នៅពេលដែលស្បូនរីកធំ អ្នកអាចមានអារម្មណ៍ថាឈឺខ្នង ពោះ និងភ្លៅ។ ស្ត្រីជាច្រើនក៏ឈឺចង្កេះ និងឈឺក្បែរឆ្អឹងផាល ដោយសារតែសម្ពាធនៃក្បាលកូន ការឡើងទម្ងន់ និងខ្សោយសន្លាក់។
អ្វីដែលអាចជួយអ្នកបាន ៖
- គេងរាបស្មើ
- សម្រាក
- ស្អំទឹកក្តៅ។
សូមទាក់ទងទៅគ្រូពេទ្យ ប្រសិនបើការឈឺចាប់មិនបានប្រសើរឡើងសោះ។
ការប្រែប្រួលសុដន់
សុដន់របស់ស្ត្រីឡើងរីកធំ និងណែនអំឡុងពេលមានផ្ទៃពោះ។ នៅពេលដែលថ្ងៃកើតជិតមកដល់ ការប្រែប្រួលអរម៉ូននឹងបណ្តាលអោយសុដន់រឹតតែធំទៅៗ ដើម្បីរៀបចំសម្រាប់ការបំបៅដោះកូន។ សុដន់របស់អ្នកអាចណែនខ្លាំង ធ្ងន់ និងតឹង។ នៅក្នុងត្រីមាសទី៣ ស្ត្រីមានផ្ទៃពោះមួយចំនួនចាប់ផ្តើមហៀរទឹកដោះរបស់ពួកគេជាបណ្តើរៗ។ ទឹកដោះដំបូង គឺជាទឹកដោះដែលល្អបំផុតសម្រាប់កូនៗ។ វាខាប់ ពណ៌លឿង តែមានអង់ទីករដែលការពារកូនដែលទើបនឹងកើតពីការឆ្លងមេរោគនានា៕