ធម្មតារាល់ការមានផ្ទៃពោះម្តងៗមានរយៈពេលយ៉ាងយូរគឺ ៤០សប្តាហ៍ ហើយក៏ត្រូវបានគេបែងចែកជាត្រីមាស។ សម្រាប់ត្រីមាសដំបូងត្រូវបានគេចាត់ទុកថាជារយៈពេល ១៣សប្តាហ៍ដំបូងនៃការមានផ្ទៃពោះ។ ក្នុងពេលនេះ រាងកាយអ្នកក៏មានការប្រែប្រួលច្រើនដើម្បីការរស់នៅរបស់មនុស្សម្នាក់ទៀតក្នុងផ្ទៃ ហើយក៏ជារឿងដ៏សំខាន់ដែរ ដែលត្រូវមានការប្រុងប្រយ័ត្ននូវរឿងគ្រប់យ៉ាងសម្រាប់សុខភាពខ្លួនឯង និងកូនក្នុងផ្ទៃ។ 

ចូរស្វែងរកគ្រូពេទ្យដែលល្អម្នាក់

បើសិនជាអ្នកមិនធ្លាប់មានគ្រូពេទ្យជំនាញខាងរោគស្រ្តី ឬឆ្មបដែលអាចផ្តល់ទំនុកចិត្តដល់អ្នកបានទេ ចូរចាប់ផ្តើមស្រាវជ្រាវ ឬសួរមិត្តភក្តិនិងក្រុមគ្រួសារបន្ថែមទៅ។ ការថែទាំងក្នុងពេលមានផ្ទៃពោះល្អគឺជារឿងសំខាន់បំផុត ហើយអ្នកក៏អាចជ្រើសរើសឆ្មបដែលអ្នកជឿជាក់បានដែរ។ 

រៀបចំការណាត់ជួប

វាគឺជារឿងសំខាន់ណាស់ក្នុងការរៀបចំកាលវិភាគណាត់ជួបគ្រូពេទ្យក្រោយពីដឹងថាខ្លួនឯងមានផ្ទៃពោះ។ ការសិក្សាបានបង្ហាញថា ស្រ្តីដែលមិនទទួលបានការថែទាំងក្នុងពេលមានផ្ទៃពោះល្អគឺប្រឈមកាន់តែខ្ពស់នឹងទារកកើតមិនគ្រប់ទម្ងន់ និងទារកមានសុខភាពមិនល្អជាង ស្រ្តីដែលទៅជួបពេទ្យពិនិត្យជាទៀងទាត់។ 

ដឹងនូវអ្វីដែលជាការរំពឹងទុកសម្រាប់ការណាត់ជួប

ក្រៅពីការបញ្ជាក់ថា អ្នកមានផ្ទៃពោះឬអត់នោះ ការទៅជួបពេទ្យដំបូងអាចមានការធ្វើតេស្ត និងពិនិត្យជាច្រើនដើម្បីវាយតម្លៃសុខភាពអ្នកផ្ទាល់ និងកូនក្នុងផ្ទៃ។ វាក៏ជួយបញ្ជាក់អំពីទំនាក់ទំនងរវាងអ្នក និងគ្រូពេទ្យផងដែរ។ ការណាត់ជួបនេះអាចមានរឿងដែលត្រូវធ្វើដូចជា៖

  • សំណួរអំពីប្រវត្តិជំងឺបច្ចុប្បន្ន និងអតីតកាល រួមទាំងថ្នាំដែលអ្នកប្រើ ប្រវត្តិជក់បារី សុខភាពបច្ចុប្បន្ន ការវះកាត់ ការមានផ្ទៃពោះ និងប្រវត្តិគ្រួសារ ជំងឺហ្សែនដែលកើតឡើងក្នុងគ្រួសារ
  • ប្រាប់អំពីការមករដូវចុងក្រោយ
  • ការពិនិត្យរាងកាយរួមមានទាំង ការពិនិត្យអាងត្រគាក និងតេស្ត Pap 
  • ការធ្វើតេស្តរកមើលជំងឺកាមរោគ
  • ការថ្លឹងទម្ងន់ និងវាស់កម្ពស់
  • ការពិនិត្យសម្ពាធឈាម
  • ការតេស្តទឹកនោមរកមើលប្រូតេអ៊ីន និងជាតិស្ករ
  • ការថតអេកូដើម្បីដឹងអំពីចង្វាក់បេះដូងរបស់កូន ដែលវាអាចលឺយ៉ាងហោចណាស់ក្នុងសប្តាហ៍ទី ៦ ឬ ៧. 

កាលវិភាគណាត់ជួបគ្រូពេទ្យលើកក្រោយ

ទោះបីាការណាត់ជួបដំបូងរបស់អ្នកប្រព្រឹតិ្តល្អហើយក៏ដោយ វានៅតែជារឿងដ៏សំខាន់ដែលត្រូវណាត់ជួបគាត់ម្តងទៀតជាទៀងទាត់ក្នុងអំឡុងពេលមានផ្ទៃពោះបែបនេះ។ ការថែទាំក្នុងអំឡុងពេលមានផ្ទៃពោះត្រូវមានការជួបគ្រូពេទ្យម្តងក្នុងមួយខែសម្រាប់រយៈពេល ៦ខែដំបូង ពីរដងក្នុងមួយខែក្នុងអំឡុងពេលខែទី ៧ និងទី ៨ និងបន្ទាប់មកជារៀងរាល់សប្តាហ៍ រហូតដល់អ្នកសម្រាល។ 

និយាយជាមួយគ្រូពេទ្យអំពីការធ្វើតេស្តក្នុងពេលមានផ្ទៃពោះ

រហូតដល់ចុងបញ្ចប់នៃត្រីមាសដំបូង គ្រូពេទ្យអាចនិយាយជាមួយអ្នកអំពីការធ្វើតេស្តក្នុងពេលមានផ្ទៃពោះដើម្បីវាយតម្លៃសុខភាពរបស់កូន។ អ្នកអាចសម្រេចចិត្តបានថា តេស្តណាដែលអ្នកចង់ធ្វើ ប៉ុន្តែពួកគេនឹងកំណត់ឲ្យអ្នកដូចជា ជំងឺហ្សែន ទារកកើតមកខូចអវៈយៈ ឬជំងឺធ្ងន់ធ្ងរផ្សេងៗទៀត។ តេស្តទាំងនេះត្រូវបានលើកទឹកចិត្តឲ្យធ្វើដូច្នេះ អ្នកអាចធ្វើការសម្រេចចិត្តបានយ៉ាងល្អបំផុតមុនពេល និងក្រោយពេលកូនសម្រាល៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង