិនបើការវះកាត់កែសរសៃឈាមមិនអាចធ្វើឡើងក្នុងពេលឆាប់ៗទេ ថ្នាំសម្រាប់រំលាយកំណកឈាមត្រូវតែប្រើមុន ។ ឬគ្រូពេទ្យប្រហែលជាត្រូវធ្វើការវះកាត់ដោយ Bypass Surgery ជាបន្ទាន់ដើម្បីបង្វៀងសរសៃឈាមដែលស្ទះ ។
បន្ទាប់ការព្យាបាលទាំងនេះធ្វើរួចហើយ ថ្នាំនឹងត្រូវប្រើដើម្បីបង្ការការកកឈាម កាត់បន្ថយការងាររបស់បេះដូង និងបន្ថយកំរិតកូឡេស្តេរ៉ុល ។ ថ្នាំទាំងនេះអាចជួយការពារកុំអោយមានបញ្ហាគាំងបេះដូងម្តងទៀត និងការខ្សោយបេះដូង ។
បន្ទាប់ពីអ្នកមានជំងឺគាំងបេះដូងហើយ ឱកាសនៃការកើតម្តងទៀតគឺមានខ្ពស់ ។ ការចូលរួមនៃកម្មវិធីស្តាលិទ្ធិពលកម្មបេះដូងប្រហែលជាអាចជួយបន្ថយការប្រឈមមុខ ។ កម្មវិធីស្តាលិទ្ធិពលកម្មបេះដូងត្រូវបានបង្កើតឡើងសម្រាប់អ្នក និងជាចក្ខុវិស័យរបស់គ្រូពេទ្យ និងអ្នកឯកទេសផ្សេងៗទៀត ។ វាអាចជួយអ្នកសិក្សាពីរបៀបនៃករទទួលទានអាហារដែលមានតុល្យភាព និងហាត់ប្រាណដើម្បីធ្វើយ៉ាងណាអោយបន្ថយការប្រឈមនឹងបញ្ហាបេះដូង ។
វាច្រើនតែមានការព្រួយបារម្ភ និងខ្លាចបន្ទាប់ពីមានបញ្ហាគាំងបេះដូងរួច ។ ប៉ុន្តែប្រសិនបើអ្នកមានអារម្មណ៍ពិបាកចិត្តខ្លាំង ឬអស់សង្ឃឹម ចូទៅពិគ្រោះជាមួយគ្រូពេទ្យអំពីការព្យាបាល ។ ការទទួលបាននូវការព្យាបាលការបាក់ទឹកចិត្តប្រហែលជាអាចជួយអ្នកធូរស្រាលពីបញ្ហាគាំងបេះដូង ។
ការបង្ការ
ការគាំងបេះដូងច្រើនតែបណ្តាលមកពីជំងឺបេះដូង ដូច្នេះការអនុវត្តជំហានដើម្បីបន្ថយ ឬបង្ការជំងឺ Coronary Artery Disease អាចជួយការពារការគាំងបេះដូងបាន ។ ជំងឺបេះដូងគជាឃាតកដ៏សាហាវមួយ ដូច្នេះជំហានទាំងនេះគឺមានសារៈសំខាន់សំរាប់មនុស្ស គ្រប់គ្នា ។
ដើម្បីពង្រឹងសុខភាពបេះដូងរបស់អ្នក៖
- មិនត្រូវជក់បារី និងចៀសវាងការស្រូបផ្សែងបារី ។ ឈប់ជក់បារីអាចកាត់បន្ថយការប្រឈមនឹងជំងឺគាំងបេះដូងម្តងទៀត ឬស្លាប់បានយ៉ាងលឿន ។
- បរិភោគរបបអាហារដែលមានសុខភាពក្នុងនោះមានត្រី ផ្លែឈើ បន្លែ សណ្តែក អាហារសរសៃ និងប្រេងអូលីវ ។
- ហាត់ប្រាណអោយទៀងទាត់ ។ គ្រូពេទ្យអាចណែនាំអោយធ្វើលំហាត់ប្រាណណាដែលមានសុវត្ថិភាពសម្រាប់អ្នក ។
- គ្រប់គ្រងកំរិតកូឡេស្ទើរ៉ុល និងសម្ពាធឈាម
- គ្រប់គ្រងជំងឺទឹកនោមផ្អែម
- បន្ថយភាពតានតឹង ។ ភាពតានតឹងអាចបំផ្លាញបេះដូងរបស់អ្នកបាន ។
- ប្រើថ្នាំ Aspirin ជារៀងរាល់ថ្ងៃប្រសិនបើគ្រូពេទ្យអោយប្រើ
- ចាក់វ៉ាក់ស៊ាំងការពារជំងឺផ្តាសាយជារៀងរាល់ឆ្នាំ
- ប្រើថ្នាំអោយបានត្រឹមត្រូវ ។ ការប្រើថ្នាំអាចបន្ថយការប្រឈមនឹងការកើតគាំងបេះដូងម្តងទៀត ឬស្លាប់ដោយសារជំងឺ Coronary Artery Disease ។
- ចូរស្វែករកជំនួយដើម្បីគ្រប់គ្រងរោគសញ្ញានៃការបាក់ទឹកចិត្ត