​ការជក់បារី និង​ការប៉ះពាល់​ជាមួយ​ពន្លឺព្រះអាទិត្យ​ច្រើនពេក ជា​រឿង​មិនល្អ​ចំពោះ​មេ​ជីវិត​ឈ្មោល​។ ទោះបីជា​យ៉ាងណា​ក៏ដោយ បើសិន​ជា​អ្នក​ពិតជា​ចង់អោយ​មាន​មេ​ជីវិត​ឈ្មោល​មាន​គុណភាព​ល្អ​មែន​នោះ ចូរ​បង្កើន​ការ​ទទួលទាន​ផ្លែ​ក្រូច ផ្លែឈើ និង​បន្លែ​ពណ៌​លឿង​។

អ្នក​ស្រាវជ្រាវ​ជាច្រើន​នៅ​សាកលវិទ្យាល័យ Harvard បាន​រកឃើញថា ការ​ទទួលទាន​បន្លែ​ប្រហែលជា​ជួយ​បង្កើន​ការផលិត​មេ​ជីវិត​ឈ្មោល​ដែលមាន​សុខភាព​ល្អ​។ ការ៉ុត និង​ស្ពៃ​ពណ៌​បៃតងចាស់ គឺជា​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​សារធាតុបេ​តា​ការ៉ូ​ទីន (Beta-carotene) ដែល​ជា​អង់​ទី​អុក​ស៊ីដង់ ជួយ​បង្កើន​ចលនា ឬ​សមត្ថភាព​ហែល​របស់​មេ​ជីវិត​ឈ្មោល​បាន​ពី ៦,៥ ទៅ ៨ ភាគរយ​។​

​ផ្លែឈើ​ស្រស់ៗ​

​ផ្លែឈើ ជា​អាហារ​ដ៏​អស្ចារ្យ ព្រោះ​វា​សម្បូរ​ទៅ​ដោយ​វីតាមីន C ដែល​ជួយ​ជម្រុញ​គុណភាព​របស់​មេ​ជីវិត​ឈ្មោល​។ បើសិន​ជា​អ្នក​ចង់​ក្លាយទៅជា​ឪពុក​គេ​មែន​នោះ អ្នក​គួរតែ​ចាប់ផ្តើម​ទទួលទាន​ផ្លែឈើ ដូចជា ផ្លែ​ក្រូចឆ្មារ ក្រូច​ផ្អែម និង​ស្វាយ ព្រោះ​វា​សុទ្ធតែ​ផ្ទុក​ទៅ​ដោយ​ជីវជាតិ និង​អង់​ទី​អុកស៊ី​ដង់​យ៉ាង​ច្រើន ព្រមទាំង​មិន​ចាំបាច់​អស់​លុយ​ច្រើន​ទៀតផង​។​

​ខ្ទឹម​ស​

​អត្ថប្រយោជន៍​របស់​ខ្ទឹម​សមានភាព​ល្បីល្បាញ​ជា​យូរយារ​ណាស់​មកហើយ ប៉ុន្តែ​ការសិក្សា​ជាច្រើន​បាន​បង្ហាញ​អោយដឹងថា វា​មាន​សមាសធាតុ​ដូចជា​ថ្នាំសម្រើប​អញ្ចឹង ព្រមទាំង​ជួយ​បង្កើន​ចលនា​ឈាម​រត់​ទៀតផង​។​

​ត្រី​

​ត្រី​សម្បូរ​ទៅ​ដោយ​អាស៊ីត​ខ្លាញ់​។ ត្រី​អាចជួយ​អោយ​អ្នក​រឹងមាំ និង​បង្កើន​សមត្ថភាព​មាន​កូន​បាន​ទៀតផង​។ ត្រី​មាន​ផ្ទុក​អាស៊ីដ​ខ្លាញ់​ដ៏​សំខាន់ ដែល​ជួយ​ធ្វើឱ្យ​ឈាម​រត់​នៅ​ជុំវិញ​ប្រព័ន្ធ​បន្ត​ពូជ​បាន​ប្រសើរ​ឡើយ និង​បង្កើន​គុណភាព​មេ​ជីវិត​ឈ្មោល​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង