Join with Health.com.kh on Telegram

ដូចដែល​សុភាព​នារី​ទាំងអស់​បានដឹង​ហើយ​ថា​ ជំងឺមហារីក​អាច​ឆក់​យក​ជីវិត​មនុស្ស​បាន​។ ​ដូច្នេះ​វា​ជា​ការ​ចាំបាច់​ដែល​យើង​ត្រូវ​យល់​ដឹង​ អំពី​កត្តា​ហានិភ័យ​ទាំង​អស់ហើយ​រៀបចំ​ជីវិត​មួយ ​ដែល​ចៀសវាង​ហានិភ័យ​ទាំង​អស់នោះ​។​ មាន​កត្តា​ហានិភ័យ​មួយ​ចំនួន​ដែល​នាំ​ទៅ​ដល់​ជំងឺមហារីក​មាត់ស្បូន​។​ ចូរ​យល់​ដឹង​អំពី​កត្តា​ហានិភ័យ​ខាងក្រោម​នេះ​។​

  • ការ​ឆ្លង​មេរោគ​ HPV​ :​ ប្រភេទ​មេរោគ​ HPV​ មួយ​ចំនួន​អាច​បណ្តាល​អោយ​មានការ​ ផ្លាស់​ប្តូរ​កោសិកា​នៅ​ក្នុង​មាត់ស្បូន​ ។​ ការ​ផ្លាស់​ប្តូរ​នេះ​អាច​បណ្តាល​អោយ​ក្លាយជា​ឬ​នៅ​ប្រដាប់បន្តពូជ​ ,​ ការ​លូតលាស់​ជា​កោសិកា​ត្រៀម​មហារីក​ (precancerous​ growths)​ ឬ​ក៏​មហារីក​ (cancer)​ ។​
  • ​អាយុ​ :​ ការ​ប្រឈម​មុខ​ទៅ​នឹង​ជំងឺមហារីក​មាត់ស្បូន​កើនឡើង​ទៅ​តាម​អាយុ​ ,​ដែល​ច្រើន​កើត​លើ​ស្ត្រី​ដែល​មាន​អាយុ​ចាស់​ជាង​ ៤០​ ឆ្នាំ​ ។​ ទោះបីជា​យ៉ាងណា​ ក៏​ដោយ​,​ស្ត្រី​វ័យក្មេង​ក៏​អាច​មាន​លេច​ចេញ​ជា​ដំបៅ​រលួយ​មុន​ក្លាយជា​មហារីក​(precancerous​ lesions)​ ដែល​ទាមទារ​ការ​ព្យាបាល​ ដើម្បី​ការពារ​ជំងឺមហារីក​ ។​
  • ​ការ​ជក់បារី​ :​ ផ្សែង​បារី​មាន​ផ្ទុក​នូវ​សារ​ធាតុគីមី​ដែល​អាច​បំផ្លាញ​កោសិកា​ក្នុង​ខ្លួន​ មនុស្ស​យើង​ ។​ ការ​ជក់បារី​ធ្វើ​អោយ​ស្ត្រី​ប្រឈម​មុខ​ខ្លាំង​ទៅ​នឹង​កា​រវិ​វត្ត​ជា​ការ​ផ្លាស់​ ប្តូរ​មុន​មហារីក​ (precancerous​ changes)​ នៅ​តាម​មាត់ស្បូន​,​ ជា​ពិសេស​ចំពោះ​ ស្ត្រី​ដែល​មាន​មេរោគ​ HPV​ ស្រាប់​ ។​
  • ​រួម​ភេទ​នៅ​អាយុ​ក្មេង​វ័យ​ :​ មនុស្ស​ស្រី​ដែល​ឆាប់​ប្រឡូក​ក្នុង​ល្បែង​ស្នេហា​ និង​ ការ​រួម​ភេទ​ក៏​ប្រឈម​មុខ​ទៅ​នឹង​ជំងឺ​នេះ​ផង​ដែរ​ ។​ អ្នក​ស្រាវជ្រាវ​នៅ​មិន​ទាន់​ច្បាស់​ ទេ​ថា​តើ​ហេតុ​អ្វី​,​ ប៉ុន្តែ​ ពួក​គេ​គិត​ថា​ មេរោគ​ HPV​ អាច​ងាយស្រួល​ចំលង​នៅ​តាម​ មាត់ស្បូន​របស់​ស្ត្រី​ក្មេង​វ័យ​ ។​
  • ​មាន​ដៃគូ​ស្នេហា​ច្រើន​ :​ ស្ត្រី​ណា​ដែល​មាន​ដៃគូ​រួម​ភេទ​ច្រើន​ងាយស្រួល​ក្នុង​កា​រវិ​វត្ត​ ទៅ​រក​ជំងឺមហារីក​មាត់ស្បូន​ ។​ មាន​ដៃគូ​ស្នេហា​កាន់តែ​ច្រើន​,​ ឳ​កាស​នៃ​ការ​ចំលង​ មេរោគ​ HPV​ ក៏​រិ​ត​តែ​ច្រើន​ដែរ​ ។​
  • ​ជំងឺ​កាមរោគ​ (STDs):​ ស្ត្រី​ដែល​មាន​ជំងឺ​កាមរោគ​អាច​មាន​ឳ​កាស​កើត​ជំងឺមហារីក​ នេះ​ច្រើន​,​ ពីព្រោះ​តែ​ឳ​កាស​នៃ​ការ​កើត​មេរោគ​ HPV​ ក៏​ច្រើន​ផង​ដែរ​ ។​
  • ​ប្រព័ន្ធ​ភាពស៊ាំ​ក្នុង​ខ្លួន​ទុនខ្សោយ​ :​ ស្ត្រី​ដែល​មាន​ផ្ទុកមេរោគ​ហ៊ី​វ​ (HIV​ positive)​ ឬ​ ប្រើប្រាស់​ថ្នាំ​ដើម្បី​ជួយ​ប្រព័ន្ធ​ភាពស៊ាំ​ក្នុង​រាង​កាយ​ ដូច​ជា​ ស្ត្រី​ដែល​មានការ​វះ​ផ្លាស់​ ប្តូរ​សរីរាង្គ​ណាមួយ​ ឬ​ ក៏​អ្នក​ដែល​ទទួលទាន​ថ្នាំ​ steroids​ ក្នុង​ការ​ព្យាបាល​ជំងឺ​អ្វីមួយ​ ផ្សេងៗ​ទៀត​,​ មានការ​ប្រឈម​មុខ​ទៅ​នឹង​ជំងឺមហារីក​មាត់ស្បូន​ខ្ពស់​ ។​
  • ​កង្វះ​ការ​ធ្វើ​ Pap​ tests:​ ជំងឺមហារីក​មាត់ស្បូន​និយម​កើត​លើ​ស្ត្រី​ដែល​មិន​បាន​ ទៅ​ពិនិត្យ​ និង​ ធ្វើតេស្ត​ Pap​ tests​ ជា​ប្រចាំ​ ។​ Pap​ test​ អាច​ជួយ​វេជ្ជបណ្ឌិត​ក្នុង​ ការ​ស្វែងរក​កោសិកា​ត្រៀម​មហារីក​ (precancerous​ cells)​ ។​ នៅ​ក្នុង​ករណី​ជា​ច្រើន​,​ ជំងឺមហារីក​មាត់ស្បូន​អាច​ព្យាបាល​ជា​សះស្បើយ​ ឬ​ អាច​ការពារ​បាន​ ប្រសិនបើ​ ការ​ផ្លាស់​ប្តូរ​ត្រៀម​មហារីក​ (precancerous​ changes)​ ត្រូវ​បាន​គេ​រក​ឃើញ​ទាន់​ពេលវេលា​នៅ​ដំណាក់កាល​ដំបូង​ ។