​តែ​បៃតង​គឺជា​ភេសជ្ជៈ​ដែល​ល្អ​សម្រាប់​សុខភាព​បំផុត​នៅលើ​លោក​នេះ​។ វា​មាន​ផ្ទុក​ដោយ​សារធាតុ​ប្រឆាំងនឹង​អុកស៊ីត​កម្ម និង​សារធាតុចិញ្ចឹម​ដែល​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​មក​លើ​រាងកាយ​។ នេះ​រួម​បញ្ចូល​ទាំង​ការ​ធ្វើ​អោយ​ប្រសើរ​ឡើង​ដល់​មុខងារ​នៃ​ខួរក្បាល បញ្ចុះ​ជាតិ​ខ្លាញ់ បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក និង​អត្ថប្រយោជន៍​មិន​គួរអោយ​ជឿ​ជាច្រើន​ផ្សេង​ទៀត​។

តែ​បៃតង​វា​មិន​គ្រាន់តែរ​ធ្វើអោយ​អ្នក​មាន​ស្មារតី​ល្អ​នោះ​ទេ វា​ក៏​អាច​ធ្វើអោយ​អ្នក​ឆ្លាត​វាងវៃ​ផងដែរ​។ សារធាតុ​ដែល​សំខាន់​គឺ​សារធាតុ​កាហ្វេ​អ៊ី​ន​(Caffeine)​ដែល​ត្រូវបាន​គេ​ស្គាល់​ថា​ជា​សារធាតុ​រំញោច​(Stimulant)​។ វា​មិន​មាន​ច្រើន​ដូចដែល​មាន​នៅក្នុង​កាហ្វេ​នោះទេ ប៉ុន្តែ​វា​គ្រប់គ្រាន់​សម្រាប់​ការឆ្លើយតប​ដោយ​មិន​បង្ក​អោយ​មាន​ផលប៉ះពាល់​(​ញ័​រសាច់​)​ដែល​ជាប់ទាក់ទង​ជាមួយនឹង ជាតិ​កាហ្វេ​អ៊ី​ន​ដ៏​ច្រើន​លើសលប់​ដែល​មាន​នៅក្នុង​កាហ្វេ​។

អ្វី​ដែល​សារធាតុ​កាហ្វេ​អ៊ី​ន​ធ្វើ​នៅ​ក្នុង​ខួរក្បាល​គឺ​វា​ទៅ​បញ្ឈប់​សកម្មភាព​នៃ​សារធាតុ​រារាំង​ចរន្ត​ប្រសាទ​(Inhibitory Neurotransmitter) មួយ​ដែល​ជា​អាដេ​នូ​ស៊ីន​(Adenosine)​។ វិធី​នេះ​វា​ពិតជា​អាច​បង្កើន​នៅ​សកម្មភាព​នៃ​កោសិការ​ប្រសាទ និង​ធ្វើអោយ​មាន​ការកើនឡើង​នូវ​សារធាតុ​ចរន្ត​ប្រសាទ​(Neurotransmitters) ដូច​ជា​ដូ​ប៉ា​ម៉ី​ន​(dopamine) និងណ័​រអេ​ពី​ណេ​ហ្វ្រី​ន​(norepinephrine)​។ ជាតិ​កាហ្វេ​អ៊ី​ន​ត្រូវបាន​គេ​សិក្សា​យ៉ាង​ល្អិតល្អន់ និង​អាច​នាំអោយ​មាន​ភាពប្រសើ​រ​ឡើង​នៅក្នុង​ទិដ្ឋភាព​ផ្សេង​គ្នា​នៃ មុខងារ​របស់​ខួរក្បាល​រួម​ទាំង​ធ្វើអោយ​អារម្មណ៍​បាន​ប្រសើរឡើង មានការ​ប្រុងប្រយ័ត្ន និង​ការចងចាំ​។

ទោះជា​យ៉ាងណា​តែ​បៃតង​មិន​គ្រាន់តែ​មាន​សារធាតុ​កាហ្វេ​អ៊ី​ន​ប៉ុណ្ណោះ​ទេ វា​ក៏ មាន​ផង​ដែរ​នូវ​ពពួក​អាស៊ីត​អា​មី​ណូ L-theanine​ដែល​ជា​សារធាតុ​ដែល​អាច​ឆ្លងកាត់​ស្រទាប់​ការពារ​ខួរក្បាល​បាន​។ L- theanine​ជួយ​បង្កើន​សកម្មភាព​របស់​សារធាតុ​សម្រាប់​បញ្ឈប់​សារធាតុ​ចរន្ត​ប្រសាទ​GABA ដែល​មាន​ឥទ្ធិពល​ប្រឆាំង​នឹង​ការ​ថប់​បារម្ភ​។ វា​ក៏​បង្កើន​សារធាតុដូ​ប៉ា​មីន (dopamine) និង​ការផលិត​នៃ​រលក​អាល់​ហ្វា​នៅ​ក្នុង​ខួរក្បាល​។

ការសិក្សា​បាន​បង្ហាញថា ជាតិ​កាហ្វេ​អ៊ី​ន និង​L – theanine​អាច​មាន​សកម្មភាព​ស​ហ​ការ​គ្នា​។ ការរួម​គ្នា​នៃ​សារធាតុ​ទាំងពីរ នេះ​គឺ​អាច​ធ្វើអោយ​ប្រសើរឡើង​នូវ​មុខងារ​របស់​ខួរក្បាល​។ ដោយសារតែ​L theanine និង​កម្រិត ទាប​នៃ​ជាតិ​កាហ្វេ​អ៊ី​ន​តែ​បៃតង​អាច​ផ្តល់អោយ​អ្នក​នូវ​ផល​ប៉ះពាល់​តិចជាង និង​ផលប្រយោជន៏​ខុសគ្នា​ជា​ច្រើន​ជាង​កាហ្វេ​។ មនុស្ស​ជាច្រើន​បាន​រាយ​ការណ៏​អំពី​ការ​មាន​ថាមព​លកាន់​តែ​ច្រើន និង​មាន​ផល់ប្រយោជន៏​ជាច្រើន​ទៀត​ពេលដែល​ពួកគេ​ញ៉ាំ​តែ​បៃតង បើសិនជា​ធ្វើ​ការប្រៀបធៀប​ទៅ​នឹង​កាហ្វេ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង