Join with Health.com.kh on Telegram

អាកា​រៈ​នៃ​ការ​ឈឺជង្គង់​គឺជា​បញ្ហា​មួយ​ដែល​គេ​ច្រើន​ជួប​ជា​ញឹកញាប់​ហើយ​វា​កើន​ក្នុង​មនុស្ស​គ្រប់​វ័យ​ ។​ ការ​ឈឺជង្គង់​នេះ​អាច​កើតឡើង​ដោយសារ​ការ​គ្រោះថ្នាក់​ដូច​ជា​ ដាច់​សរសៃពួរ​ឆ្អឹង​ ឬ​រហែក​ឆ្អឹងខ្ចី​។​ មួយវិញទៀត​វា​ក៏​អាច​បណ្តាល​មក​ពី​ស្ថានភាព​ជំងឺ​រាង​កាយ​ជា​ច្រើន​ទៀត​ដូច​ជា​ ជំងឺ​រលាក់​សន្លាក់​ ជំងឺ​សន្លាក់​ដែល​មាន​ជាតិ​ អាស៊ីត​អ៊ុយ​រិច​(Urea​ Acid​ )​ច្រើន​ក្នុង​សន្លាក់​ (Gout)​ និង​ជំងឺឆ្លង​ផ្សេងៗ​ ដែល​សុទ្ធតែ​អាច​អោយ​ឈឺសន្លាក់​បាន​ទាំងអស់​ ។​

មានការ​ឈឺសន្លាក់​បន្ទាប់បន្សំ​ជា​ច្រើន​ប្រភេទ​ទៀត​គឺ​អាច​វិល​មក​រក​ភាព​ធូរស្រាល​វិញ​តាម​រយៈ​ការ​ថែរក្សា​ដោយ​ខ្លួនឯង​ ។​ ការ​ព្យា​ល​ដោយ​ចលនា​ និង​ឧបករណ៍​សំរាប់​ពាក់​នឹង​ជង្គង់​ អាច​ជួយ​សំរួល​ដល់​ការ​ជឺ​ចាប់​បាន​ផង​ដែរ​ ។​ ទោះបីជា​យ៉ាងណា​ក៏​ដោយ​ មាន​ករណី​ខ្លះ​ទៀត​ បញ្ហា​ឈឺជង្គង់​របស់​អ្នក​គឺ​ត្រូវ​ទាមទារ​នូវ​ការ​វះកាត់​ដើម្បី​កែសំរួល​នូវ​បញ្ហា​ដែល​កើត​មាន​ក្នុង​នោះ​ ។​

រោគ​សញ្ញា​លេចឡើងជាមួយការឈឺជង្គង់
ទីតាំង​ និង​ភាព​ធ្ងន់ធ្ងរ​នៃ​ការ​ឈឺចាប់​របស់​ជង្គង់​អាច​មានការ​ប្រែប្រួល​ និង​មិន​ទៀងទាត់​ទេ​ នោះ​ដោយសារ​តែ​មូលហេតុ​របស់​វា​ ។​ មាន​រោគ​សញ្ញា​ជា​ច្រើន​ដែល​ពេល​ខ្លះ​មានការ​ទាក់ទង​នឹង​ការ​ឈឺជង្គង់​គឺ​៖
–    ​ហើម​ និង​គាំង​សន្លាក់​
–    ​ក្រហម​ និង​ក្តៅ​ពេល​ស្ទាប​ប៉ះ​
–    ​ជង្គង់​ទៅ​ជា​ខ្សោយ​ ឬ​មិន​មាន​លំនឹង​
–    ​ដូច​ជា​ជាប់​សោរ​ជង្គង់​ ព្រោះ​មិន​អាច​ធ្វើការ​បត់បែន​បាន​ពេញ​ល្អ​

ពេល​ដែល​ត្រូវ​ទៅ​ជួប​គ្រូពេទ្យ
អ្នក​គួរតែ​ទៅរក​គ្រូពេទ្យ​ប្រសិនបើ​អ្នកមាន​អាកា​រៈ​ដូច​ជា​
–    ​មិន​អាច​ប្រើ​ជង្គង់​ដើរ​ទ្រ​ទម្ងន់​ខ្លួន​បាន
–    ​សម្គាល់​ឃើញ​ថា​មានការ​ហើម​ជង្គង់​
–    ​ឃើញ​សភាព​ជើង​ ឬ​ជង្គង់​ខុស​ទ្រង់ទ្រាយ​ដើម​
–    ​ក្តៅខ្លួន​ ក្រហម​ ឈឺ​ និង​ហើម​នៅ​ជង្គង់​
-​    ​ដើរ​ចេះ​តែ​ដួល​ដោយសារ​ជង្គង់​មាន​បញ្ហា​

មូលហេតុ​នាំអោយឈឺជង្គង់
ការ​ឈឺជង្គង់​អាច​បណ្តាល​មក​ពី​ការ​មាន​របួស​ បញ្ហារ​មេកានិច​ ប្រភេទ​នៃ​ការ​ឈឺសន្លាក់​ និង​បញ្ហា​ជា​ច្រើន​ទៀត​ ។​

ការ​មាន​របួស​
ការ​មាន​របួស​ទៅ​លើ​ជង្គង់​អាច​ប៉ះពាល់​ដល់​សរសៃពួរ​ឆ្អឹង​ជា​ច្រើន​ រូ​ម​ទាំង​សរសៃពួរ​សាច់ដុំ​ ឬ​ថង់​ទឹក​ដែល​នៅ​ព័ទ្ធ​ជុំវិញ​សន្លាក់​ជង្គង់​ ក៏​ដូច​ជា​ឆ្អឹង​ ឆ្អឹងខ្ចី​ និង​សរសៃពួរ​ឆ្អឹង​សំរាប់​បង្កើត​បានជា​សន្លាក់​ ។​ ការ​របួស​ជង្គង់​មួយ​ចំនួន​អាច​បណ្តាល​មក​ពី​៖
–    ​របួស​លើ​ ACL៖​ ការ​របួស​លើ​ ACL​ មាន​ន័យ​ថា​ ការ​រហែក​សរសៃពួរ​ឆ្អឹង​ anterior​ cruciate​ (ACL)​ អាច​រហែក​មួយ​ក្នុង​ចំណោម​សរសៃ​ទាំង​បួន​ដែល​វា​មាន​នាទី​ត​ភ្ជាប់​ពី​ឆ្អឹង​ស្មងជើង​ ទៅ​ឆ្អឹងភ្លៅ​ ។​ ការ​មាន​របួល​លើ​ ACL​ ច្រើន​កើត​លើ​មនុស្យ​លេង​កីឡា​ បាល់បោះ​ រឺ​ជិះ​ស្គី​ពីលើ​ភ្នំ​ ។​
–    ​រហែក​ Meniscus៖​ Meniscus​ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ ឆ្អឹងខ្ចី​ដែល​មាន​លក្ខណៈ​ស្វិត​ រឹង​ និង​មាន​នាទី​ទ្រ​ និង​សម្រាល​ទម្ងន់​នៅ​ចន្លោះ​ឆ្អឹង​ស្មងជើង​ និង​ឆ្អឹ​ភ្លៅ​ ។​ វា​អាច​រហែក​ប្រសិនបើ​អ្នកធ្វើការ​មួល​ជង្គង់​របស់​អ្នក​ក្នុង​ពេល​ដែល​កំពុង​ទ្រ​ទម្ងន់​ ។​
–    ​រលាក់​ថង់​(Bursitis)​ ទឹក​ជង្គង់​៖​ ការ​របួល​ជង្គង់​មួយ​ចំនួន​អាច​បង្ក​អោយរ​លាក​ដល់​ bursae​ ដែល​វា​ជា​ថង់​ទឹកតូចៗ​នៅ​ខាងក្រៅ​សន្លាក់​ជង្គង់​ ដែល​អាច​អោយ​សរសៃពួរ​សាច់ដុំ​ និង​សរសៃពួរ​ឆ្អឹង​អាច​ធ្វើការ​រមៀល​ ឬ​កកិត​លើ​សន្លាក​បាន​ស្រួល​ ។​
-​    ​ការ​រលាក់​សរសៃពួរ​សាច់ដុំ​របស់​ឆ្អឹង​អ​ង្គុ​ញ​៖​ ការ​រលាក​សរសៃពួរ​សាច់ដុំ​អាច​តែ​មួយ​ ឬ​ច្រើន​ ហើយ​សរសៃពួរ​នេះ​មាន​លក្ខណៈ​ក្រាស់​ ជា​សរសៃៗ​ សំរាប់​ភ្ជាប់​ពី​សាច់ដុំ​ទៅ​ឆ្អឹង​ ។​ ចំពោះ​អ្នក​រត់ប្រណាំង​ អ្នក​ជិះ​ស្គី​ និង​អ្នក​ជិះ​កង់​ គឺ​អាច​នឹង​វិវត្តន៍​ជា​ការ​រលាក​សរសៃពួរ​សាច់ដុំ​របស់​ឆ្អឹង​អ​ង្គុ​ញ​បាន​ ដែល​វា​ជា​អ្នក​ភ្ជាប់​ពី​សាច់ដុំ​ Quadriceps​ ដែល​ស្ថិត​នៅ​ខាង​មុខ​ភ្លៅ​ ទៅ​ឆ្អឹង​ស្មងជើង​ ។​

បញ្ហា​គ្រោះថ្នាក់​តាម​រយៈ​មេកានិច​
–    ​រលង់​ឆ្អឹង​(Loose​ Body)៖​ ពេល​ខ្លះ​ការ​របួស​ទៅ​លើ​ឆ្អឹង​ ឬ​ឆ្អឹ​ខ្ចី​អាច​បង្ក​អោយ​បំនែក​នៃ​ឆ្អឹង​នោះ​ធ្លាក់​ចូល​ទៅ​ក្នុង​ចន្លោះ​សន្លាក់​ ។​ ហេតុការណ៍​វា​មិន​បង្ក​អោយ​មាន​បញ្ហា​ទេ​លុះត្រាតែ​បំនែក​ឆ្អឹង​នោះ​រំខាន​ដល់​ការ​ធ្វើ​ចលនា​របស់​សន្លាក់​ ដែល​វា​ហាក់បី​ជា​យក​ខ្ចៅ​ទៅ​ខ្ទាស់​នឹង​ត្រចៀកទ្វារ​ដែរ​ ។​
-​    ​គាំង​សន្លាក​ជង្គង់​៖​ បញ្ហា​នេះ​អាច​កើតឡើង​ដោយសារ​ការ​រហែក​ឆ្អឹងខ្ចី​ ។​ នៅ​ពេល​ដែល​បំនែក​របស់​ឆ្អឹងខ្ចី​ចូល​ទៅ​ក្នុង​សន្លាក់​ អ្នក​ប្រហែលជា​មិន​អាច​ធ្វើការ​បត់បែន​ជង្គង់​របស់​អ្នក​បាន​ពេញ​ទេ​ ។​
–    ​ការ​ភ្លាត់ឆ្អឹង​អ​ង្គុ​ញ​ចេញ​៖​ បញ្ហា​នេះ​កើតឡើង​នៅ​ពេល​ជ្រុង​ទាំង​បី​របស់​ឆ្អឹង​អ​ង្គុ​ញ​ដែល​សំរាប់​គ្រប​នៅ​ផ្នែក​ខាង​មុខ​របស់​សន្លាក់​ជង្គង់​ត្រូវ​បាន​ភ្លាត់​ចេញ​ទៅ​ខាងក្រៅ​កន្លែង​របស់​វា​ ។​ អ្នក​នឹង​ឃើញ​ឆ្អឹង​អ​ង្គុ​ញ​របស់​អ្នក​ភ្លាត់​ចេញ​ទៅ​ម្ខាង​ ។​
–    ​ការ​ឈឺសន្លាក់​ត្រគៀក​ ឬ​ប្រអប់ជើង​៖​ ប្រសិនបើ​អ្នកមាន​អាកា​រៈ​ឈឺសន្លាក់​ត្រគៀក​ ឬ​ប្រអប់ជើង​ អ្នក​ប្រហែលជា​ធ្វើការ​ផ្លាស់​ប្តូរ​របៀប​នៃ​ការ​ដើរ​ដើម្បី​កុំអោយ​ឈឺ​ថែម​ទៀត​ ។​ ប៉ុន្តែ​ការ​ធ្វើ​ដូច្នេះ​វា​ ហាក់បីដូចជា​ដាក់​សម្ពាធ​លើ​សន្លាក់​ជង្គង់​ច្រើន​ពេក​ទៅ​វិញ​ទេ​ ។​ មាន​ករណី​ខ្លះ​ទៀត​ បញ្ហា​ដែល​កើត​លើ​ឆ្អឹងត្រគៀក​ ឬ​ប្រអប់ជើង​អាច​ធ្វើ​អោយ​ឈឺជង្គង់​តែ​ម្តង​ ។​

ប្រភេទ​នៃ​ការ​ឈឺសន្លាក់​
–    ​ការ​រលាក​ឆ្អឹ​ក​ក្នុង​សន្លាក់​៖​ វា​គឺជា​ស្ថានភាព​មួយ​កើតឡើង​នៅ​ពេល​ដែល​ឆ្អឹងខ្ចី​នៅ​ក្នុង​ជង្គង់​មានការ​ខូច​រិចរឹល​ទៅ​តាម​ការ​ប្រើប្រាស់​ និង​អាយុកាល​ ។​
–    ​ការ​រលាក​សន្លាក់​ Rheumatoid៖​ ការ​រលាក់​សន្លាក់​ប្រភេទ​នេះ​ជា​បញ្ហា​មួយ​ដែល​ច្រើន​កើតជា​ញឹកញាប់​ និង​បង្ក​ឡើង​ដោយ​ជំងឺ​ Autoimmune​ ដែល​ធ្វើការ​វាយប្រហារ​លើ​សន្លាក់​ធម្មតា​ជា​ច្រើន​ក្នុង​រាង​កាយ​ ដែល​រួម​ទាំង​សន្លាក់​ជង្គង់​ផង​ដែរ​ ។​ ថ្វីបើ​ការ​រលាក​សន្លាក់​ Rheumatoid​ គឺជា​ជំងឺ​រ៉ាំរ៉ៃ​ក៏​ពិតមែន​ ប៉ុន្តែ​ភាព​ធ្ងន់ធ្ងរ​របស់​វា​អាច​មានការ​ប្រែប្រួល​ ។​
-​    ​ការ​រលាក​សន្លាក់​ Gout៖​ ការ​រលាក់​សន្លាក​មួយ​នេះ​កើតឡើង​ដោយសារ​ ការ​កើនឡើង​នៃ​ពពួក​Uric​ Acid​ Crystals​ ច្រើន​ពេក​ក្នុង​សន្លាក់​ ។​ ខណៈ​ពេល​ដែល​ការ​រលាក​សន្លាក់​ Gout​ នេះ​ដែល​វា​ច្រើន​កើត​តែ​សន្លាក់​មេជើង​ ហើយ​វា​ក៏​អាច​កើត​លើ​សន្លាក់​ជង្គង់​ដែរ​ ។​
–    ​ការ​រលាក​សន្លាក់​ Pseudogout៖​ សន្លាក​ដែល​រលាក​បែប​នេះ​តែង​ច្រ​លំនឹង​ Gout​ ណាស់​ ដោយសារ​តែ​ Pseudogout​ បង្ក​ឡើង​ដោយ​ Calcium​ Pyrophosphate​ Crystale​ នៅ​ក្នុង​សន្លាក់​ ។​ ជង្គង់​គឺជា​សន្លាក់​មួយ​ប្រភេទ​ដែល​ច្រើន​កើតជា​ Pseudogout​ ជាងគេ​ ។​
–    ​ការ​រលាក​សន្លាក់​ដោយសារ​មេរោគ​ក្នុង​ខ្លួន​៖​ ពេល​ខ្លះ​សន្លាក់​ជង្គង់​របស់​អ្នក​ទៅ​ជា​ឆ្លង​រោគ​ ហើយ​វិវត្តន៍​ជា​ហើម​ ឈឺ​ និង​ក្រហម​ ។​ បញ្ហា​នេះ​ជា​ធម្មតា​មិនមែន​កើតឡើង​ដោយសារ​ការ​ប៉ះ​ ទង្គិច​នោះ​ទេ​ ហើយ​ការ​ឈឺសន្លាក់​នេះ​ច្រើន​មាន​សញ្ញា​ក្តៅខ្លួន​ជាមួយ​គ្នា​ ។​

បញ្ហា​ផ្សេងៗ​ទៀត​
–    ​ចង្កោម​រោគ​សញ្ញា​ Iliotibial​ Band៖​ បញ្ហា​នេះ​កើតឡើង​នៅ​ពេល​សរសៃពួរ​ឆ្អឹង​ដែល​ចេញពី​ឆ្អឹង​អាង​ត្រគៀក​ ទៅ​ភ្ជាប់​នឹង​ឆ្អឹងកំភួនជើង​ (Iliotibial​ Band)​ ក្លាយទៅជា​តឹង​ ដែល​ជា​ហេតុ​ធ្វើ​អោយ​មានការ​កកិត​នឹង​ផ្នែក​ខាងក្រៅ​របស់​ឆ្អឹងភ្លៅ​ ។​
–    ​Chondromalacia​ Patellae​ (​ចង្កោម​រោគ​សញ្ញា​នៃ​ការ​ឈឺចាប់​នៅ​ Patellofemoral)៖​ អត្ថន័យ​នេះ​ចង់​សំដៅ​ទៅ​លើ​ការ​ឈឺចាប់​មួយ​ប្រភេទ​ដែល​កើតឡើង​នៅ​ចន្លោះ​ឆ្អឹង​អ​ង្គុ​ញ​ និង​នៅ​ផ្ទៃ​ខាងក្រោម​របស់​ឆ្អឹងភ្លៅ​ ។​ វា​ជា​ជំងឺ​ដែល​ច្រើន​កើត​ជាងគេ​ក្នុង​វ័យ​ជំទង់​ ពិសេស​ចំពោះ​អ្នក​ដែល​មាន​រចនា​សម្ព័​ន​ឆ្អឹង​អ​ង្គុ​ញ​មិន​ប្រក្រតី​ កីឡាករ​អត្តពលកម្ម​ និង​មនុស្ស​ចាស់​ដែល​មាន​ជំងឺ​ហើយ​ស្ថានភាព​ជំងឺ​របស់​គាត់​មាន​មានការ​វិវត្តន៍​ទៅ​ជា​ការ​រលាក​សន្លាក់​របស់​ឆ្អឹង​ជង្គង់​
–    ​ជំងឺ​ Osgood-Schlatter៖​ ស្ថានភាព​នៃ​ជំងឺ​មួយ​ប្រភេទ​នេះ​គឺ​វា​មានការ​ប៉ះពាល់​នឹង​តំបន់​ឆ្អឹង​ដែល​ទន់ៗ​ពិសេស​នៅ​ផ្នែក​ខាងលើ​របស់​ឆ្អឹង​ស្មងជើង​ និង​ជា​កន្លែង​សំរាប់​អោយ​ឆ្អឹង​លូតលាស់​ផង​ដែរ​ ។​ វា​ជា​ជំងឺ​មួយ​ដែល​ច្រើន​តែ​កើត​លើ​ក្មេង​ប្រុស​ដែល​ចូល​ចិត្ត​លេងល្បែង​កំសាន្ត​ ឬ​កីឡា​ដូច​ជា​ ការ​រត់ប្រណាំង​ឬ​លោត​កម្ពស់​ ។​ ជំងឺ​នេះ​ធ្វើ​អោយ​មិន​អាច​មាន​អារម្មណ៍​ថា​ស្រួល​ក្នុង​ចិត្ត​នោះ​ទេ​ក្នុង​រយៈពេល​ ពីរ​បី​ខែ​ ឬ​វា​អាច​បន្ត​រហូត​ធ្វើ​អោយ​ឆ្អឹង​របស់​ក្មេង​ឈប់​លូត​តែ​ម្តង​ក៏​មាន​ ។​
–    ​Osteochondritis​ Dissecans៖​ វា​ជា​ជំងឺ​សន្លាក់​មួយ​ប្រភេទ​ដែល​បំនែក​មួយ​របស់​ឆ្អឹងខ្ចី​ចូល​ទៅ​ក្នុង​ស្រទាប់​ដ៏​ស្តើង​នៅ​ខាងក្រោម​ឆ្អឹង​ ហើយ​មូលហេតុ​របស់​វា​ដោយសារ​ការ​ថយ​ចុះ​នៃ​លំហូរ​ឈាម​ចូល​ទៅ​ផ្នែក​ចុងៗ​របស់​ឆ្អឹង​ ។​ ជំងឺ​នេះ​ច្រើន​កើត​នៅ​លើ​មនុស្ស​ប្រុស​វ័យក្មេង​ ពិសេស​ចំពោះ​អ្នក​ដែល​មាន​របួស​នៅ​ជង្គង់​ ។​
កត្តា​ប្រឈម​មុខ​មួយចំនួនដែលអាចនាំដល់ការឈឺជង្គង់
មាន​កត្តា​មួយ​ចំនួន​អាច​ធ្វើ​អោយ​ការ​ប្រឈម​មុខ​របស់​អ្នក​ក្នុង​ឈឺជង្គង់​មានការ​កើនឡើង​ ហើយ​កត្តា​ទាំងនោះ​រួម​មាន​៖
–    ​អាយុ​៖​ ពិត​ណាស់​ការ​ឈឺជង្គង់​គឺជា​បញ្ហា​ដែល​ច្រើន​តែ​កើត​លើ​មនុស្ស​គ្រប់​វ័យ​ ពិសេស​ចំពោះ​អ្នកមាន​ជំងឺ​ Osgood-Schlatter​ និង​ Patellar​ Tendinitis​ ។​ ចំនែកឯ​ជំងឺ​ផ្សេងៗ​ទៀត​ដូច​ជា​ ការ​រលាក​ឆ្អឹង​ក្នុង​សន្លាក់​ ការ​រលាក​សន្លាក់​ Gout​ និង​ការ​រលាក​សន្លាក់​ Pseudogout​ ដែល​វា​ច្រើន​តែ​កើត​លើ​មនុស្ស​វ័យ​ចំនាស់​ ។​
–    ​ភេទ​៖​ យុវតី​ជា​ច្រើន​អាច​មាន​អត្រា​កើត​ច្រើន​ជាង​យុរ​វ​ជន​ ពិសេស​ក្នុង​ការ​រហែក​ ACL​ ឬ​ការ​ភ្លាត់ឆ្អឹង​អ​ង្គុ​ញ​ ។​ ម្យ៉ា​វិញទៀត​ ក្មេង​ប្រុស​អាច​មានការ​ប្រឈម​មុខ​ខ្ពស់​ក្នុង​ការ​កើត​ជំងឺ​ Osgood-Schlatter​ និង​ Patellar​ Tendinitis​ ជាង​ក្មេង​ស្រី​ ។​
–    ​ធាត់​ពេក​៖​ ការ​ដែល​ធាត់​ពេក​គឺ​មាន​ន័យ​ថា​ការ​ដាក់​ទម្ងន់​កាន់តែ​ខ្លាំង​ទៅ​លើ​សន្លាក់​ជង្គង់​ ទោះបីជា​ពពួក​គេ​ត្រូវធ្វើ​ចលនា​ធម្មតាៗ​ដូច​ជា​ការ​ដើរ​ រឺ​ឡើង​ចុះ​ជណ្តើ​ក៏​ដោយ​ ។​ ប្រការ​នេះ​ក៏​វា​ធ្វើ​អោយ​អ្នក​ប្រឈម​មុខ​ខ្ពស់​ក្នុង​ការ​រលាក​សន្លាក់ឆ្អឹង​ដោយសារ​តែ​សន្លាក​ឆ្អឹងខ្ចី​ឆាប់​ដាច់​ពេក​ ។​
–    ​បញ្ហា​មេការ​និ​ច​៖​ ករណី​ដែល​មាន​រចនាសម្ព័ន្ធ​ខុសធម្មតា​ដូច​ជា​ ជើង​ម្ខាង​ខ្លី​ជា​ម្ខាង​ទៀត​ ជង្គង់​មិន​ត្រង់​ដូច​ធម្មតា​ និង​ប្រអប់ជើង​សំប៉ែត​ពេក​ ដែល​សុទ្ធសឹងតែ​ធ្វើ​អោយ​ជង្គង់​របស់​អ្នកមាន​បញ្ហា​ទាំងអស់​ ។​
–    ​ការ​ខ្វះ​នូវ​កម្លាំង​របស់​សាច់ដុំ​ ឬ​ការ​បត់បែន​៖​ ការ​ដែល​ខ្វះ​នូវ​កម្លាំង​ និង​ការ​បត់បែន​គឺជា​បញ្ហា​ដែល​នឹង​ធ្វើ​អោយរ​បួស​ដល់​ជង្គង់​ ។​ ភាព​តឹង​ ឬ​ខ្សោយ​សាច់ដុំ​សំរាប់​ទ្រ​ទម្ងន់​ជង្គង់​ ដោយសារ​តែ​មិន​អាច​ជួយ​សំរាល់​ទម្ងន់​ខ្លួន​បាន​គឺ​ធ្វើ​អោយ​សន្លាក់​ជង្គង់​កាន់តែ​ពិបាក​ក្នុង​ការ​ធ្វើការ​ ។​
-​    ​កីឡា​មួយ​ចំនួន​៖​ ការ​លេង​កីឡា​ខ្លះ​គឺជា​ការ​ដាក់​ទំ​ង​ន​ដ៏​ធ្ងន់​ទៅ​លើ​ជង្គង់​ជាង​កន្លែង​ដទៃ​ទៀត​ ។​ ការ​ជិះ​ស្គី​ពីលើ​ភ្នំ​ចុះ​ក្រោម​ បូក​រួម​នឹង​ទំនាញ​នៃ​ការ​ធ្លាក់​ចុះ​ហាក់បីដូចជា​ជួយ​រមួល​នូវ​សន្លាក់​ជង្គង់​ដែរ​ ការ​លោត​ដើម្បី​លេង​កីឡាបាលបោះ​ និង​ការ​ធ្វើ​ចលនា​ជ្រាំ​ដែលៗ​លើ​ជង្គង់​នៅ​ពេល​ រត់​កីឡា​ គឺ​សុទ្ធតែ​ធ្វើ​អោយ​ប្រឈម​មុខ​កាន់តែ​ខ្ពស់​ទៅ​នឹង​ការ​របួស​លើ​ជង្គង់​ ។​
–    ​ធ្លាប់​មាន​របួស​ពី​មុន​មក​៖​ ការ​ដែល​ធ្លាប់​មាន​របួស​ជង្គង់​ធ្វើ​អោយ​ជង្គង់​របស់​អ្នក​ហាក់បី​ជា​ឈឺ​កាន់តែ​ខ្លាំង​ម្តង​ដែរ​ ។​
ឈឺជង្គង់នាំអោយមានផលវិបាក​អ្វីខ្លះ?
មិនមែន​ការ​ឈឺជង្គង់​ទាំងអស់​សុទ្ធតែ​ធ្ងន់ធ្ងរ​ទាំងអស់​នោះ​ទេ​ ប៉ុន្តែ​របួស​ជង្គង់​មួយ​ចំនួន​ និង​ស្ថានភាព​ជំងឺ​រាង​កាយ​ផ្សេង​ទៀត​ដូច​ជា​ ការ​រលាក​សន្លាក់​ក្នុង​ឆ្អឹង​ អាច​ធ្វើ​អោយ​ការ​ឈឺចាប់​កាន់តែ​ខ្លាំង​ ខូច​សន្លាក់​ និង​ពិការ​ភាព​បាន​ប្រសិនបើ​មិន​បាន​ព្យាបាល​ ។​
ការ​ត្រៀមខ្លួន​ជួប​ជាមួយ​គ្រូពេទ្យ
ដោយ​យោង​ទៅ​តាម​មូលហេតុ​ដែល​បង្ក​បញ្ហា​ គ្រូពេទ្យ​របស់​អ្នក​អាច​នឹង​បញ្ជូន​អ្នក​អោយទៅ​ជួប​ជាមួយ​គ្រូពេទ្យ​ឯកទេស​ខាង​ជំងឺ​សន្លាក់​ (Rheumatologist)​ គ្រូពេទ្យ​វះកាត់​សន្លាក់​ (Orthopedic​ Surgeon)​  ។​
អ្វី​ដែល​អ្នក​អាច​ធ្វើ​បាន​គឺ​
ក្នុង​ពេល​ដែល​ជួប​ជាមួយ​គ្រូពេទ្យ​ អ្នក​ប្រហែលជា​ឆ្លើយ​ទៅ​នឹង​តារាង​សំនួរ​ខាងក្រោម​៖
-​    ​នៅ​ពេល​ណា​ដែល​អ្នក​ចាប់ផ្តើម​មាន​រោគ​សញ្ញា​ទៅ​?
–    ​តើ​រោគ​សញ្ញា​របស់​អ្នកចេះ​តែ​បន្ត​រហូត​ ឬ​ម្តងម្កាល​?
–    ​តើ​រោគ​សញ្ញា​នោះ​វា​ធ្ងន់ធ្ងរ​ដល់​កំរិត​ណា​ដែរ​?
-​    ​តើ​មាន​អ្វី​ធ្វើ​អោយ​រោគ​សញ្ញា​ទាំងនោះ​មានការ​ធូរស្រាល​ឡើង​វិញ​ដែរ​ទេ​?
–    ​តើ​មាន​អ្វី​ធ្វើ​អោយ​រោគ​សញ្ញា​ទាំងនោះ​កានតែ​ធ្ងន់ធ្ងរ​ទៅៗ​?
–    ​តើ​អ្នកមាន​ហាត់ប្រាណ​ ឬ​លេង​កីឡា​អី​ដែរ​រឺទេ​?
–    ​តើ​អ្នក​ធ្លាប់​មាន​ហើម​ ឈរ​មិន​នឹង​ ឬ​គាំង​សន្លាក់​ជង្គង់​ដែរ​រឺទេ​?
–    ​តើ​អ្នក​ធ្លាប់​មាន​រោគ​សញ្ញា​នៅ​កន្លែង​ណា​ផ្សេង​ទៀត​ដែរ​រឺទេ​ ឬ​មាន​តែ​ជង្គង់​?
–    ​តើ​អ្នក​ធ្លាប់​មាន​ឈឺជង្គង់​ពី​មុន​ដែរ​រឺទេ​?​ ប្រសិនបើ​មាន​តើ​អ្នកមាន​ដឹង​ពី​មូលហេតុ​វា​ដែរ​រឺទេ​?
អ្វី​ដែល​គ្រូពេទ្យ​ចង់បាន​ពី​អ្នក​វិញ
ខណៈ​ពេល​ដែល​គ្រូពេទ្យ​ធ្វើការ​ពិនិត្យ​លើ​រាង​កាយ​ គាត់​អាច​ធ្វើ​៖
–    ​មើល​នូវ​ការ​ហើម​ ឈឺ​ ក្តៅ​ និង​ការ​ដាច់​រយះ​របស់​ជង្គង់​
–    ​ពិនិត្យ​តើ​អ្នក​អាច​ធ្វើ​ចលនា​ជើង​របស់​អ្នក​ផ្នែក​ខាងក្រោម​បាន​កំរិត​ណា​ដែរ​
–    ​ធ្វើការ​រុញ​ ឬ​ទាញ​នូវ​សន្លាក់​ជង្គង់​ដើម្បី​មើល​ពី​លំនឹង​របស់​រចនា​សម្ព័​ន​របស់​ជង្គង់​
ការ​ថតរូប​ភាព​វេជ្ជសាស្ត្រ
-​    ​ថតកាំរស្មីអ៊ិច​៖​ គ្រូពេទ្យ​អាច​នឹង​ធ្វើការ​ថតកាំរស្មីអ៊ិច​ដំបូង​គេ​ ដើម្បី​រក​មើល​ឆ្អឹង​ដែល​បាន​បាក់​ និង​ជំងឺ​ឆ្អឹង​ដែល​ខូចខាត​ ។​
–    ​ថត​ CT​ Scan៖​ CT​ Scan​ ជា​ការ​ផ្សំ​ចូល​គ្នា​នឹង​ការ​ថតកាំរស្មីអ៊ិច​ តាម​រយៈ​ការ​ថត​នូវ​ការ​កាត់​រូប​ ភាព​ខាងក្នុង​ខ្លួន​ ។​ កាត់​បែប​នេះ​ជួយ​អោយ​គ្រូពេទ្យ​ធ្វើ​រោគវិនិច្ឆ័យ​នូវ​ជំងឺ​ឆ្អឹង​បាន​យ៉ាង​ល្អ​ ។​
–    ​ថត់​អេកូ​៖​ បច្ចេកវិទ្យា​មួយ​ប្រភេទ​នេះ​គឺជា​ការ​ប្រើ​រលក​សំលេង​ដើម្បី​ផ្តិត​យក​រូបភាព​នៃ​រចនា​សម្ព័​ខាងក្នុង​ និង​ជុំវិញ​ជង្គង់​ រួម​ទាំង​ដឹង​ពី​របៀប​នៃ​ការ​ធ្វើការ​របស់​វា​ផង​ដែរ​ ។​ គ្រូពេទ្យ​អាច​នឹង​ធ្វើ​ចលនា​ជង្គង់​របស់​អ្នក​ក្នុង​ទីតាំង​ផ្សេងៗ​គ្នា​ក្នុង​ពេល​ថត​អេកូ​ដើម្បី​ពិនិត្យ​នូវ​បញ្ហា​ពិសេស​ណាមួយ​ ។​
–    ​ការ​ថត​ MRI៖​ MRI​ គឺជា​ការ​ប្រើ​នូវ​រលក​វិទ្យុសកម្ម​ និង​ថាមពល​ម៉ាញេ​ទិច​ដ៏​អស្ចារ្យ​មួយ​ដើម្បី​បង្កើត​បានជា​រូប​នៅ​ក្នុង​ជង្គង់​ជា​លក្ខណៈ​ 3D​ ។​ ការ​ធ្វើតេស្ត​ប្រភេទ​មួយ​នេះ​មាន​លក្ខណៈ​ពិសេស​ និង​ផ្តល់​អត្ថប្រយោជន៍​ច្រើន​ក្នុង​ការ​រក​មើល​នូវ​ការ​ខូចខាត​ទៅ​លើ​ជាលិការ​ទន់ៗ​ដូច​ជា​ សរសៃពួរ​ឆ្អឹង​ សរសៃពួរ​សាច់ដុំ​ ឆ្អឹងខ្ចី​ និង​សាច់ដុំ​ ។​
ការ​ធ្វើតេស្ត​ក្នុង​មន្ទីរពិសោធន៍
ប្រសិនបើ​គ្រូពេទ្យ​គិត​ថា​ ការ​ឈឺជង្គង់​នេះ​បង្ក​ឡើង​ដោយ​Gout​ ឬ​ Pseudogout​ អ្នក​អាច​នឹង​ត្រូវ​ពិនិត្យ​ និង​ធ្វើការ​បូមទឹក​សន្លាក់​ដើម្បី​វាយតម្លៃ​បន្ថែម​ទៀត​ ហើយ​ការ​វាយតម្លៃ​នេះ​នឹង​ត្រូវធ្វើ​នៅ​ក្នុង​មន្ទីរពិសោធន៍
ការ​ព្យាបាល
ចំពោះ​ការ​ព្យាបាល​ការ​ឈឺជង្គង់​មាន​លក្ខណៈ​ផ្សេងៗ​ពី​គ្នា​ គឺ​វា​យោង​ទៅ​តាម​អ្វី​ដែល​ជា​ភាព​ជាក់ស្តែង​នៃ​មូលហេតុ​របស់​វា​ ។​
ការ​ប្រើប្រាស់​ថ្នាំ​
គ្រូពេទ្យ​របស់​អ្នក​អាច​នឹង​ចេញ​វេជ្ជបញ្ជា​នូវ​ថ្នាំ​មួយ​ចំនួន​ដើម្បី​សំរួល​នូវ​ការ​ឈឺចាប់​ និង​ព្យាបាល​ពី​មូលហេតុ​របស់​វា​ដូច​ជា​ ការ​រលាក​សន្លាក់​ Rehumatoid​ ឬ​ Gout​ ។​
វិធី​ព្យាបាល​
–    ​ការ​ព្យាបាល​ដោយ​ចលនា​៖​ ធ្វើការ​ទាញ​តម្រង់​សាច់ដុំ​នៅ​ជុំវិញ​ជង្គង់​អោយ​បាន​ត្រង់​ល្អ​ដើម្បី​អោយ​ជង្គង់​មាន​លំនឹង​ ។​ ការ​ធ្វើ​ហាត់​ធ្វើ​ដូច្នេះ​ក្នុង​បំនង​បង្ខំ​អោយ​សាច់ដុំ​នៅ​ខាង​មុខ​ភ្លៅ​ (Quadriceps)​ និង​សាច់ដុំ​ខាងក្រោយ​ភ្លៅ​ (Hamstrings)​ មាន​ចលនា​បាន​ស្រួល​ឡើង​វិញ​ ។​ លើស​ពី​នោះ​អ្នក​គួរតែ​ធ្វើ​លំ​ហាត់ប្រាណ​បន្ថែម​ដើម្បី​អោយ​លំនឹង​របស់​អ្នក​កាន់តែ​ប្រសើ​ជាង​មុន​ ។​
–    ​ការ​ប្រើ​ឧបករណ៍​ជំនួយ​ខាង​ជំងឺ​ឆ្អឹង​ និង​សន្លាក់​ (Orthotics​ and​ Bracing)៖​ ការ​ប្រើ​វត្ថុ​កំនោង​សំរាប់​ទ្រ​ទម្ងន់​ ឬ​ពេល​ខ្លះ​អាច​ប្រើ​ជា​ស្នៀត​សំរាប់​សូក​ចូល​ខាងក្នុង​ ឬ​ខាងក្រៅ​កែងជើង​ ព្រោះ​វា​អាច​ជួយ​សម្រាល​នូវ​សម្ពាធ​ដែល​ធ្លាក់​មក​លើ​ជង្គង់​បាន​មួយ​កំរិត​ដែរ​ ហើយ​មធ្យោបាយ​មួយ​នេះ​ច្រើន​ធ្វើ​លើ​អ្នកជំងឺ​ដែល​មានការ​រលាក​ឆ្អឹង​ក្នុង​សន្លាក់​ ។​ មាន​ចំនួន​នៃ​ឧបករណ៍​ជំនួយ​ខាង​ឆ្អឹង​ និង​សន្លាក់​ជា​ច្រើន​ផ្សេងៗ​គ្នា​អាច​ជួយ​ និង​ទ្រ​ទម្ងន់​របស់​សន្លាក់​ជង្គង់​បាន​ ។​
ការ​ចាក់​ថ្នាំ
–    ​Corticosteroids៖​ ការ​ចាក់​ថ្នាំ​ corticosteroid​ ទៅ​ក្នុង​សន្លាក់​ជង្គង់​អាច​ជួយ​សម្រាល​នូវ​រោគ​សញ្ញា​នៃ​ការ​រលាក់​សន្លាក់​ និង​ធ្វើ​អោយ​បាត់​ឈឺ​បាន​រយៈពេល​ពីរ​បី​ខែ​ ប៉ុន្តែ​ការ​ធ្វើ​ដូច្នេះ​ មិនមែន​មាន​ប្រសិទ្ធភាព​គ្រប់​ករណី​ទាំង​អស់នោះ​ទេ​ ព្រោះថា​វា​អាច​ជា​ការ​ប្រឈម​មុខ​ដ៏​តូច​មួយ​នៃ​ការ​ឆ្លង់​ជំងឺ​ដែរ​ ។​
–    ​Hyaluronic​ Acid៖​ វា​គឺជា​ទឹក​ដែល​ខាប់ៗ​ បាន​មក​ពី​សន្លាក់​ដែល​មាន​សុខភាព​ល្អ​ ហើយ​ធ្វើការ​ចាក់​វា​ចូល​ទោ​ក្នុង​សន្លាក់​ណា​ដែល​ខូច​ ដើម្បី​បំបាត់​នូវ​ការ​ឈឺចាប់​ និង​ជួយ​អោយ​សន្លាក់​រអិល​បាន​ល្អ​ ។​ មាន​អ្នកឯកទេស​ជា​ច្រើន​មិន​បាន​ប្រា​ដក​ថា​តើ​ hyaluronic​ acid​ នេះ​ធ្វើការ​យ៉ាងដូច​មេ្ត​ច​នោះ​ទេ​ ប៉ុន្តែ​វា​អាច​ជួយ​កាត់​បន្ថយ​នូវ​ការ​រលាក​ ។​ ការ​ធ្វើ​ដូច្នេះ​អាច​ជួយ​កាត់​បន្ថយ​ការ​ ឈឺចាប់​បាន​យូរ​ ពី​ ៦​ខែ​ទៅ​ ១​ឆ្នាំ​ ។​
ការ​វះកាត់
ប្រសិនបើ​អ្នកមាន​របួស​ជង្គង់​ អ្នក​មិន​គួរ​ចាំបាច់​ធ្វើការ​វះកាត់​ជា​បន្ទាន់​នោះ​ទេ​ ។​ មុន​នឹង​សំ​រាច់​ចិត្ត​ធ្វើការ​វះកាត់​អ្នក​គួរតែ​ពិចារណា​ ពី​គុណសម្បត្តិ​ និង​គុណវិបត្តិ​នៃ​ការ​ព្យាបាល​ដោយ​មិន​វះកាត់​ និង​ការ​ព្យាបាល​ដោយ​វា​កាត់​ ថា​តើ​ថា​មាន​ទំនាក់ទំនង​ និង​សំខាន់​ចំពោះ​អ្នក​ដូច​ម្តេច​ដែរ​ ។​ ប្រើ​សិន​បើ​អ្នក​រើស​យក​ការ​វះកាត់​ អាច​មាន​ជំរើស​ដូច​ជា​៖
–    ​ការ​វះកាត់​ដោយ​ប្រើ​បំពុង​ឆ្លុះ​សន្លាក់​៖​ វា​ផ្អែក​ទៅ​លើ​យន្តការ​នៃ​ការ​គ្រោះថ្នាក់​របស់​អ្នក​ គ្រូពេទ្យ​អាច​នឹង​ធ្វើការ​ពិនិត្យ​ និង​ជួសជុល​សន្លាក់​ដែល​ខូចខាត​ ដោយ​ប្រើ​ កា​មេ​រា​ Fiber-optic​ ដែល​ជា​ឧបករណ៍​ដែល​តូច​ និង​វែង​ សំរាប់​ដាក់​បញ្ចូល​ទៅ​ក្នុង​សន្លាក់​ជង្គង់​តាម​រយៈ​ការ​វះ​ស្បែក​ក្នុង​ទំហំ​ដ៏​តូច​ ។​ ការ​វះកាត់​ដោយ​ប្រើ​បំពង់​ឆ្លុះ​សន្លាក់​អាច​ប្រើ​ក្នុង​ការ​ដក​យក​នូវ​បំនែក​ឆ្អឹង​ដែល​នៅ​ក្នុង​សន្លាក់​ជង្គង់​ ជួសជុល​នូវ​ការ​រហែក​ រឺ​ដាច់​ឆ្អឹងខ្ចី​ និង​ត​នូវ​សរសៃពួរ​ឆ្អឹង​ដែល​ដាច់​ ។​
–    ​ការ​វះកាត់​ដោយ​ការ​ប្តូរ​សន្លាក់​ជង្គង់​មួយ​ផ្នែក​៖​ ដំណើរការ​មួយ​នេះ​ហៅ​ថា​ (Unicompartmental​ Arthroplasty)​ គឺ​គ្រូពេទ្យ​ធ្វើការ​ផ្លាស់​ប្តូរ​តែ​កន្លែង​ដែល​ខូច​ក្នុង​ជង្គង់​របស់​អ្នក​តែ​ប៉ុណ្ណោះ​ ដោយ​ជំនួស​មក​វិញ​នូវ​ ការ​ដាក់​ដែក​ និង​ប្លា​ស្ទិ​ច​ ។​ ការ​វះកាត់​នេះ​អាច​ធ្វើ​ទៅ​បាន​តាម​រយៈ​ ការ​វះកាត់​ស្បែក​ដ៏​តូច​មួយ​ ហើយ​ត្រូវ​ចំនាយពេល​មួយ​យប់​ក្នុង​មន្ទីរពេទ្យ​សំរាប់​ការ​បញ្ចប់​ នូវ​ការ​វះកាត់​នេះ​ ។​ ចំនែក​របួស​នៃ​ការ​វះ​អាច​ជា​លឿន​ជាង​ការ​វះកាត់​ដូរ​សន្លាក់​ជង្គង់​ទាំងអស់​តែ​ម្តង​។​
–    ​ការ​វះកាត់​ដោយ​ប្តូរ​សន្លាក់​ជង្គង់​ទាំងមូល​៖​ ដំណើរការ​នៃ​ការ​វះកាត់​មួយ​នេះ​ គ្រូពេទ្យ​ធ្វើការ​កាត់​ឆ្អឹង​ និង​ឆ្អឹងខ្ចី​នៅ​ខាង​ភ្លៅ​ ស្មងជើង​ និង​ឆ្អឹង​អ​ង្គុ​ញ​ចោល​ ដោយ​ជំនួយ​មក​វិញ​នូវ​សន្លាក់​សិប្បនិមិត្ត​ ដែល​ធ្វើ​អំពី​ដែក​ alloys​ និង​ប្លា​ស្ទិ​ច​ដែល​មានគុណ​ភាព​ខ្ពស់​ ។​
មានការ​ប្រើ​ថ្នាំ​ជា​ច្រើន​ដូច​ជា​ Acetaminophen​ (Tylenol),​ Ibuprofen​ (Advil,​ Motrin)​ និង​ Naproxen​ (Aleve)​ អាច​ជួយ​កាត​បន្ថយ​នូវ​ការ​ឈឺជង្គង់​បាន​ដែរ​ ។​ មាន​មនុស្ស​មួយ​ចំនួន​ធ្វើការ​បំបាត់​ការ​ឈឺចាប់​តាម​រយៈ​ លាបប្រេង​ រឺ​ក្រែ​ម​នៅ​នឹង​ស្បែក​ជង្គង់​ ដែល​របស់​អស់ទាំង​នោះ​ច្រើន​ផ្សំ​ឡើង​ពី​ Lidocain​ ជាតិ​ថ្នាំស្ពឹក​ ឬ​ Capsaicin​ ដែល​ជា​សារធាតុ​ធ្វើ​អោយ​ក្រហាយ​ស្បែក​ ។​
សំរាប់​ការ​ព្យាបាល​ដោយ​ខ្លួនឯង​ទៅ​លើ​ការ​ឈឺជង្គង់​មាន​ដូច​ជា​៖
–    ​ធ្វើការ​សំរាក​៖​ ការ​បញ្ឈប់​នូវ​ការ​ធ្វើការ​ប្រចាំ​ថ្ងៃ​អាច​កាត់​បន្ថយ​នូវ​កម្លាំង​ទាញ់​របស់​សន្លាក់​ ជង្គង់​ ដើម្បី​អោយរ​បួស​ដែល​មាន​អាច​មាន​ពេល​ក្នុង​ការ​ជា​ និង​ជួយ​កុំអោយ​មានការ​ខូចខាត​បន្ថែម​ទៀត​ ។​ ការ​ខូចខាត​កាន់តែ​ធ្ងន់​ទៅៗ​ គឺ​ត្រូវការ​ពេលវេលា​យូរ​ក្នុង​ការ​ជា​មក​វិញ​ ។​
–    ​ស្អំ​ទឹកកក​៖​  វត្ថុ​ចម្បង​សំរាប់​របួស​ភ្លាមៗ​ គឺ​ការ​ស្អំ​ទឹកកក​ដែល​អាច​សំរួល​បាន​នូវ​ការ​ឈឺចាប់​ និង​ការ​រលាក​បាន​ ។​ ថង់​ស្អំ​ទឹកកក​មាន​ប្រសិទ្ធ​ភាពល្អ​ក្នុង​ការ​ប្រើ​ ព្រោះ​វា​អាច​គ្រប​ជិត​ នូវ​សន្លាក់​ជង្គង់​ទាំងមូល​ ។​ អ្នក​អាច​ប្រើ​ថង់​ទឹកកក​ដោយ​បន្ថែម​នូវ​កន្សែងពោះគោ​ទ្រាប់​ដើម្បី​ការពារ​ស្បែក​ ។​ ដូច្នេះ​ការ​ព្យាបាល​ដោយ​ការ​ស្អំ​ទឹកកក​ ជា​ទូទៅ​មាន​សុ​វត្តិភាព​ និង​ប្រសិទ្ធភាព​ តែ​មិន​ត្រូវ​ស្អំ​ទឹកកក​ជាប់​អោយ​លើស​ពី​ ២០​នាទី​អោយ​សោះ​ព្រោះ​អាច​ប្រឈម​មុខ​នឹង​ការ​ខូច​ សរសៃប្រសាទ​របស់​ស្បែក​ ។​
–    ​ការ​ចង​សង្កត់​៖​ ការ​ធ្វើ​ដូច្នេះ​អាច​ជួយ​កាត់​បន្ថយ​នូវ​ទឹក​កុំអោយ​ចូល​ទៅ​ក្នុង​ជាលិការ​ដែល​ខូច​ និង​រក្សា​នូវ​ រូបរាង​ និង​លំនឹង​របស់​ជង្គង់​ ។​ របស់​ដែល​អាច​ប្រើ​បាន​ដូច​ជា​ បង់​ចង​រឹត​ដែល​ស្រាល​ មិន​រឹង​ពេក​ និង​អាច​ស្អិត​បាន​ ។​ ការ​ចង​គួរតែ​ល្មម​នឹង​ទ្រ​ជង្គង់​បាន​ ដោយ​គ្មាន​ការ​រាំងស្ទះ​ដល់​ចរន្តឈាម​ ។​
–    ​លើក​អោយ​ខ្ពស់​៖​ ការ​លើក​ជង្គង់​អោយ​ខ្ពស់​អាច​ជួយ​បន្ថយ​នូវ​ការ​ស្រក​ហើម​បាន​ ដោយ​ដាក់​ខ្នើយ​ទ្រ​ជើង​។