ការបើកបរអាចនឹងក្លាយទៅជារឿងកាន់តែពិបាកនៅពេលមនុស្សយើងអាយុកាន់តែច្រើន ហើយការមើលឃើញច្បាស់របស់ភ្នែកក៏ប្រែប្រួលតាមហ្នឹងដែរ។ វាប្រហែលជាពិបាកក្នុងការអានស្លាកសញ្ញា និងមើលឃើញក្នុងទីងងឹត ឬក្នុងពេលចាំភ្នែកដោយពន្លឺព្រះអាទិត្យ។
ហើយដូច្នេះហើយដើម្បីជាគន្លឹះសម្រាប់ការបើកបរសម្រាប់មនុស្សចាស់ យកល្អគួរតែធ្វើដូចខាងក្រោមនេះ៖
- បើសិនជាអ្នកអាយុ ៦៥ឆ្នាំឡើងទៅ ចូរទៅជួបគ្រូពេទ្យយ៉ាងហោចណាស់២ឆ្នាំម្តង។ ចូរសួរថាតើមានមធ្យោបាយអ្វីខ្លះដើម្បីពង្រឹងដល់ភាពមើលឃើញច្បាស់របស់ភ្នែកអ្នក
- បើសិនជាត្រូវការវ៉ែនតា ឬខនតាក់ឡេន ចូរប្រាកដថា ការប្រើប្រាស់នោះមានបច្ចុប្បន្នភាពហើយ។ ចូរពាក់វាជានិច្ចនៅពេលបើកបរ
- ចូរបន្ថយការបើកបរនៅពេលយប់បើសិនជាអ្នកពិបាកមើលឃើញ។ ហើយចូរចៀសវាងការបើកបរក្នុងពេលព្រះអាទិត្យរះ និងលិច ជាពិសេសពេលព្រះអាទិត្យចាំងចំភ្នែកផ្ទាល់តែម្តង៕