បើយើងនិយាយផ្ទុយពីជំនឿដ៏ពេញនិយមវិញនោះគឺថា មនុស្សប្រុសមិនមែនតែងតែអាចទៅរួចជារៀងរាល់ថ្ងៃនោះទេ។ អ្វីដែលគួរអោយភ្ញាក់ផ្អើលនោះគឺថា ពួកគេអាចបន្តដំណើរលើគ្រែក្នុងរយៈពេលដ៏យូរមួយដូចជាមនុស្សស្រីដែរ។

បើយោងទៅតាមការសិក្សាមួយដែលចុះផ្សាយក្នុងសារព័ត៌មាន The Journal of Sexual Medicine បានអោយដឹងថា តាមពិត មនុស្សប្រុសប្រមាណ ១៤,៤ភាគរយហើយដែលនិយាយថា ពួកគេខ្វះនូវការចាប់អារម្មណ៍ខាងផ្លូវភេទយ៉ាងហោចណាស់ក៏ពីរខែដែរកាលពីឆ្នាំទៅ។ ខាងក្រោមនេះគឺជាការស្រាវជ្រាវមួយចំនួនដែលបញ្ជាក់អំពីហេតុផលធ្វើអោយបុរសមិនមានអារម្មណ៍ចង់រួមភេទ។
មិនសូវមានទំនុកចិត្តខាងផ្លូវភេទ
បុរសដែលមិនសូវមានទំនុកចិត្តលើមុខងារលិង្គរបស់គាត់នោះទំនងជាមិនសូវមានចំណង់ផ្លូវភេទដូចបុរសផ្សេងឡើយ។ វេជ្ជបណ្ឌិត ប្រាឌី អេញឡឺ (Brandy Engler, PhD) អ្នកព្យាបាលខាងបញ្ហាផ្លូវភេទ និងជាអ្នកសរសេរសៀវភៅ The Men on my Couch បាននិយាយថា “ទោះបីជាមានអាការៈងាប់លិង្គកើតឡើងម្តងចំពោះបុរសទាំងអស់គ្នាក៏ដោយ ក៏វាអាចគិតថានឹងកើតមានម្តងទៀតដែរ ព្រមទាំងធ្វើអោយចំណង់ផ្លូវភេទទាំងស្រុងថយចុះទៀតផង”។ បើសិនជាបុរសកំពុងតែមានបញ្ហានៃការឡើងរឹងរបស់លិង្គមែន ចូរកំចាប់អារម្មណ៍វាទៀតអី តែអ្នកអាចធ្វើអ្វីផ្សេងទៀតបានដូចជា ការថើប, ការថ្នាក់ថ្នម ឬផ្តល់ការសប្បាយដល់ខ្លួនឯងជំនួសវិញ។
ស្ត្រេសនៅកន្លែងធ្វើការ
បើយោងទៅតាមការសិក្សាបានអោយដឹងថា នេះគឺជាហេតុផលលេខមួយដែលធ្វើអោយបុរសខ្សោយផ្លូវភេទ។ ពិតណាស់ វាមិនមែនកើតឡើងទាំងអស់គ្នាទេ ព្រោះរាងកាយរបស់មនុស្សយើងម្នាក់ៗសុទ្ធតែមានប្រតិកម្មនឹងចំណង់ផ្លូវភេទខុសៗគ្នាៗ។ វេជ្ជបណ្ឌិត អេញឡឺ និយាយថា “នៅពេលអ្នកស្ត្រេស និងចេះតែរវល់ក្នុងខួរក្បាលរាល់ថ្ងៃនោះ ប្រព័ន្ធសរសៃប្រសាទអ្នកនឹងត្រូវមានរបួសទាំងអស់ ហើយរាងកាយនឹងបញ្ចេញសារធាតុ Cortisol ដែលជាហេតុនាំអោយអ្នកមិនអាចមានភាពធូរស្រាលគ្រប់គ្រាន់សម្រាប់ទទួលបានភាពសប្បាយរីករាយឡើយ”។ បើសិនជារឿងនេះកើតឡើងមែន ចូរប្រាកដថា ការបរបោសអង្អែលរបស់អ្នកធ្វើឡើងដោយយឺតៗ, ទាក់ទាញ់អារម្មណ៍ និងមានអារម្មណ៍ស្ងប់ស្អាតដូចជា ការងូតទឹកក្តៅជាមួយគ្នា ឬម៉ាស្សាអោយគ្នាទៅវិញទៅមក។
មានអ្វីមួយប៉ះពាល់ដល់ទំនាក់ទំនងស្នេហា
អ្នកនឹងមានភាពភ្ញាក់ផ្អើលទៅលើទំនាក់ទំនងរាងកាយនិងផ្លូវចិត្តថាតើវាមានសារៈបែបណាចំពោះមនុសប្រុសក្នុងពេលរួមភេទ។ អេញឡឺ និយាយថា “បើសិនជាមានបញ្ហាក្នុងរង្វង់ស្នេហាមួយមែន គាត់នឹងខ្វល់អំពីវា ឬពេលខ្លះអាចនឹងមិនមានអារម្មណ៍ផ្លូវភេទទៀតផង ដូច្នេះរាងកាយរបស់គាត់ក៏មិនទំនងជាឆ្លើយតបនឹងចំណង់ផ្លូវភេទគាត់ដែរ”។ ដូច្នេះមិនត្រូវមានភាពភ្ញាក់ផ្អើលខ្លាំងឡើយបើសិនជាមនុស្សប្រុសមិនចង់បានការរួមភេទនោះ ព្រោះគាត់ប្រហែលជានៅតែមានរឿងច្រើនដែលត្រូវខ្វល់។ ស្ថិតក្នុងករណីបែបនេះ វាប្រហែលជាដល់ពេលដែលត្រូវដោះស្រាយហើយបើសិនជារឿងអស់ទាំងនោះពាក់ព័ន្ធនឹងបញ្ហាក្រៅពីការរួមភេទ។
គាត់ធុញទ្រាន់
ភាពធុញទ្រាន់នឹងការរួមភេទក្នុងចំណងស្នេហារយៈពេលយូរនោះគឺជាហេតុផលដ៏សំខាន់ដែលធ្វើអោយបុរសកង្វះចំណង់ផ្លូវភេទ។ មិនបាច់ខ្លាចទេ រឿងនេះមិនមែនមានន័យថាគាត់ធុញទ្រាន់នឹងអ្នកឡើយ។ ខណៈពេលដែលស្ត្រីយល់ថានេះគឺជារឿងនេះទាក់ទងនឹងខ្លួននាងនោះ វាច្រើនតែមិនទាក់ទងនឹងមនុស្សស្រីទាំងអស់គ្នាឡើយ។ វាអាចដោយសារតែជីវិតផ្លូវភេទរបស់អ្នកមានការថយចុះជាងមុន។ ដូច្នេះបើសិនជាអ្នកធ្លាក់ខ្លួនក្នុងរណ្តៅមួយនេះមែន ចូរខិតខំធ្វើអ្វីៗចូលគ្នាអោយបានច្រើនបន្តិចដើម្បីអាចបង្ហាញនូវតណ្ហាមួយចំនួនបាន។ អ្នកអាចសាកល្បងប្រើក្បាច់រួមភេទថ្មី ឬបង្កើតបរិយាកាសលើគ្រែអោយកាន់តែល្អជាងមុនក៏បានដែរ។
គាត់សម្រេចកាមខ្លួនឯងតាំងពីថ្ងៃរួចទៅហើយ
រឿងនេះពិតជាអាចកើតមានមែនណា! ហើយឥឡូវនេះគាត់ប្រហែលជាមិនមានអារម្មណ៍ចង់បន្តក្បាច់គុណលើគ្រែជាមួយអ្នកទៀតទេ។ សម្រាប់បុរសមួយចំនួន ជាពិសេសបុរសវ័យចំណាស់តែម្តង គឺមិនមានចំណង់ផ្លូវភេទខ្លាំងក្លាទេបើសិនជាគាត់ទើបតែសម្រេចកាមដោយខ្លួនឯងរួចនោះ។ ដូច្នេះអ្វីដែលអ្នកគួរធ្វើនោះគឺថា ពេលក្រោយចូរប្រាប់អោយគាត់ដឹងជាមុនសិនទៅបើសិនជាអ្នកចង់ចូលរួមការសប្បាយជាមួយគ្នា។
គាត់គ្រាន់តែមិនមានអារម្មណ៍សិចស៊ីប៉ុណ្ណោះ
អ្នកដឹងហើយថាអ្នកនឹងមិនមានអារម្មណ៍ថាមានកម្លាំងក្នុងខ្លួនទេក្រោយពីញ៉ាំអាហារខុស និងមិនបានហាត់ប្រាណគ្រប់គ្រាន់នោះ ចំណែកឯបុរសក៏ដូចគ្នាអញ្ចឹងដែរ។ បើសិនជាគាត់គ្រាន់តែមិនមានអារម្មណ៍ថាអស្ចារ្យទេនោះ គាត់ប្រហែលជាមិនទំនងជាចង់បង្កើតអារម្មណ៍ស្រើបស្រាលទៀតទេ មានន័យថា ការរួមភេទសម្រាប់គាត់គឺមិនមែនជាអ្វីដែលគាត់ចង់បានឡើយ។ ដូច្នេះចូរចំណាយពេលវេលាអោយយូរបន្តិចទៅជាមួយនឹងការបរបោសអង្អែលមុនពេលរួមភេទ, ថើប និងការស្អាប់អង្អែលដើម្បីដាស់អារម្មណ៍ឡើងវិញ៕