គ្មានចម្លើយណាដែលល្អឥតខ្ចោះសំរាប់សំនួរនេះទេ។ប្រសិនបើអ្នក ធ្លាប់ឆ្លងកាត់ការសំម្រាលកូនដោយវះកាត់ អ្នកត្រូវតែរង់ចាំដោយអត់ធ្មត់រហូតទាល់តែរាងកាយផ្នែក ខាងក្នុង និងស្បូនមានការជាសះស្បើយសិន។ ប្រសិនបើវាជាការឆ្លងទន្លេធម្មតានោះ អ្នកអាចមានកូននៅពេលដែលអ្នកចាប់ផ្ដើមមានរដូវសារជាថ្មីម្ដងទៀត។

នេះគឺជាអ្វីដែលអ្នកត្រូវតែដឹងដើម្បី រៀបគម្រោងសំរាប់គ្រួសារ៖
រយៈពេលពីបីឆ្នាំចាត់ទុកថាប្រសើរ
មតិទូទៅរបស់អ្នកជំនាញគឺថាចន្លោះពេលពីបីឆ្នាំគឺជាចន្លោះពេលដ៏ល្អបំផុតទាំងកូន និង ឪពុកម្ដាយ។វាផ្ដល់នូវឱកាសដើម្បីឲ្យកូនមានការលូតលាស់ ហើយផ្ដល់នូវពេលវេលាគ្រប់គ្រាន់ សម្រាប់មាតាបិតាដើម្បីប្រមូលនូវប្រាជ្ញាស្មារតីដើម្បីផ្ដល់ឲ្យកូនបន្ទាប់មកទៀត។ដូច្នេះបើអ្នកមិនចង់លំបាកស្មុគ្រស្មាញទេអ្នកគួរតែមានកូនឃ្លាតគ្នាបីឆ្នាំ។

គម្លាតនៃការមានកូនកៀកគ្នាពេកគឺពិបាកនៅពេលដំបូង
ឪពុកម្ដាយ ដែលមានកូនគម្លាតតិចជាងបីឆ្នាំត្រូវតែ ជួបនឹងបញ្ហាពីរគឺ ត្រូវមើលថែទាំងកូនតូចពីរនៅក្នុងពេលតែមួយ។វានឹងធ្វើអោយអ្នកពិបាកមើលថែទាំកូនតូចទាំងពីរ។អ្នកត្រូវទ្រាំលំបាករយ:ពេលយូរនៅក្នុងពេលប៉ុន្មានឆ្នាំដំបូង។បើមិនចង់ឈឺក្បាលចូរកុំសាកល្បងកូនញឹកពេក។
គម្លាតនៃការមានកូនកៀកគ្នាផ្ដល់ផលនៅពេលក្រោយ
ក្មេងៗដែលមានអាយុស្រដៀងគ្នាទំនងជាមានចំណង់ចំណូលចិត្តដូចគ្នា ។ម្យ៉ាងពួកគេនឹងមានគ្នាលេងជាមួយនិងម្យ៉ាងឪពុកម្ដាយមានការងាយស្រួលក្នុងការថែរទាំកូនៗនៅពេលដែលគេធំឡើង។ គេអាចចូលគេងនៅពេលជាមួយគ្នា មើលភាពយន្តដូចគ្នា ទៅសាលាដូចគ្នាបាន។

គម្លាតនៃការមានកូនឆ្ងាយពេកអាចមានគុណប្រយោជន៍នៅពេលដំបូង
ឪពុកម្ដាយដែលមានគម្លាតនៃការមានកូនពីបីឆ្នាំឡើងទៅ អាចផ្ដល់ការយកចិត្តដល់កូនៗម្នាក់ម្ដងៗ ហើយកូនបងអាចជួយមើលកូនដែលទើបតែកើត។ពោលគឺវាធ្វើអោយអ្នកមិនសូវជាឈឺក្បាលនៅក្នុងការមើលថែទាំកូនហើយមានពេលគ្រប់គ្រាន់មើលថែទាំកូននីមួយៗ។ម្យ៉ាងទៀតកូនបងអាចជួយមើលប្អូនបាន។
គម្លាតនៃការមានកូនឆ្ងាយពេកអាចពិបាកនៅពេលក្រោយក្លាយ
កូនៗដែលមានគម្លាតអាយុឆ្ងាយពេកគឺពិតជាមានតម្រូវការផ្សេងៗគ្នា។ ពួកគេនៅភពពីរផ្សេងគ្នាឪពុកម្ដាយត្រូវតែធ្វើការងារពីរផ្សេងគ្នា តម្រូវតាមសេចក្តីត្រូវការរបស់កូនទាំងពីរនោះ។
ភាពត្រូវគ្នារបស់បងបប្អូនមិនអាស្រ័យទៅលើចគម្លាតឆ្នាំនៃការមានកូននោះទេ
វាពពិតជាមានភាពងាយស្រួលសំរាប់ក្មេងៗក្នុងការលេងជាមួយគ្នានៅពេលដែលគេមានអាយុប្រហាក់ប្រហែលគ្នា។ប៉ុន្តែនៅពេលអនាគត គម្លាតអាយុ នឹងមិនប៉ះពាល់ទំនាក់ទំនងរវាងកូននិងកូនទេ។វាទាក់ទងទៅនឹងចរិតរបស់ពួកគេច្រើនជាងនៅពេលគេធំ។