ចូរប្រើប្រាស់តារាងខាងក្រោមនេះដើម្បីតាមដានការងាររបស់អ្នកក្នុងត្រីមាសទីមួយនៃការមានផ្ទៃពោះ ចាប់តាំងពីបញ្ជាក់អំពីការមានផ្ទៃពោះរហូតដល់ការថតរូបក្បាលពោះ និងសិក្សាទៅលើអាហារណាខ្លះដែលត្រូវចៀសវាង។

សកម្មភាពសម្រាប់ត្រីមាសដំបូងរបស់អ្នក

ចូរប្រាកដថាអ្នកពិតជាមានផ្ទៃពោះមែន

ភាគច្រើនតេស្តពិនិត្យរកមើលការមានផ្ទៃពោះនៅតាមផ្ទះគឺអាចរកឃើញការមានផ្ទៃពោះយ៉ាងសុក្រិតក្នុងរយៈពេលមួយសប្តាហ៍ក្រោយពីបាត់រដូវរួច។ បើសិនជាតេស្តបង្ហាញលទ្ធផលអវិជ្ជមាន ឬវិជ្ជមានស្រពិចស្រពិល ចូររងចាំពីរបីថ្ងៃទៀត ឬមួយសប្តាហ៍ទៀតចាំព្យាយាមម្តងទៀតបើសិនជាអ្នកនៅតែមិនទាន់មករដូវទេនោះ។ 

លេបថ្នាំវីតាមីនសម្រាប់ស្រ្តីមានផ្ទៃពោះ

បើសិនជាអ្នកមិនចាប់ផ្តើមលេបថ្នាំវីតាមីនក្នុងពេលមានផ្ទៃពោះទេ ចូរចាប់ផ្តើមឥឡូវទៅ។ វាគឺជារឿងដ៏សំខាន់មួយដើម្បីទទួលបានវីតាមីនអាស៊ីតហ្វូលិកខណៈពេលដែលការព្យាយាមមានផ្ទៃពោះ និងក្នុងពេលត្រីមាសដំបូង។ អាស៊ីតហ្វូលិកអាចបន្ថយការប្រឈមនឹងការខូចបំពង់សរសៃប្រសាទលើទារកបានយ៉ាងអស្ចារ្យ។ 

ទិញធានារាប់រងសុខភាព

ចូរប្រាកដថា អ្នកបានដឹងនូវអ្វីដែលគម្រោងធានារាប់រងសុខភាពគ្របដណ្តប់ទាំងលើការថែទាំសុខភាពពេលមានផ្ទៃពោះ និងតម្លៃសម្រាលកូន ព្រមទាំងការថែទាំសម្រាប់កូនផង។ ចូរទទួលបានចម្លើយចំពោះសំណួរទាំងនេះតាមរយៈការទំនាក់ទំនងទូរស័ព្ទទៅក្រុមហ៊ុនទាំងនេះ។ 

ជម្រើសគ្រូពេទ្យ

បើសិនជាអ្នកធ្លាប់មានគ្រូពេទ្យ ឬឆ្មបដែលអ្នកពេញចិត្តហើយ ចូរជ្រើសរើសពួកគេទៅ។ បើសិនជាមិនទាន់ទេ អ្នកក៏អាចស្វែងរកបានដែរ។ ចូរនិយាយប្រាប់មិត្តភក្តិ និងសាច់ញាតិ ដើម្បីទទួលបានការណែនាំពីពួកគេ។ 

ធ្វើការណាត់ជួបពេទ្យដើម្បីពិនិត្យសុខភាព

គ្រូពេទ្យភាគច្រើននឹងមិនជួបអ្នកទេលុះត្រាតែអ្នកមានផ្ទៃពោះយ៉ាងហោចណាស់ ៨សប្តាហ៍ ប៉ុន្តែអ្នកនឹងចង់ទៅជួបគេតាមការណាត់មុនពេលរឿងនេះកើតឡើងដែរ។ ដើម្បីរៀបចំខ្លួន ចូរកត់ត្រានូវថ្ងៃមករដូវចុងក្រោយ ដើម្បីគ្រូពេទ្យអាចកំណត់បានថា អ្នកអាចមានផ្ទៃពោះចាប់ពីពេលណាមក ហើយអ្នកក៏គួរតែរៀបចំសំណួរដែលត្រូវសួរផងដែរ។ គ្រូពេទ្យនឹងចង់ដឹងថាតើអ្នកមានជំងឺរ៉ាំរ៉ៃអ្វីឬអត់ ឬភាពមិនធម្មតារបស់ហ្សែនកើតឡើងក្នុងគ្រួសារដែរឬអត់?

ពិគ្រោះជាមួយគ្រូពេទ្យអំពីថ្នាំដែលអ្នកកំពុងតែប្រើប្រាស់

ថ្នាំភាគច្រើន ទោះបីជាមិនមានវេជ្ជបញ្ជាក៏ដោយ ក៏មិនមានសុវត្ថិភាពក្នុងពេលមានផ្ទៃពោះដែរ។ បើសិនជាអ្នកលេបថ្នាំជាច្រើនដើម្បីព្យាបាលជំងឺរ៉ាំរ៉ៃ មិនត្រូវឈប់ភ្លាមឡើយ តែត្រូវពិគ្រោះជាមួយគ្រូពេទ្យភ្លាម។

បើអ្នកជក់បារី ត្រូវតែឈប់

ការជក់បារីនឹងបង្កើនការប្រឈមនឹងបញ្ហាសុខភាពជាច្រើនរួមទាំងការរលូតកូន បញ្ហានៅសុក និងសម្រាលមិនគ្រប់ខែផង។ វាក៏បន្ថយការលូតលាស់របស់កូន និងបង្កើនការប្រឈមនឹងកូនស្លាប់ក្នុងផ្ទៃផងដែរ។ ការស្រាវជ្រាវខ្លះបានភ្ជាប់ទំនាក់ទំនងការជក់បារី ទៅនឹងការប្រឈមកាន់តែខ្លាំងនឹងទារកកើតមកឆែបមាត់ ឆែបក្រអូម។ វាមិនដែលជារឿងយឺតពេលពេកទេក្នុងការផ្តាច់បារីនោះ។ 

ឈប់ញ៉ាំគ្រឿងស្រវឹង

គ្រាន់តែញ៉ាំគ្រឿងស្រវឹងតិចតួចក្នុងមួយថ្ងៃក៏អាចបង្កើនការប្រឈមនឹងកូនកើតមកមិនគ្រប់ទម្ងន់ ព្រមទាំងមានបញ្ហាដល់ការរៀនសូត្រ និយាយ យកចិត្តទុកដាក់ និងរពឹសខ្លាំងខុសធម្មតាដែរ។ សល់សព្វថ្ងៃនេះ មិនទាន់មាននរណាដឹងច្បាស់ថាតើភាពគ្រោះថ្នាក់ខ្លាំងប៉ុណ្ណារបស់គ្រឿងស្រវឹងអាចកើតឡើងចំពោះទារកក្នុងផ្ទៃឡើយ ដូច្នេះត្រូវតែតមវាសិនទៅ។

កាត់បន្ថយជាតិកាហ្វេអ៊ីន

ការសិក្សាជាច្រើនបានភ្ជាប់ទំនាក់ទំនងការញ៉ាំជាតិកាហ្វេអ៊ីនខ្ពស់ ទៅនឹងការរលូតកូន ព្រមទាំងបញ្ហានៃការមានផ្ទៃពោះផ្សេងៗទៀត។ ហេតុដូច្នេះហើយម្តាយគ្រប់រូបត្រូវតែកាត់បន្ថយការញ៉ាំជាតិកាហ្វេអ៊ីនមិនឲ្យច្រើនជាង ២០០ក្រាមក្នុងមួយថ្ងៃឡើយ។ 

ចូរប្រាកដថា សកម្មភាពរបស់អ្នកគឺមានសុវត្ថិភាពសម្រាប់ស្រ្តីមានផ្ទៃពោះ

សកម្មភាព ការងារ និងទម្លាប់មួយចំនួនអាចមានគ្រោះថ្នាក់ដល់អ្នក និងកូនក្នុងផ្ទៃដែលកំពុងតែលូតលាស់បាន។ មានរឿងច្រើនណាស់ដែលអ្នកគួរតែចៀសវាង ហើយរឿងប្រចាំថ្ងៃក្នុងផ្ទះដូចជា ផលិតផលសម្រាប់លាងសម្អាត ថ្នាំសម្លាប់សត្វល្អិត និងសំណរក្នុងទឹកផឹកក៏ត្រូវតែបោះចោលឲ្យអស់ដែរ។ 

បើសិនជាអ្នកមានទម្លាប់ប៉ះពាល់នឹងសារធាតុគីមីច្រើន សារធាតុលោហៈធ្ងន់ៗ (សំណរ ឬបារត) ភ្នាក់ងារជីវសាស្រ្ត ឬកាំរស្មី ដែលអាចកើតឡើងក្នុងការស្រាវជ្រាវមួយចំនួន និងការងារវេជ្ជសាស្រ្ត អ្នកក៏ត្រូវតែផ្លាស់ប្តូរវាឲ្យបានលឿនដែរ។ 

ចាប់ផ្តើមចៀសវាងអាហារគ្រោះថ្នាក់

ក្នុងពេលមានផ្ទៃពោះ វាគឺជារឿងសំខាន់ណាស់ដែលត្រូវចៀសវាងអាហារដែលមានបាក់តេរី ប៉ារ៉ាសិត ឬជាតិពុលដូចជា សាច់ឆៅ សុតឆៅ ស៊ូស៊ីដែលធ្វើពីត្រីឆៅ អយស្ទើរឆៅ និងពពួកសត្វមានសម្បក ត្រីមានជាតិប៉ារតខ្ពស់ និងសណ្តែកបណ្តុះឆៅ។ ចូរប្រុងប្រយ័ត្នចំពោះសាច់ហតដក និងសាច់អាំងផ្សេងៗផង។ 

ញ៉ាំអាហារឲ្យបានល្អ

ចូរកុំបារម្ភអីបើសិនជាអ្នកមិនអាចញ៉ាំអាហារតាមទម្លាប់ល្អក្នុងត្រីមាសដំបូងនោះ ព្រោះថាការចង្អោអាចធ្វើឲ្យរឿងនេះពិបាកធ្វើ។ គ្រាន់តែធ្វើឲ្យបានល្អបំផុតទៅបានហើយ ក្នុងការញ៉ាំអាហារឲ្យទៀងទាត់ និងមានជីវជាតិ។ 

ទិញអាហារស្តុកទុកដែលផ្តល់សុខភាព

ចូររៀបចំទូរទឹកកកមួយសម្រាប់ដាក់អាហារស្តុកទុកដែលផ្តល់សុខភាពល្អដើម្បីញ៉ាំបានដូចជា គ្រាប់ផ្លែឈើ ផ្លែឈើស្រស់ និងផ្លែឈើគ្រាម និងយ៉ាអួជាដើម។ 

បំបាត់ការចាញ់កូន

ការចាញ់កូនបានកើតឡើងលើស្រ្តីមានផ្ទៃពោះរហូតដល់ ៣ភាគបួនឯណោះក្នុងត្រីមាដំបូង។ បើសិនជាអ្នកមានអាការៈនេះតិចតួចទេ មានវិធីសាស្រ្តសាមញ្ញៗច្រើនណាស់អាចជួយបាន។ ចូរញ៉ាំអាហារតិចៗ តែច្រើនដង និងញ៉ាំអាហារសម្រន់ល្មមៗ។ ខ្ញី និងការម៉ាស្សាកដៃអាចមានប្រយោជន៍ចំពោះស្រ្តីមួយចំនួន។ បើសិនជារឿងទាំងនេះមិនអាចជួយបានទេ ចូរពិគ្រោះជាមួយគ្រូពេទ្យលើការប្រើថ្នាំវីតាមីន B6 និងថ្នាំទប់ការចង្អោ ដែលមានសុវត្ថិភាពក្នុងពេលមានផ្ទៃពោះ។ 

ចូរគេងឲ្យលឿន

ស្ថិតក្នុងពេលមានផ្ទៃពោះភ្លាមៗ អ្នកប្រហែលជាងាយនឹងអស់កម្លាំងជាងធម្មតា។ ដូច្នេះចូរសម្រាកឲ្យបានច្រើន។ 

ពិចារណាទៅលើជម្រើសធ្វើតេស្តក្នុងពេលមានផ្ទៃពោះ

ក្នុងត្រីមាសដំបូង គ្រូពេទ្យនឹងផ្តល់ជាជម្រើសធ្វើតេស្តជាច្រើនដែលអាចឲ្យអ្នកទទួលបានព័ត៌មានអំពីការប្រឈមមុខរបស់កូនទៅនឹងជំងឺ Down Syndrome ព្រមទាំងបញ្ហាក្រូម៉ូសូមផ្សេងៗទៀត និងការខូចអវៈយៈជាដើម។ តេស្តរោគវិនិច្ឆ័យមួយឈ្មោះថា Chorionic Villus Sampling (CVS) ក៏ប្រហែលជាអាចផ្តល់ឲ្យបាន ក្នុងសប្តាហ៍ទី ១១ ទៅ ១២។ ការបូមទឹកភ្លោះទៅពិនិត្យអាចធ្វើនៅត្រីមាសទីពីរ។ 

សិក្សាអំពីសញ្ញានៃបញ្ហាមានផ្ទៃពោះ

មានការឈឺចាប់ និងអារម្មណ៍ប្លែកៗជាច្រើនកើតឡើងក្នុងពេលមានផ្ទៃពោះ ដែលវាអាចនឹងពិបាកក្នុងការសម្រេចចិត្តថា អ្វីទៅធម្មតា និងមិនធម្មតាណាស់។ ដើម្បីដឹងថាជាបញ្ហាច្រើនឬអត់ រោគសញ្ញាមួយចំនួនប្រហែលជាមានបញ្ហាច្រើន ឬតិចអាស្រ័យទៅលើស្ថានភាពពិសេសរបស់អ្នក ឬប្រវត្តិសុខភាព និងរយៈពេលដែលអ្នកមានផ្ទៃពោះដែរ។

គិតអំពីពេល និងរបៀបដែលអ្នកនឹងប្រាប់អំពីការមានផ្ទៃពោះរបស់អ្នក

ស្រ្តីខ្លះគឺប្រាប់ភ្លាមទៅកាន់តែមិត្តភក្តិ គ្រួសារ និងអ្នកធ្វើការជាមួយគ្នា។ អ្នកខ្លះទៀតរងចាំរហូតដល់គេស្ថិតក្នុងត្រីមាសទីពីរ ពេលដែលសុខភាពមានផ្ទៃពោះល្អ និងមានការប្រឈមមុខនឹងការរលូតថយចុះ។ ប៉ុន្តែបើសិនជាអ្នកកំពុងតែចាញ់កូន ឬមានផលវិបាកនៃការមានផ្ទៃពោះ ឬការងារដែលមានគ្រោះថ្នាក់ខ្លាំង អ្នកប្រហែលជាត្រូវប្រាប់ឲ្យគេដឹងលឿនហើយ។ 

តាមដានការលូតលាស់របស់កូន

ចូរចុះឈ្មោះក្នុងគេហទំព័រ BabyCenter តាមរយៈការបញ្ចូលអ៊ីម៉ែល ព្រោះវាជាការចុះឈ្មោះដោយមិនគិតថ្លៃទេ ដើម្បីអ្នកអាចសិក្សាដឹងអំពីអ្វីដែលអាចកើតឡើងចំពោះខ្លួនឯង និងកូនក្នុងផ្ទៃ។ 

ចូររួមក្លិបសម្រាលកូន

គ្មាននរណាម្នាក់ដឹងថាមានអ្វីនឹងកើតឡើងចំពោះម្តាយក្នុងដំណាក់កាលដូចគ្នានៃការមានផ្ទៃពោះឡើយ។ ដូច្នេះចូរទាក់ទងស្រ្តីដូចគ្នាក្នុងអាយុផ្ទៃពោះដូចគ្នាក្នុងក្លិប BabyCenter Birth Club ទៅ។ 

ចូរចាប់ផ្តើមថតក្បាលពោះ

ចូរឲ្យនរណាម្នាក់ថតរូបភាពក្បាលពោះអ្នកជារៀងរាល់សប្តាហ៍ ឬថតរូបខ្លួនឯងឲ្យឆ្លុះកញ្ចក់។ វាគឺជាមធ្យោបាយដ៏អស្ចារ្យមួយក្នុងការតាមដានដំណើរការណ៍វិវត្តន៍របស់កូនអ្នកផង។ យកល្អគួរតែពាក់ខោអាវដដែលៗពេលថតរូបនេះ និងឈរក្នុងទីតាំង និងជំហរដូចៗគ្នាផង។ 

ចាប់ផ្តើមទម្លាប់ប្រចាំថ្ងៃដើម្បីទំនាក់ទំនងជាមួយកូន

ចូរចំណាយពេលវេលា ៥ ទៅ ១០នាទីពីរដងក្នុងមួយថ្ងៃដើម្បីគិតអំពីកូនអ្នក។ គ្រាន់តែក្រោយពីភ្ញាក់ពីគេរួច និងមុនពេលគេង ចូរមានការរំពឹងទុកចំពោះកូនផង។ ក្នុងពេលនេះ ចូរអង្គុយស្ងៀមស្ងាត់ និងសម្រាកដោយដាក់ដៃលើក្បាលពោះ។ ចូរផ្តោតសំខាន់ទៅលើការដកដង្ហើម និងចាប់ផ្តើមគិតអំពីកូនអ្នក។ វាគឺជាមធ្យោបាយដ៏អស្ចារ្យមួយដើម្បីចាប់ផ្តើមទំនាក់ទំនងរវាងអ្នកទាំងពីរ។ 

ទិញអាវទ្រនាប់ និងខោទ្រនាប់ថ្មី

បើសិនជាសុដន់អ្នកឈឺ ចូរស្វែងរកអាវទ្រនាប់ណាដែលមានការទ្រទ្រង់ល្អ។ អាវទ្រនាប់សម្រាប់ស្រ្តីមានផ្ទៃពោះ អាចផ្តល់នូវការទ្រទ្រង់បន្ថែមបាន ដូច្នេះចូរព្យាយាមប្រើប្រាស់វាបន្ថែមទៅ។ សុដន់អ្នកអាចនឹងមានទំហំធំជាងមុនរហូតដល់ពីរដង ជាពិសេសបើសិនជាវាគឺជាការមានផ្ទៃពោះកូនដំបូង។ នៅពេលក្បាលពោះរីកកាន់តែធំ វានឹងត្រូវការខោក៏ធំជាងមុនដែរ។ 

រួមភេទតែក្នុងពេលមានអារម្មណ៍បានហើយ

ក្នុងត្រីមាសដំបូង អ្នកប្រហែលជាមានអារម្មណ៍អស់កម្លាំង ឬចង្អោច្រើនក្នុងការរួមភេទ។ ប៉ុន្តែបើសិនជាអ្នកមានអារម្មណ៍ផ្លូវភេទ (ហើយមិនមានផលវិបាកអ្វីច្រើនដែលអាចរួមភេទទៅគ្រោះថ្នាក់) ចូរអនុវត្តវាទៅ ព្រោះវាមិនអាចគ្រោះថ្នាក់ដល់កូនឡើយ។ ថង់ទឹកភ្លោះ និងសាច់ដុំដ៏រឹងមាំរបស់ស្បូនអាចការពារកូនអ្នកបាន ហើយទឹករំអិលដ៏ខាប់ដែលបិទនៅលើមាត់ស្បូនក៏ជួយការពារកុំឲ្យមានការឆ្លងជំងឺដែរ។ 

ទិញរបស់របរក្មេងលេង

ចូរគិតអំពីរបៀបដែលអ្នកអាចចំណាយទៅលើសម្ភារៈរបស់ទារក ដូចជា សម្លៀកបំពាក់ អាហារ ខោទឹកនោម របស់លេង និងគ្រឿងប្រើប្រាស់ផ្សេងៗ។ ដូច្នេះគួរតែគិតឲ្យហើយថាតើអ្នកត្រូវចំណាយច្រើនប៉ុណ្ណាសម្រាប់តម្រូវការរបស់ទារកម្នាក់ទៀតបន្ថែម។ អ្នកក៏អាចប្រើគម្រោងសន្សំលុយសម្រាប់កូននៅក្នុងធានាគាបានដែរ។ 

ត្រៀមខ្លួនដើម្បីឃើញ ឬស្តាប់កូនអ្នក

នៅពេលទៅជួបពេទ្យពិនិត្យនៅសប្តាហ៍ទី ៩ ទៅ ១២ អ្នកប្រហែលជាអាចស្តាប់លឺចង្វាក់បេះដូងទារកយ៉ាងលឿនជាមួយនឹងការថតអេកូឌុបភ្លើ។ ស្រ្តីជាច្រើននិយាយថា សម្លេងនេះដូចផ្គរលាន់អ៊ីចឹង។ ស្រ្តីខ្លះថតអេកូនៅសប្តាហ៍ទី ៤ ឬ ៥(ពេលវេលាស្តង់ដារគឺនៅចន្លោះ ១៦ និង ២០សប្តាហ៍)។ បើសិនជាអ្នកពិតជាចង់ឃើញកូននៅត្រីមាសដំបូងមែន ចូរកុំភ្ញាក់ផ្អើលអីបើសិនជារូបរាងគេមើលទៅប៉ុនគ្រាប់សណ្តែកនោះ។ 

ចាប់ផ្តើមរកនឹកឈ្មោះកូន

អ្នកប្រហែលជាមានពេលវេលាច្រើនដើម្បីសម្រេចចិត្តលើការដាក់ឈ្មោះរបស់កូន ប៉ុន្តែវាគឺជារឿងសប្បាយដែលចាប់ផ្តើមសរសេរឈ្មោះរបស់គេឲ្យបានច្រើនតែមតែអាចធ្វើទៅបាន។ 

អ្វីដែលត្រូវធ្វើសម្រាប់ត្រីមាសនីមួយៗ

ញ៉ាំទឹក

ក្នុងពេលមានផ្ទៃពោះ អ្នកត្រូវតែញ៉ាំទឹកឲ្យបាន ៣លីត្រក្នុងមួយថ្ងៃ និងត្រូវបន្ថែម ២៣៦មីលីលីត្រទៀតសម្រាប់ការធ្វើសកម្មភាពតិចតួចមួយម៉ោង។ ស្រ្តីគ្រប់រូបមានភាពខុសគ្នា ដូច្នេះកុំបារម្ភអីដែលថាអ្នកញ៉ាំទឹកតិច ឬច្រើនជាងគេ។ ចូរតាមដានទៅលើពណ៌ទឹកនោមរបស់អ្នក បើសិនជាវាលឿងចាស់ ឬខាប់ អ្នកត្រូវតែញ៉ាំទឹកបន្ថែមឲ្យច្រើន។ បើសិនជាទឹកនោមថ្លា មានន័យថាអ្នកញ៉ាំគ្រប់គ្រាន់ហើយ។ 

ធ្វើការពុតពែនខ្លួនខ្លះ

ការពុតពែនខ្លួននឹងជម្រុញដល់ការបត់បែន បង្ការការឈឺសាច់ដុំដោយសារតែតែភាពតឹង និងធ្វើឲ្យមានអារម្មណ៍កាន់តែធូរស្រាលថែមទៀត។ 

គេងថ្ងៃខ្លះ

នៅពេលអ្នកអស់កម្លាំង វាពិតជាពិបាកធ្វើការណាស់ ដូច្នេះយកល្អគួរតែគេងថ្ងៃ ១៥នាទីសិនទៅ។ បើសិនជាអ្នកនៅកន្លែងធ្វើការ ចូរស្វែងរកន្លែងមួយដែលអាចបិទទ្វារបាន ហើយគេងទៅ ព្រមទាំងដាក់ម៉ោងរោទិ៍ផង។ 

ញ៉ាំអាហារសម្រនដែលផ្តល់សុខភាព

នៅពេលឃ្លាន វានឹងជួយបានក្នុងការញ៉ាំអាហារសម្រន់ដែលមានជីវជាតិនៅលើតុធ្វើការ កាបូប ឬក្នុងឡាន។ បើសិនជាអ្នកកំពុងតែចាញ់កូន យកល្អគួរតែញ៉ាំនំស្រួយឬមុនពេលងើបពីគ្រែដើម្បីកុំឲ្យចង្អោ។ 

ប្រើវិធីសាស្រ្តបន្ធូរអារម្មណ៍

ចូរព្យាយាមដកដង្ហើមជ្រៅៗ ស្រមើស្រមៃ ហាត់យូហ្គា និងប្រើវិធីបន្ធូរសាច់ដុំអាចជួយឲ្យអ្នកមានអារម្មណ៍ល្អ និងគេងលក់ស្រួលទៀត។ 

ដើរហាត់ប្រាណ

ការដើរពី ១៥ ទៅ ២០នាទីអាចជួយបង្កើនថាមពលក្នុងខ្លួននៅពេលអ្នកអស់កម្លាំងបាន។ 

ញ៉ាំអាហារសម្រាប់ស្រ្តីមានផ្ទៃពោះ

ដើម្បីបង្កើនជីវជាតិសម្រាប់ការមានផ្ទៃពោះ ជ្រើសរើសបន្លែ និងផ្លែឈើចម្រុះពណ៌ ស៊ុត ត្រីសាលម៉ុង ដំឡូងជ្វា យ៉ាអួ ឬសណ្តែកដីជាដើម។ 

សរសៃអំពីការចងចាំទាក់ទងនឹងការមានផ្ទៃពោះរបស់អ្នក

មិនខ្វល់ថាអ្នកសរសៃសៀវភៅកំណត់ហេតុប្រចាំថ្ងៃ ឬសរសៃអ្វីដែលអ្នកមានអារម្មណ៍ក្នុងពេលមានផ្ទៃពោះឡើយ អ្នកនឹងចូលចិត្តចែករំលែករឿងហេតុនៃការមានផ្ទៃពោះនេះឲ្យកូនអ្នកដឹងនៅថ្ងៃណាមួយមិនខាន។ 

តាមដានទម្ងន់

គ្រូពេទ្យនឹងតាមដានទម្ងន់នៃការមានផ្ទៃពោះរបស់អ្នកដើម្បីប្រាកដថា អ្នកស្ថិតក្នុងស្ថានភាពមានសុខភាពល្អ និងឡើងទម្ងន់ត្រឹមត្រូវ។ អញនកក៏អាចប្រើប្រាស់ឧបករណ៍ដើម្បីតាមដានផងដែរ។ 

ធ្វើរឿងល្អសម្រាប់ខ្លួនឯង

បើសិនជាអ្នកមានអារម្មណ៍ល្អ ចូរទៅមើលកុន ញ៉ាំអាហារពេលយប់នៅខាងក្រៅ ទៅធ្វើក្រចក ឬធ្វើអ្វីក៏ដោយដែលអ្នកចូលចិត្ត។ 

ណាត់ជួបជាមួយមិត្តភក្តិ

ការមានផ្ទៃពោះគឺជាអារម្មណ៍ឡើងចុះៗដូចរត់ភ្លើង Rollercoaster អ៊ិចឹង។ ចូរបន្លប់រឿងនេះតាមរយៈការចែករំលែកភាពភ័យខ្លាច ក្តីសង្ឃឹម និងការភ្ញាក់ផ្អើលជាមួយមិត្តភក្តិអ្នកទៅ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង