ជំងឺរលាកខ្នែងពោះវៀន ដែលប្រជាជនស្រុកយើងតែងតែហៅថា ពោះវៀនដុះខ្នែង គឺជាលក្ខខ័ណ្ឌមួយដែលខ្នែងពោះវៀនរបស់អ្នកក្លាយទៅជារលាក និងមានខ្ទុះ។ ខ្នែងពោះវៀនរបស់អ្នកគឺមានទម្រង់ដូចម្រាមដៃដែលលយចេញពីពោះវៀនធំនៅផ្នែកខាងក្រោមខាងស្តាំនៃពោះរបស់អ្នក។ រចនាសម្ព័ន្ធដ៏តូចនេះមិនបានដឹងពីគោលបំនងសំខាន់របស់វាទេ, ប៉ុន្តែនេះមិនមែនមានន័យថាវាមិនអាចបង្កអោយមានបញ្ហានោះទេ។

ជំងឺរលាកខ្នែងពោះវៀនបណ្តាលអោយឈឺដែលចាប់ផ្តើមច្បាស់ជុំវិញផ្ចិត និងបន្ទាប់មករាលដាលទៅផ្នែកខាងក្រោមនិងខាងស្តាំនៃពោះ។ ការឈឺដោយការរលាកខ្នែងពោះវៀនកើនឡើងច្បាស់នៅជុំវិញពី១២ ទៅ១៨ម៉ោង និងក្លាយជាធ្ងន់ធ្ងរ។
ជំងឺរលាកខ្នែងពោះវៀនអាចប៉ះពាល់លើមនុស្សគ្រប់រូប, ប៉ុន្តែវាជារឿយៗកើតឡើងបំផុតចំពោះមនុស្សដែលមានអាយុចន្លោះពី១០ និង៣០ឆ្នាំ។ ការព្យាបាលជំងឺរលាកខ្នែងពោះវៀនតាមស្តង់ដារគឺធ្វើការវះកាត់ដើម្បីកាត់នូវខ្នែងពោះវៀននោះចោល។

រោគសញ្ញា
រោគសញ្ញានៃជំងឺរលាកខ្នែងពោះវៀនអាចរួមមានៈ
-ឈឺរមាស់ដែលចាប់ផ្តើមជុំវិញផ្ចិត និងរាលដាលទៅផ្នែកខាងក្រោមស្តាំនៃពោះ
-ឈឺចាប់ផ្តើមបន្តិចម្តងៗជាច្រើនម៉ោង
-ងាយឈឺចាប់ដែលកើតមាននៅពេលដែលអ្នកសង្កត់នៅផ្នែកខាងក្រោមស្តាំនៃពោះ
-ឈឺខ្លាំងនៅផ្នែកខាងក្រោមនៃពោះដែលកើតមាននៅពេលដែលតំបន់នោះ ត្រូវបាន គេសង្កត់
-ការឈឺចាប់នឹងអាក្រក់ទៅៗប្រសិនបើអ្នកក្អក, ដើរ ឬធ្វើអ្វីដែលនាំអោយមានចលនា
-ចង្អោរ
-ក្អួត
-អត់ចង់ញុំាអី
-ក្តៅខ្លួនក្នុងកំរិតទាប
-ទល់លាមក
-អត់ផោម
-រាគ
-ហើមពោះ
ទីតាំងនៃការឈឺចាប់អាចផ្សេងៗពីគ្នា ដោយអាស្រ័យទៅលើអាយុ និងកន្លែងនៃ ខ្នែង ពោះវៀនរបស់អ្នក។ ក្មេងតូចៗ ឬស្ត្រីមានផ្ទៃពោះ, ជាពិសេស, អាចមានការឈឺចាប់ដោយ ការរលាកខ្នែងពោះវៀនក្នុងកន្លែងផ្សេងៗគ្នា។

នៅពេលណាដែលទៅជួបនឹងគ្រូពេទ្យ
សូមធ្វើការណាត់ជាមួយគ្រូពេទ្យប្រសិនបើអ្នក ឬកូនរបស់អ្នកធ្លាប់មានសញ្ញា ដែលធ្វើ អោយអ្នកព្រួយបារម្ភ។ ការឈឺពោះធ្ងន់ដែលមនុស្សម្នាក់មិនអាចនៅមួយកន្លែងបាន ឬរកឥរិយាបថមួយអោយសុខស្រួលបាន តម្រូវអោយរកការព្យាបាលភ្លាមៗ។
មូលហេតុ
មូលហេតុនៃការរលាកខ្នែងពោះវៀនគឺនៅតែមិនទាន់ច្បាស់នៅឡើយ។ ការរលាកខ្នែង ពោះវៀនជួនកាលអាចកើតមានឡើងដោយសារលទ្ធផលនៃៈ
-ស្ទះ: កាកសំនល់នៃអាហារ ឬដុំលាមកដែលរឹងអាចទៅនៅក្នុងប្រហោងខ្នែងពោះវៀនរបស់អ្នក។
-ឆ្លងជំងឺៈ ការរលាកខ្នែងពោះវៀនអាចដោយសារតាមការឆ្លងមេរោគ ដូចជាការឆ្លង មេរោគវីរុសនៅក្រពះ និងពោះវៀន ឬវាអាចជាលទ្ធផលពីប្រភេទផ្សេងៗនៃការរលាក។
ក្នុងករណីទាំងពីរនេះ, បាក់តេរីអាចជ្រាតចូលយ៉ាងលឿន ដែលបណ្តាលអោយខ្នែងពោះវៀនក្លាយជារលាក និងត្រូវបានបំពេញទៅដោយខ្ទុះ។ ប្រសិនបើមិនបានព្យាបាលជាបន្ទាន់នោះទេ, ខ្នែងពោះវៀនអាចធ្លាយ។
ផលលំបាក
ការរលាកខ្នែងពោះវៀនអាចបណ្តាលអោយមានផលលំបាកធ្ងន់ធ្ងរ។
ខ្នែងពោះវៀនធ្លាយ
ប្រសិនបើខ្នែងពោះវៀនធ្លាយ, សរីរៈដែលត្រូវបានឆ្លងមេរោគអាចបង្ហូរទៅក្នុងប្រហោងពោះរបស់អ្នក។ នេះអាចបណ្តាលអោយមានការឆ្លងមេរោគធ្វើអោយរលាកស្រោមពោះរបស់អ្នក(peritonitis)។
ប្រមូលផ្តុំខ្ទុះដែលបង្កើតនៅក្នុងពោះ
ការឆ្លងមេរោគ និងការជ្រាបទឹកនៃពោះវៀនអាចបង្កើតជាដំបៅ, ការប្រមូលផ្តុំនៃមេរោគ(appendiceal abscess)។ ដំបៅនៅខ្នែងពោះវៀនតម្រូវអោយមានការព្យាបាលមុនពេលដែលដំបៅបែកធ្លាយដោយបណ្តាលអោយមេរោគរាលដាលទៅក្នុងស្រោមពោះបន្ថែមទៀត។