ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំឆ្លូវ
ឆ្នាំឆ្លូវ គឺជាបុគ្គលដែលមានខ្សែជីវិតល្អណាស់ ថែមទាំងមានចរិតស្មោះត្រង់ផងដែរ។ ជាពិសេស គេក៏មានទេវតាតាមថែរក្សាច្រើន ដោយធ្វើឲ្យគេអាចទទួលបានផលច្រើនណាស់។ ដូចនេះ ក្រដាសប្រាក់នឹងរត់ចូលខ្លាំងតែម្តង។
ឆ្នាំខាល
ឆ្នាំខាល តាំងពីកើតលាភតាមជាប់ជិតខ្លួនជានិច្ច។ ជាពិសេស គេធ្វើការអ្វីក៏ម៉ត់ចត់ផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ ទេវតាតែងតែនាំឱកាសជូនគេជានិច្ច។ ជាហេតុដែលធ្វើឲ្យគេអាចទទួលបានផលធំៗច្រើនណាស់។
ឆ្នាំកុរ
ឆ្នាំកុរ មានចិត្តដែលល្អខ្លាំង ថែមទាំងមាននិស្ស័យជាមួយអ្នកដទៃច្រើន។ ជាពិសេស គេជាបុគ្គលដែលប្រឹងប្រែងជានិច្ចក្នុងការងារ។ ជាហេតុដែលធ្វើឲ្យគេអាចទទួលបានផលពីការងារទាំងឡាយជានិច្ច៕