ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំកុរ
បុគ្គលដែលកើតក្នុងឆ្នាំកុរ កើតមកមានអ្នកតាមជួយជានិច្ច។ ជាពិសេស គេមានចិត្តដែលល្អ ដោយអាចទទួលបានការស្រឡាញ់ពីទេវតាទ្រព្យ។ ជាហេតុដែលធ្វើឲ្យអ្នកមានលុយចាយពេញៗដៃតែម្តង។
ឆ្នាំថោះ
អ្នកដែលកើតក្នុងឆ្នាំថោះ ប្រឹងប្រែងកាន់តែខ្លាំង នឹងទទួលបានប្រាក់កាន់តែច្រើន។ ជាពិសេស បញ្ហាទាំងឡាយក៏អាចដោះស្រាយបានផងដែរ។ ជាហេតុដែលធ្វើឲ្យអ្នកមានប្រាក់ដែលចាយមិនចេះអស់ឡើយ។
ឆ្នាំមមី
មនុស្សដែលកើតក្នុងឆ្នាំមមី លាភល្អតាមជាប់ខ្លួនតាំងពីតូច។ ជាពិសេស មិនថាអ្នកបរាជ័យយ៉ាងណា ក៏អាចងើបឡើងមកវិញដែរ។ ជាហេតុដែលធ្វើឲ្យអ្នកមានលុយដែលចាយមិនចេះអស់ឡើយ៕