ខាងក្រោមនេះ Health.com.khនឹងបង្ហាញអ្នកពីវិធីក្នុងការបំបាត់ក្លិនខ្លួន។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

  1. អ្នកគួរតែងូតទឹកឲ្យបានយ៉ាងតិច៣ដងក្នុងមួយថ្ងៃ ទើបអាចជម្រះក្លិនខ្លួនរបស់អ្នក។ ក្លិនខ្លួនកើតឡើងពេលដែលអ្នកបែកញើស។ ដូចនេះ មានតែការសម្អាតខ្លួនទេ ទើបអាចជម្រះក្លិនមិនល្អទាំងឡាយ។
  2. អ្នកអាចកក់សក់បាន២ថ្ងៃម្តង ព្រោះបើទុកយូរពេក អាចធ្វើឲ្យសក់អ្នកឡើងប្រេងខ្លាំង ថែមទាំងជ្រុះច្រើនទៀតផង។ ជាពិសេស ធ្វើឲ្យអ្នកដទៃមិនហ៊ានមកជិតអ្នកទេ ដោយសារតែក្លិនសក់របស់អ្នក។ ដូចនេះ អ្នកគួរតែកក់សក់ ទើបអាចបំបាត់ក្លិនមិនល្អបាន។
  3. អ្នកគួរតែដុសធ្មេញចំនួន៣ដងក្នុងមួយថ្ងៃ ដើម្បីអាចបំបាត់ក្លិនមាត់របស់អ្នក។ ម្យ៉ាងទៀត អ្នកក៏អាចទំពារស្លឹកតែដែលឆុងរួចផងដែរ ព្រោះវាអាចជួយបំបាត់ក្លិនមាត់អ្នកបានដូចគ្នា។
  4. អ្នកគួរតែប្តូរស្រោមជើងរាល់ថ្ងៃ ដើម្បីបំបាត់ក្លិន និងអាចការពារមិនឲ្យមេរោគជ្រៀតចូលរាងកាយអ្នកយ៉ាងងាយ។
  5. អ្នកមិនគួរពិសារអាហារដែលមានក្លិនខ្លាំងឡើយ ដូចជា ប្រហុកជាដើម ព្រោះអាហារដែលមានក្លិនខ្លាំង អាចធ្វើឲ្យរាងកាយអ្នកមានក្លិនមិនល្អឡើយ។
  6. អ្នកក៏អាចប្រើទឹកអប់ផងដែរ ព្រោះទឹកអប់នេះ ក៏អាចជួយបំបាត់ក្លិនខ្លួនអ្នក។ ប៉ុន្តែអ្នកគួរតែបាញ់លើអាវ មិនគួរបាញ់លើខ្លួនឡើយ ទើបមិនប៉ះពាល់ដល់សុខភាពរបស់អ្នក៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង