ក្នុងចំនោមបួននាក់មាន៣នាក់ជាស្ត្រីនៃចំនួនជិត៣០លាននាក់នៃជនជាតិអាមេរិកាំងដែលមានការឈឺក្បាលប្រកាំង។ មូលហេតុអាចដោយសារតែរដូវរបស់ស្ត្រី ប៉ុន្តែកត្តាជំរុញអាចមានដូចជាគ្រឿងស្រវឹង ការផ្លាស់ប្តូរអាកាសធាតុ ភាពតានតឹង អាហារ និងការគេងមិនបានគ្រប់គ្រាន់។

នេះជាការលើកឡើងរបស់លោកវេជ្ជបណ្ឌិតBrian Grosberg សាស្ត្រាចារ្យរងខាងផ្នែកជំងឺប្រសាទ។ មិនថ្វីទេវាអាចមានការព្យាបាលដែលអ្នកអាចសាកល្បងអនុវត្តនៅផ្ទះបានដើម្បីបំបាត់ការឈឺក្បាលប្រកាំងរបស់អ្នកនេះដែលវិធីទាំងនោះមានដូចជា៖
- ញ៉ាំទឹកអោយបានច្រើនៈ កង្វះជាតិទឹកអាចជាមូលហេតុដ៏ធំនៃការឈឺក្បាល។
- ញ៉ាំភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីនៈ ជាតិកាហ្វេអ៊ីនគឺជាអាវុធដែលមានមុខពីរ។ វាអាចជួយ និងបង្អាក់ដល់ការឈឺក្បាល ដោយជាតិកាហ្វេអ៊ីនអាចទៅធ្វើអោយសរសៃឈាមត្បៀតតូច វាអាចកាត់បន្ថយការឈឺចាប់ដូចដែលយើងបានឃើញមានវាក្នុងថ្នាំបំបាត់ការឈឺចាប់មួយចំនួន ប៉ុន្តែវាក៏អាចបង្កអោយមានការឈឺក្បាលផងដែរសម្រាប់ មនុស្សមួយចំនួន។ នេះជាការលើកឡើងរបស់លោកវេជ្ជបណ្ឌិតGrosberg។ ប្រសិនបើ មាននរណាម្នាក់ប្រើជាតិកាហ្វេអ៊ីនច្រើនលើសកម្រិតវាអាចបណ្តាលអោយមានកាឈឺក្បាលកាន់តែខ្លាំង។
- ខ្លាញ់ត្រីៈ ខ្លាញ់ត្រីអាចជួយកាត់បន្ថយការរលាក និងធ្វើការងារដោយវាទៅធ្វើអោយសសៃឈាមត្បៀតតូច។ លោកវេជ្ជបណ្ឌិតGrosberg បាននិយាយថាមិនមានទេនូវអំណះអំណាង ប៉ុន្តែលោកបានផ្តល់អនុសាសន៍អោយព្យាយាមប្រើវា។
- ញ៉ាំខ្ញី ឬសំបករបស់វាៈ លោកវេជ្ជបណ្ដិតGrosbergបានលើកឡើងថាមិនមាននណាម្នាក់ដឹងឡើយថាតើវាធ្វើការយ៉ាងដូចម្តេច ប៉ុន្តែវាពិតជាច្បាស់ណាស់ដែលវាអាចជួយកាត់បន្ថយការចង់ក្អួត និងបញ្ហាផ្សេងទៀតច្រើនជាងនេះ។
- វីតាមីនB២ លោកវេជ្ជបណ្ឌិតGrosbergបានលើកឡើងថាក្នុងកម្រិត៤០០មីលីក្រាម ក្នុងមួយថ្ងៃ វីតាមីនB២ក៏អាចដើរតួនាទីជួយបង្ការសម្រាប់ការឈឺក្បាលប្រកាំងនេះបាន។ វាអាចបណ្តាលអោយមនុស្សមួយចំនួននោមញឹកញាប់ ឬមានទឹកនោមស្រអាប់ដូច្នេះកម្រិតអាចត្រូវបានពិចារណា៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855