ការ​ច​ញ្ចឹម​កូន​អាច​ជា​កតព្វកិច្ច​មួយ​ដ៏​សំខាន់​។ អ្នក​ម្តាយ​ម្នាក់​ប្រហែលជា​មាន​អារម្មណ៍​ថា​អស់កម្លាំង ស្មុកស្មាញ និង​ឆេវឆាវ​ក្នុង​ចំណោម​អ្នក​ម្តាយ​២៤/៧​។  ខាងក្រោម​នេះ​ជា​ចំនុច​ដែល​អ្នក​ម្តាយ​ត្រូវការ​៖

១. សម្មា​ធិ​
​អ្នក​មិន​ចាំបាច់​ចុះ​ឈ្មោះ​សំរាប់​ថ្នាក់​ភាវនា រឺក៍​អង្គុយ​តាំងសមាធិ​ក្នុង​រយះពេល​ដ៍​ច្រើន​ម៉ោង​នោះ​ទេ​។ មធ្យោបាយ​ងាយៗ អ្នក​គ្រាន់តែ​ចំណាយពេល ៥ ទៅ​១០ នាទី​ជា​រៀងរាល់​ព្រឹក​នៅ​ពេល​ដែល​អ្នក​ក្រោកពីដំនេក​។ ដកដង​ដង្ហើម​អោយបាន​វែង ស្តាប់​ខ្យល់​ដង្ហើម​ចេញចូល​របស់​ខ្លួនឯង និង​មិន​ត្រូវ​គិត​អ្វី​ទាំងអស់​។ វា​នឹង​ធ្វើអោយ​អារម្មណ៍​របស់​អ្នក​ស្ងប់ស្ងាត់ និង​ចាត់ចែង​សំរាប់​ការងារ​ប្រចាំថ្ងៃ​របស់​អ្នក​ក្នុង​ភាព​ជា​ម្តាយ​ដែល​ពោរពេញ​ដោយ​ការអត់ធ្មត់​។​
 
២. ស្វែងរក​ជំនួយ​
​ស្វែងរក​ជំនួយ​ពី​មនុស្ស​ដែល​អ្នក​អាច​រកបាន ដូចជា​ស្វាមី ម្តាយ ម្តាយក្មេក បើសិនជា​ពូកគេ​អាច​ជួយ​អ្នក​បាន​។ អាច​អោយ​ពូកគេ​ជួយ​ថែរ​រក្សា​ក្មេង ដូចជា​កន្លះ​ម៉ោង ហើយ​យក​ពេលវេលា​នោះ​ទៅ​សំរាក​។ វា​ពិតជា​ជួយ​អ្នក​បាន​ច្រើន​ក្នុង​ការធ្វើអោយមាន​អារម្មណ៍​ធូរស្រាល​សំរាប់​ពេលវេលា​នៅសល់​។​
 
៣. ធ្វើ​គំរោង​ជា​ប្រចាំ​ថ្ងៃ​
​ប្រឈមមុខ​នឹង​ការងារ​ជាច្រើន​ដែល​ត្រូវ​បំពេញ ជាមួយ​និង​ពេលវេលា​មិន​គ្រប់គ្រាន់ វា​ប្រសើរ​បំផុត​ក្នុង​ការរៀបចំ​គំរោង​ប្រចាំថ្ងៃ​អោយបាន​ល្អ​។ សរសេរ​រឿង​ទាំងអស់​ដែល​អ្នក​នឹង​ត្រូវ​ធ្វើ ហើយ​រៀបចំ​វា​ទៅ​តាម​អទិភាព​។ ការរៀបចំ​ទុកជា​មុន​នឹង​ជួយ​អោយ​អ្នក​ជៀសវៀង​នូវ​ការខូចខាត អារម្មណ៍​តានតឹង និង​ភាព​ឆេវឆាវ​។​
 
៤. រៀបចំ​ទំលាប់​សំរាប់​កូន​របស់​អ្នក​
​បើសិន​ជា​អ្នករៀបចំ​ជីវិត​បុត្រ​ធីតា​របស់​ជាមួយ​នឹង​វិន័យ និង​ទំលាប់ នោះ​កូនៗ​របស់​អ្នកនឹង​ដើរ​តាម​វា​។ ដូច្នោះ​អ្នក​ត្រូវ​ប្រាកដថា អ្នក​បាន​បញ្ចូល​វា​ទៅ​ក្នុង​ផែនការ​របស់​អ្នក​ជាមួយ​នឹង​ពេល​វា​លា​សំរាប់​អាហារ ការ​សំរាក​ថ្ងៃត្រង់ និង​ការចូល​គេង​នៅពេល​យប់​។ ទាំងនេះ​នឹង​ជំរុញ​អោយមាន​ដំណើរកា​រដ៍​រលូន​មួយ​ក្នុង​សកម្មភាព​នៅក្នុង​ក្រុមគ្រួសារ​របស់​អ្នក​។​
 
៥. រាប់​អោយបាន​១០ ហើយ​ចាប់ផ្តើម​សារជាថ្មី​
​នៅ​គ្រប់​ពេល​ដែល​អ្នកមាន​អារម្មណ៍​ថា​បាត់បង់​ការគ្រប់គ្រង​លើ​ខ្លួនឯង និង​ក្លាយជា​ឆេវឆាវ បើ​ដូចនេះ​ចូល​ឈប់​វា​ភ្លាម​។ ធ្វើ​ការដកដង្ហើម​អោយបាន​វែង ហើយ​រាប់​យឺតៗ​អោយបាន​ដប់​។ បន្ទាប់​មក​ចាប់ផ្តើម​ឡើង​វិញ​នៅពេល​ដែល​អ្នកមាន​អារម្មណ៍​ថា​ប្រសើរឡើង​។​
 
៦. មានពេលខ្លះ​សំរាប់​ខ្លួនឯង​
​អ្នក​គួរតែ​ទុក​ពេលវេលា​យ៉ាង​ហោច​ណាស់​អោយ​បាន​ពី​១៥-២០​នាទី​សំ​រាប់ខ្លួន​អ្នក​។ ប្រើប្រាស់​ពេលវេលា​នេះ​ដើម្បី​ធ្វើអោយ​អ្នក​សំរាក​។ វា​អាច​ជា​សកម្មភាព​ធម្មតា​ដូចជា ការអាន​ទស្សនា​វត្តី​ដែល​អ្នក​ចូលចិត្ត រឺ​ក៍ក្រប​កាហ្វេ​ក្តៅ​។ មធ្យោបាយ​សមញ្ញ​ទាំងអស់​នេះ​នឹង​ផ្តល់អោយ​អ្នក​នូវ​សន្តិភាព​ផ្លូវចិត្ត និង​មាន​លំនឹង ដែល​អ្នកត្រូវការ​សំរាប់​អប់រំ​កូនចៅ​របស់​អ្នក​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង