មិនមានវិធីដែលធានាថាអាចទប់ស្កាត់ការមានគ្រួសក្នុងថង់ទឹកប្រមាត់នោះទេ ប៉ុន្តែមានរឿង ជាច្រើនដែលអ្នកអាចធ្វើដើម្បីបន្ថយហានិភ័យរបស់អ្នក។ ដោយរក្សាបាននូវទម្ងន់ដែលមានសុខភាពល្អ នោះអ្នកប្រហែលជាអាចបងា្ករជំងឺគ្រួសក្នុងថង់ទឺកប្រមាត់ និងបញ្ហានៃថង់ទឹកប្រមាត់ផ្សេងទៀតមិនអោយកើតមានឡើងបាន។

ភាពធាត់គឺជាកត្តាចំបងនៅក្នុងសុខភាពរបស់មនុស្ស និងបង្កើនហានិភ័យនៃការបង្កើតជាគ្រួស។ ប្រសិនបើអ្នកគឺជាអ្នកមានការលើសទម្ងន់ ឬ ក៏ធាត់រឿងដែលល្អបំផុតដែលអ្នកអាចធ្វើបានសំរាប់សុខភាពរបស់អ្នក និងដើម្បីបងា្ករជំងឺគ្រួសក្នុងថង់ទឹកប្រមាត់បានគឺត្រូវបញ្ចុះទម្ងន់របស់អ្នក។
របបអាហារ និងការធ្វើលំហាត់ប្រាណដើរតួនាទីយ៉ាងសំខាន់នៅក្នុងជំងឺគ្រួសក្នុងថង់ទឹកប្រមាត់។ ប៉ុន្តែដើម្បីបងា្ករជំងឺគ្រួសក្នុងថង់ទឹកប្រមាត់ អ្នកមិនអាខពឹងតែលើផ្លែឈើ និងបន្លែ តែមួយមុខបាននោះទេ។ ទីនេះជាអ្វីដែលអ្នកអាចធ្វើបាន៖
- សារជាតិខ្លាញ់ៈ ជាតិខ្លាញ់ទំនងជាអាក្រក់ ប៉ុន្តែមិនមែនជាតិខ្លាញ់ទាំងអស់គឺសុទ្ធតែ អាក្រក់នោះទេ។ ខ្លាញ់ដែលមាននៅក្នុងប្រេងអូលីវ និងអាស៊ីតខ្លាញ់អូមេហ្គា៣ រកឃើញនៅក្នុងផ្លែអាវ៉ូកាដូ និងខ្លាញ់ត្រីអាចបន្ថយហានិភ័យនៃការវិវត្តនៃគ្រួសក្នុងថង់ទឹកប្រមាត់បាន។ ខ្លាញ់ត្រីអាចនឹងមានប្រយោជន៍ជាពិសេសដល់បុគ្គលដែលមានកម្រិតទ្រីគ្លីសេរីតខ្ពស់ដូចដែលវាអាចជួយអោយប្រមាត់នៅទទេ ។ ប៉ុន្តែនៅអោយឆ្ងាយពី ជាតិខ្លាញ់ឆ្អែតដែលមាននៅក្នុងខ្លាញ់សត្វ ប៊័រ និងផលិតផលសត្វផ្សេងទៀតដែលខ្លាញ់ទាំងនេះអាចបង្កើនលទ្ធភាពនៃជំងឺគ្រួសក្នុងថង់ទឹកប្រមាត់ និងការមានជាតិកូឡេស្តេរ៉ុលខ្ពស់ ក្នុងចំណោមហានិភ័យសុខភាពផ្សេងទៀត។ ប្រសិនបើអ្នកបរិភោគផលិតផលសត្វសូមជ្រើសយកផលិតផលដែលមានជាតិខ្លាញ់ទាប សាច់មាន់ដែលគ្មានខ្លាញ់ជំនួសសាច់ក្រហម ទឹកដោះគោដែលគ្មានជាតិខ្លាញ់ និងយ៉ាអួដែលមានជាតិខ្លាញ់ទាបជំនួសអោយទឹកដោះគោ។
- អាហារកាកសរសៃ(Fiber) មាននៅក្នុងគ្រាប់ធញ្ញជាតិ និងបន្លែ។ ជាតិសរសៃនៅក្នុងរបបអាហាររបស់អ្នកអាចជួយអ្នកបញ្ចុះទម្ងន់ និងអាចបងា្ករជំងឺគ្រួសក្នុងថង់ទឹកប្រមាត់បាន។
- ផ្លែឈើ និងបន្លែៈ មានហេតុផលជាច្រើនដែលអ្នកគួរបរិភោគអាហារអស់ទាំងនេះហើយនៅទីនេះជាមូលហេតុមួយបន្ថែមទៀតដែលផ្លែឈើ និងបន្លែអាចជួយការពារមិនអោយកើយជំងឺគ្រួសក្នុងថង់ទឹកប្រមាត់បាន។
- គ្រាប់ផ្លែឈើៈ សណ្តែកដី និងគ្រាប់ផ្លែឈើដទៃទៀតអាចជួយបងា្ករជំងឺគ្រួសក្នុងថង់ទឹកប្រមាត់បាន។ បន្ថែមលើនោះទៀតវាគឺជាវិធីដែលមិនអោយអ្នកឃ្លាន និងជួយអ្នក បញ្ចុះទម្ងន់បាន។
- ស្ករៈ ជាតិស្ករច្រើនពេកនៅក្នុងអាហារអាចបណ្តាលអោយមានគ្រួសក្នុងថង់ទឹកប្រមាត់ ដូច្នេះនៅអោយឆ្ងាយពីបង្អែម និងជ្រើសម្ហូបអាហារដែលមានជាតិស្ករទាបនៅពេលដែលអាចធ្វើទៅបាន។
- ជាតិអាល់កុល និងកាហ្វេៈ អ្នកមិនគួរបោះបង់កាហ្វេ១ពែងពេលព្រឹក ឬញ៉ាំស្រានៅពេលល្ងាចនោះទេ ព្រោះវាអាចការពារជំងឺគ្រួសក្នុងថង់ទឹកប្រមាត់បាន។ ការសិក្សាបានបង្ហាញថាការប្រើប្រាស់គ្រឿងស្រវឹង និងកាហ្វេកម្រិតមធ្យមពិតជាអាចបងា្ករ ជំងឺគ្រួសក្នុងថង់ទឹកប្រមាត់បាន។
- ធ្វើលំហាត់ប្រាណៈ ការធ្វើលំហាត់ប្រាណបានទៀងទាត់អាចជួយអ្នករក្សាការបញ្ចុះទម្ងន់របស់អ្នកបានដែលអាចបងា្ករជំងឺគ្រួសក្នុងថង់ទឹកប្រមាត់នេះបាន។ ៣០នាទី ៥ដងក្នុងមួយសប្តាហ៍៕