តើ​អ្នក​ចង់​បាន​ស្បែក​ស​ស្អាត ទន់​និង រលោង​ទេ​? ទាំងនេះ​គឺជា​អាហារ​៥​មុខ ដែល​ជួយឲ​ស្បែក​របស់​អ្នក​មាន​សុខភាព​ល្អ​:

  1. ម្ទេស​ប្លោក​ក្រហម​: វា​មាន​កាឡូរី​ទាប ហើយ​អាច​យកមក​ធ្វើ​ម្ហូប​បាន​ច្រើន​មុខ​ដូចជា ឆា ចៀន អាំង ឬក៏​បរិភោគ​ឆៅ​។ វា​ជា​បន្លែ​ម្យ៉ាង ដែល​មាន​ឳ​ជារ​ស​ឆ្ងាញ់ ហឹ​រ និង​ផ្អែម​ទៀតផង ម្យ៉ាងវិញទៀត វា​អាច​ជួយ​ចិញ្ចឹម​ស្បែក​របស់​អ្នក​ផងដែរ​។​
  2. សូកូឡា​: សូកូឡា គឺជា​ស្ករ​មួយ​ប្រភេទ​ដែល​ពេញនិយម​សម្រាប់​មនុស្ស​គ្រប់​វ័យ ហើយ​មាន​រសជាតិ​ផ្អែម​ឆ្ងាញ់​ទៀតផង​។ ផលប្រយោជន៍​របស់​ស្ករ​សូកូឡា​នេះ គឺ​អាច​ធ្វើ​ឲ​អ្នក​មាន​សុខភាព​ល្អ បន្ថែម​ពី​នេះ​ទៀត វា​អាច​ជួយ​ប្រឆាំង​ជំងឺ​មហារីក និង​បន្សាប​ជាតិពុល​ក្នុង​ខ្លួន​របស់​អ្នក​ថែមទៀត​ផង​។​
  3. តែ​បៃតង​: ចូរ​អ្នក​សាកល្បង​ទទួលទាន​តែ​បៃតង​រាល់ថ្ងៃ​ជំនួស​ភេសជ្ជៈ​របស់​អ្នក​វិញ​ម្ដង​មើល ព្រោះ​ថា​វា​មាន​ក្លិន​និង​រសជាតិ​ឈ្ងុយឆ្ងាញ់ អាច​ជួយ​សម្រក​ជាតិ​ខ្លាញ់​ក្នុង​ខ្លួន ព្រមទាំង​ធ្វើឲ​ស្បែក​មានភាព​ភ្លឺ​ថ្លា​។ វា​មាន​នាទី​បន្សាប និង​សម្អាត​ជាតិពុល​ក្នុង​ខ្លួន ព្រមទាំង​ទប់ស្កាត់​សារជាតិ​ពុល​ពី​បរិយាកាស​ខាងក្រៅ​ចូលមក​ខាង​ក្នុង​ខ្លួន​ថែម​ទៀត​។​
  4. គ្រាប់​ធញ្ញជាតិ​: អ្នក​អាច​ប្រើ​គ្រាប់​ធញ្ញជាតិ​មួយចំនួន យក​មក​បរិភោគ​លេង​ពេលទំនេរ​បាន​ដូច​ជា គ្រាប់​ល្ពៅ គ្រាប់​ឪឡឹក គ្រាប់​ផ្កាឈូក​រតន៍ -​ល​-​។ គ្រាប់​ធញ្ញជាតិ​ទាំងនេះ មាន​ជាតិ​ប្រេង​ដែល​ផ្ទុក​ទៅដោយ​វីតាមីន​E និង​ប្រូតេអ៊ីន អាច​ជួយឲ​ស្បែក​របស់​អ្នក​មាន​សំណើម ទន់​ភ្លឺរលោង​បាន​។​
  5. ផ្លែ​ល្ហុង​: វា​មាន​កាឡូរី​ទាប ផ្អែម និង​ល្អ​សម្រាប់​រាងកាយ​។ ផ្លែ​ល្ហុង​នេះ ធ្វើឲ​ស្បែក​មុខ​របស់​អ្នក​ស្អាត ស្រស់ថ្លា​ផូរផង់ ហើយ​វា​មាន​ផលប្រយោជន៍​ខ្លាំងណាស់​សម្រាប់​ស្ត្រី ក្នុង​ការជួយ​ការពារ​ពី​ជំងឺ​ស្បូន​។ បច្ចុប្បន្ននេះ ផ្លែ​ល្ហុង​ត្រូវបាន​គេ​រកឃើញ​ថា មាន​សារៈសំខាន់​បំផុត​ក្នុង​ការជួយ​ថែរក្សា​ស្បែក ព្រោះ​ថា​វា​មាន​ផ្ទុក​នូវ​វីតាមីន​C វីតាមីន​E និង​សារជាតិ​Beta-carotene ដែល​អាច​ជួយ​ព្យាបាល​ទៅ​នឹង​ការ​រលាក​បាន​៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង