Join with Health.com.kh on Telegram

ហេតុ​អ្វី​បានជា​ពេល​ខ្លះ​មានការ​ឈឺចាប់​នៅ​ពេល​បត់ជើងតូច​?
ការ​ឈឺចាប់​បែប​ក្រហាយ​ដែល​កើតឡើង​នៅ​ពេល​ដែល​អ្នក​បត់ជើងតូច​ គឺ​ច្រើន​តែ​ជា​សញ្ញា​របស់​ជំងឺ​ក្នុង​ផ្លូវ​បង្ហួរនោម​ (​ពេល​ខ្លះ​ក៏​អាច​ហៅ​ថា​ជំងឺ​នៅ​ក្នុង​ផ្លោ​ក​នោម​)​ ។​ ទោះជា​យ៉ាងណា​ក៏​ដោយ​ ការ​នោម​ឈឺ​អាច​កើតឡើង​បាន​ទោះបីជា​អ្នក​មិន​មាន​ជំងឺឆ្លង​អ្វី​ក៏​ដោយ​ ។​

ការ​ប្រើ​ថ្នាំ​ដូច​ជា​ ថ្នាំ​ជំងឺមហារីក​ ប្រហែលជា​អាច​ធ្វើ​អោយរ​លាក​ក្នុង​ផ្លោ​ក​នោម​ ។​ ពេល​ខ្លះ​មានការ​សង្កត់​ខ្លាំង​ពេក​ទៅ​លើ​ផ្លោ​ក​នោម​ (​ដូច​ជា​ពងទឹក​នៅ​ក្នុង​ Ovary)​ ឬ​ការ​ដែល​មាន​គ្រោះ​ក្នុង​តម្រងនោម​ ហើយ​វា​ធ្លាក់​មក​សង្កត់ពីលើ​ផ្លោ​ក​នោម​ ក៏​អាច​បណ្តាល​អោយ​មានការ​ឈឺចាប់​ពេល​នោម​ដែរ​ ។​

ការ​ឈឺចាប់​ពេល​បត់ជើងតូច​ក៏​អាច​កើតឡើង​ដោយសារ​មាន​ជំងឺ​ ឬ​ការ​រលាក​នៅ​ក្នុង​ទ្វា​មាស់​ដែរ​ ។​ អ្នក​ប្រហែលជា​អាច​មាន​បញ្ហា​ជាមួយនឹង​ផលិតផល​ដែល​មាន​ធាតុគីមី​ដូច​ជា​ ទឹក​សំអាត​ទ្វា​មាស់​ ទឹករំអិល​ទ្វា​មាស់​សាប៊ូ​ ក្រដាស់អនាម័យ​ ឬ​សំឡី​អនាម័យ​ ។​ ប្រសិនបើ​វា​ធ្វើ​អោយ​ឈឺចាប់​ក្នុង​ពេល​នោម​ដោយសារ​ការ​ប្រើ​របស់​អស់ទាំង​នេះ​ មាន​ន័យ​ថា​អ្នក​ប្រហែលជា​មាន​បញ្ហា​ជាមួយ​វា​ហើយ​ ។​

តើ​ខ្ញុំ​ត្រូវការ​ប្រាប់​គ្រូ​ពេ​ត្យ​អំពី​អ្វី​ខ្លះទៅ​?

អ្នក​គួរតែ​ប្រាប់​គ្រូពេទ្យ​អំពី​រោគ​សញ្ញា​ដែល​អ្នកមាន​ និង​រយៈពេល​យូ​ប៉ុណ្ណា​ហើយ​ដែល​អ្នកមាន​រោគ​សញ្ញា​ទាំងនេះ​ ។​ អ្នក​ក៏​គួរតែ​ប្រាប់​គ្រូពេទ្យ​ប្រសិនបើ​កាលពីមុន​អ្នកមាន​ជំងឺ​នៅ​ក្នុង​ផ្លូវ​បង្ហួរនោម​ (​រួម​ទាំង​ពេល​ដែល​អ្នក​មានកូន​)​ តើ​អ្នកមាន​ជំងឺ​នេះ​ប៉ុន្មាន​ដង​ ហើយ​តើ​អ្នក​បាន​ព្យាបាល​យ៉ាងដូចម្តេច​ ។​ ចូរ​ប្រាប់​គ្រូ​ពេ​ត្យ​អំពី​ស្ថានភាព​សុខភាព​របស់​អ្នក​ដូច​ជា​ មាន​ជំងឺ​ទឹកនោមផ្អែម​ ឬ​ជំងឺអេដស៍​ ព្រោះ​ជំងឺ​ ទាំងនេះ​អាច​ធ្វើ​អោយ​ប៉ះពាល់​ទៅ​ដល់​ខ្លួនប្រាណ​របស់​អ្នក​ដែល​វា​ងាយ​នឹង​ទទួល​ជំងឺ​ ។​

ចូរ​ប្រាប់​គ្រូពេទ្យ​អំពី​អ្វីៗ​ដែល​មិនធម្មតា​នៅ​ក្នុង​ផ្លូវ​បង្ហួរនោម​របស់​អ្នក​ ឬ​ប្រសិនបើ​អ្នក​ប្រហែលជា​អាច​មាន​ផ្ទៃពោះ​ ។​ ចូរ​ប្រាប់​គ្រូពេទ្យ​ប្រសិនបើ​អ្នក​មានការ​វះកាត់​នៅ​លើ​ផ្លូវ​បង្ហួរនោម​ ឬ​ប្រសិនបើ​អ្នក​ទើបតែ​សំរាក​ពេទ្យ​ថ្មីៗ​នេះ​ (​យ៉ាង​ហោច​ណាស់​តិច​ជាង​មួយ​ខែ​ដែរ​)​ ឬ​កំពុង​បំបៅ​ដោះ​កូន​នៅផ្ទះ​ ។​
តើ​តេស្ត​ប្រភេទ​ណា​ដែល​ខ្ញុំ​ត្រូវធ្វើ​?

គ្រូពេទ្យ​ជា​ធម្មតា​នឹង​ប្រាប់​អ្នក​នូវ​អ្វី​ដែល​ជា​មូលហេតុ​នៃ​ការ​ឈឺ​របស់​អ្នក​ តាម​រយៈ​ការ​ពិពណ៌នា​អំពី​ រោគ​សញ្ញា​ដែល​អ្នកមាន​ ក្នុង​ពេល​ពិនិត្យ​លើ​រាង​កាយ​ ។​ការ​ធ្វើតេស្ត​ទៅ​លើ​ទឹកនោម​ (Urinalysis)​ ក៏​អាច​ជួយ​អោយ​គ្រូពេទ្យ​សំគាល់​បាន​នូវ​ជំងឺ​ប្រភេទ​ណា​ដែល​អ្នកមាន​ ។​ ជា​ធម្មតា​ ទឹកនោម​សំរាប់​ធ្វើ​វិភាគ​ត្រូវ​យក​នៅ​ក្នុង​ការ​រិ​យា​ល័យ​របស់​គ្រូពេទ្យ​ និង​ផ្ញើ​ទៅ​អោយ​មន្ទីរពិសោធន៍​ដើម្បី​ពិនិត្យ​រក​មើល​មេរោគ​ ។​

ប្រសិនបើ​គ្រូពេទ្យ​គិត​ថា​ការ​ឈឺចាប់​របស់​អ្នក​ប្រហែលជា​បណ្តាល​មក​ពី​ការ​រលាក​នៅ​ក្នុង​ទ្វារមាស​។​ ជាតិ​រំអិល​នឹង​ត្រូវ​បាន​ពិនិត្យ​តាម​រយៈ​មីក្រូ​ទស្សន៍​ ដើម្បី​រក​មើល​ថា​តើ​វា​គឺជា​មេរោគ​ផ្សិត​ ឬ​មេរោគ​អ្វី​ផ្សេង​ទៀត​ ។​ ប្រសិនបើ​ការ​ឈឺចាប់​របស់​អ្នក​បាន​មក​ពី​ជំងឺឆ្លង​ នៅ​ក្នុង​បំពង់​បង្ហួរនោម​ (​បំពង់​ដែល​ចេញពី​ផ្លោ​ក​នោម​មក​ក្រៅ​)​ គ្រូពេទ្យ​ប្រហែលជា​ត្រូវធ្វើ​តេស្ត​រក​មើល​បាក់តេរី​ ។​ ប្រ​សិន​មិន​អាច​រក​ឃើញ​ថា​មាន​ជំងឺ​អ្វី​ទេ​ គ្រូពេទ្យ​ប្រហែលជា​នឹង​អោយធ្វើ​តេស្ត​ផ្សេងៗ​ទៀត​ ។​

តើ​ការ​មាន​ជំងឺ​នៅ​លើ​ផ្លូវ​បង្ហួរនោម​មានការ​ព្យាបាល​ដូច​ម្តេចទៅ​?

ប្រសិនបើ​អ្នក​គឺជា​មនុស្ស​ស្រី​ដែល​មាន​សុខភាព​ល្អ​ ហើយ​មិន​មាន​ផ្ទៃពោះ​ ការ​ដែល​ប្រើ​ថ្នាំ​ Antibiotic​ រយៈពេល​ពីរ​បី​ថ្ងៃជា​ធម្មតា​នឹង​អាច​ព្យាបាល​ជំងឺ​នេះ​បាន​ ។​ វា​គឺជា​រឿង​សំខាន់​ណាស់​ដែល​អ្នក​ប្រាប់​គ្រូពេទ្យ​ប្រសិនបើ​អ្នកមាន​រោគ​សញ្ញា​ដូច​ជា​ ឈឺ​ខ្នង​ និង​ក្តៅខ្លួន​ (​ជា​ពិសេស​កំ​ដៅ​ឡើង​ដល់​ ១០១oF​ ដែល​វា​មាន​ន័យ​ថា​ ជំងឺ​មានការ​រាលដាល​ទៅ​ដល់​តម្រងនោម​របស់​អ្នក​ហើយ​)​ ។​ វា​ក៏​ជា​រឿង​សំខាន់​ដែរ​ ថា​អ្នក​ត្រូវ​តែ​ប្រើ​ថ្នាំ​ Antibiotic​ ទៅ​តាម​វេជ្ជបញ្ជា​របស់​គ្រូពេទ្យ​ ព្រោះ​ការ​ដែល​ឈប់​បន្ត​ការ​ប្រើ​ថ្នាំ​នេះ​អាច​ធ្វើ​អោយ​ប្រសិទ្ធភាព​នៃ​ការ​ព្យាបាល​មិនសូវ​បាន​ល្អ​ និង​ធ្វើ​អោយ​មានការ​វិត្ត​ន៍​ទៅ​ជា​ជំងឺ​នៅ​ក្នុង​តម្រងនោម​ថែម​ទៀត​ ។​

តើ​ខ្ញុំ​អាច​ធ្វើ​អ្វី​បាន​ប្រសិនបើ​ខ្ញុំ​ទុក​ជំងឺ​លើ​ផ្លូវ​បង្ហួរនោម​នេះ​មិន​បាន​ព្យាបាល​?

ស្ត្រី​មួយ​ចំនួន​ដែល​មាន​ជំងឺ​ទាំងនេះ​ គឺ​ម្តង​ហើយ​ម្តងទៀត​ជា​ច្រើន​ដង​ ហើយ​ពួក​គេ​ប្រហែលជា​មានការ​ធូ​ស្រាល​ពី​ការ​ប្រើ​ថ្នាំ​បង្ការ​ ។​ មានការ​ផ្លាស់​ប្តូរ​ជា​ច្រើន​ដែល​អ្នក​អាច​ធ្វើ​បាន​នៅ​ក្នុង​ទំលាប់​របស់​អ្នក​ដែល​អាច​ជួយ​អ្នក​បាន​ ។​ ឧទាហរណ៍​ ចូរ​ផឹកទឹក​អោយ​បា​ច្រើន​ជា​ពិសេស​ទឹក​សុទ្ធ​ ។​  ទោះជា​យ៉ាងណា​ក៏​ដោយ​ ប្រសិនបើ​អ្នក​កំពុង​តែ​ប្រើ​ថ្នាំ​ Warfarin​ អ្នក​គួរតែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជា​មុន​សិន​ មុន​នឹង​ទទួលទាន​ទឹក​ផ្លៃ​ឈើ​ Cranberry​ ដើម្បី​បង្ការ​ជំងឺ​នៅ​ក្នុង​ផ្លូវ​បង្ហួរនោម​ ។​

គ្រូពេទ្យ​ប្រហែល​ត្រូវការ​ផ្លាស់​ប្តូរ​កំរិត​ថ្នាំ​ Warfarin​ ឬ​តម្រូវ​អោយ​អ្នកធ្វើការ​ពិនិត្យ​ឈាម​អោយ​បាន​ច្រើន​ដង​ ។​ ប្រសិនបើ​អ្នកមាន​និន្នាការ​នឹង​មាន​ជំងឺ​ក្នុង​ផ្លូវ​បង្ហួរនោម​ក្រោយ​ពេល​រួម​ភេទ​រួច​ ចូរ​ទៅ​បន្ទប់ទឹក​ភ្លាម​ បន្ទាប់​ពី​រួម​ភេទ​ហើយ​ ដែល​ការ​ធ្វើ​ដូច្នេះ​អាច​នឹង​ធ្វើ​អោយ​អ្នក​មានការ​ប្រឈម​មុខ​តិច​ជាង​ ។​

ការ​ដែល​មាន​ជំងឺ​ក្នុង​ផ្លូវ​បង្ហួរនោម​ច្រើន​ដង​ពេក​ប្រហែលជា​អាច​បណ្តាល​មក​ពី​ការ​ប្រែប្រួល​នៃ​បាក់តេរី​ នៅ​ក្នុង​ទ្វារមាស​។​ ទឹក​សំអាត​ទ្វារមាស​ដែល​មាន​សមាសធាតុ​ជា​ថ្នាំ​ប្រឆាំង​បាក់តេរី​ ថ្នាំ​សំលាប់​មេជី​វិត​ឈ្មោល​ និង​ការ​ប្រើ​ថ្នាំលេប​ Antibiotics​ ប្រហែលជា​ធ្វើ​អោយ​មានការ​ប្រែប្រួល​បាក់តេរី​នៅ​ក្នុង​ទ្វារមាស​ ។​ ប្រសិនជា​អាច​ ចូរ​ចៀសវាង​នូវ​ការ​ប្រើ​របស់​អស់ទាំង​នេះ​ ។​ ការ​រាំងរដូវ​ក៏​អាច​ធ្វើ​អោយ​ផ្លាស់​ប្តូរ​បាក់តេរី​នៅ​ក្នុង​ទ្វារមាស​ដែល​វា​រឹតតែ​ធ្វើ​អោយ​ការ​ប្រឈម​មុខ​របស់​អ្នក​ទៅ​លើ​ជំងឺ​ក្នុង​ផ្លូវ​បង្ហួរនោម​កើនឡើង​ ។​ ការ​ប្រើ​ថ្នាំ​ Estrogen​ ជា​ធម្មតា​សំរាប់​បញ្ចប់​បញ្ហា​មួយ​នេះ​ ប៉ុន្តែ​វា​ប្រហែលជា​មិន​អាច​មាន​ប្រសិទ្ធភាព​សំរាប់​មនុស្ស​គ្រប់​គ្នា​នោះ​ទេ​ ។​

ប្រសិនបើ​អ្នកមាន​ជំងឺ​ក្នុង​ផ្លូវ​បង្ហួរនោម​ បី​ ឬ​ច្រើន​ដង​ក្នុង​មួយ​ឆ្នាំៗ​ គ្រូពេទ្យ​ប្រហែលជា​អោយ​អ្នក​ចាប់ផ្តើម​ប្រើ​គំរោង​សំរាប់​ការ​បង្ការ​ជាមួយនឹង​ថ្នាំ​ Antibiotic​ ។​ ថ្នាំ​ Antibiotic​ ក្នុង​កំរិត​ទាប​គួរតែ​ប្រើ​ជា​រៀងរាល់ថ្ងៃ​ដើម្បី​ជួយ​បន្ថយ​នូវ​ចំនួន​របស់​ជំងឺ​ ។​ ប្រសិនបើ​ការ​រួម​ភេទ​ហាក់បីដូចជា​ធ្វើ​អោយ​អ្នកមាន​ជំងឺ​ គ្រូពេទ្យ​ច្រើន​តែ​អោយ​អ្នក​ប្រើ​ថ្នាំ​ Antibiotic​ ក្រោយ​ពេល​រួម​ភេទ​រួច​ ។